លោក Mohammed Dewji កើតនៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ១៩៧៥ ដែលជាអ្នកជំនួញជនជាតិតង់ហ្សានី និងជាសប្បុរសជន និងជាអតីតអ្នកនយោបាយ ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MeTL Group ដែលត្រូវបានបង្កើតឡើងដោយឪពុករបស់គាត់នៅទសវត្សឆ្នាំ ១៩៧០ ។
លោក Dewji បានបម្រើការជាសមាជិកសភាពីឆ្នាំ ២០០៥ – ២០១៥ នៅទីក្រុង Singida ដែលជាស្រុកកំណើតរបស់គាត់ ។ កាលពីខែ មីនា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យថាគាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២១ នៅទ្វីបអាហ្វ្រិកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,១ ពាន់លានដុល្លារអាមេរិក ។ ហើយគាត់ក៏ធ្លាប់ជាមហាសេដ្ឋីដំបូងគេនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes Magazine ក្នុងឆ្នាំ ២០១៣ ។
ជីវិតដំបូង និងការអប់រំ៖
លោក Dewji បានទទួលការអប់រំនៅសាលាបឋមសិក្សា Arusha ហើយបានបន្តការសិក្សានៅអនុវិទ្យាល័យ និងបានបន្តការសិក្សានៅសាលាអន្តរជាតិ Tanganyika (IST) នៅ Dar es Salam ប្រទេសតង់ហ្សានី ។ លោក Dewji បានផ្លាស់ទៅរៀននៅវិទ្យាល័យចុងក្រោយរបស់គាត់នៅវិទ្យាល័យ Saddle Brooke នៅរដ្ឋ New Jersey ។ ហើយក្រោយមកគាត់បានចូលរៀននៅសាកលវិទ្យាល័យ Georgetown នៅក្នុងទីក្រុង Washington D.C ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩៨ ជាមួយបរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងផ្នែកហិរញ្ញវត្ថុអន្តរជាតិ និងជាអនីតិជនផ្នែកទ្រឹស្ដី ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាគាត់បានត្រឡប់ទៅប្រទេសតង់ហ្សានីហើយបានចូលរួមក្នុងអាជីវកម្មគ្រួសាររបស់គាត់វិញ ។
អាជីវកម្ម៖
នៅពេលដែលគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគាត់បានវិលត្រឡប់ទៅផ្ទះវិញហើយបានគ្រប់គ្រងនៅក្នុងក្រុមហ៊ុន Mohammed Enterprises Tanzania Limited (METL) ដែលជាក្រុមហ៊ុនលក់ទំនិញដែលត្រូវបានបង្កើតឡើងដោយឪពុករបស់គាត់ ។ បន្ទាប់ពីគាត់បានធ្វើការជាមួយក្រុមហ៊ុនអស់រយៈពេលពីរឆ្នាំគាត់បានក្លាយជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នៅក្នុងក្រុមហ៊ុន MeTL ។
នៅដើមទសវត្សឆ្នាំ ២០០០ នៅពេលដែលរដ្ឋាភិបាលតង់ហ្សានីបានធ្វើឯកជនភាវូបនីយកម្មដល់ក្រុមហ៊ុនដែលធ្វើឱ្យមានការខាតបង់គាត់បានទិញយកក្រុមហ៊ុនទាំងនោះក្នុងតម្លៃថោកហើយបានប្រែក្លាយពួកវាទៅជាមជ្ឈមណ្ឌលរកប្រាក់ចំណេញដោយបានកាត់បន្ថយការចំណាយសម្រាប់បុគ្គលិក ។ ក្រុមហ៊ុន MeTL Group គឺជាក្រុមហ៊ុនឯកជនដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសតង់ហ្សានី ។
លោក Dewji បានទទួលខុសត្រូវក្នុងការបង្កើនប្រាក់ចំណូលពី ក្រុមហ៊ុន MeTL ពី ៣០ លានដុល្លារដល់ជាង ១,៣ ពាន់លានដុល្លារនៅចន្លោះឆ្នាំ ១៩៩៩ និង ២០១៤ ។ បច្ចុប្បន្ននេះក្រុមហ៊ុន MeTL Group មានការវិនិយោគលើផលិតកម្មកសិកម្មពាណិជ្ជកម្ម ហិរញ្ញវត្ថុ ទូរស័ព្ទចល័ត ធានារ៉ាប់រង អចលនទ្រព្យ ការដឹកជញ្ជូន អាហារនិងភេសជ្ជៈ ។
ហើយក្រុមហ៊ុននេះកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសចំនួន ១១ និងផ្តល់ការងារដល់មនុស្សជាង ២៨.០០០ នាក់ក្នុងគោលបំណងដើម្បីកំណត់គោលដៅលើមនុស្ស ១០០.០០០ នាក់នៅឆ្នាំ ២០២១ ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន MeTL បានរួមចំណែកដល់ ៣.៥% នៃ GDP របស់ប្រទេសតង់ហ្សានី ។
ទ្រព្យសម្បត្តិ៖ Mohammed Dewji
នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Dewji មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,១ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០១៦ ។ គាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២១ នៅអាហ្វ្រិក និងជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅអាហ្វ្រិកផងដែរ ។ គាត់គឺជាជនជាតិតង់ហ្សានីដំបូងគេបង្អស់នៅលើគម្របរបស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៣ ហើយត្រូវបានបង្ហាញជាលើកទី ៣ ដាច់ដោយឡែកពីគ្នា ។ នៅខែ វិច្ឆិកា ឆ្នាំ ២០១៥ គាត់ត្រូវបានគេទទួលស្គាល់ថាជាមនុស្សម្នាក់ដែលមានភាពលិចធ្លោរក្នុងមុខជំនួញនៅក្នុងប្រទេសអាហ្វ្រិក ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)