លោក Joseph Safra កើតនៅឆ្នាំ ១៩៣៩ ដែលអ្នកគ្រប់គ្រងធនាគារ និងជាអ្នកវិនិយោគ និងជាម្ចាស់ក្រុមហ៊ុន Safra Group ។ គាត់បានបម្រើការជាប្រធានក្រុមហ៊ុន Safra Group ដែលមានធនាគារជាតិនៅក្នុងទីក្រុងញូវយ៉ក និងមានក្រុមហ៊ុន Banco Safra ដែលមានទីស្នាក់ការនៅក្នុងទីក្រុងសៅប៉ូឡូប្រទេសប្រេស៊ីលផងដែរ ។ លោក Joseph មានទ្រព្យសម្បត្តិសុទ្ធប្រហែល ២០,៥ ពាន់លានដុល្លារ ។
ជីវិតដំបូង៖
លោក Joseph មានទំនាក់ទំនងជាមួយធនាគារតាំងពីជំនាន់អូតូម៉ង់ ។ ក្រុមគ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅប្រទេសប្រេស៊ីលនៅឆ្នាំ ១៩៥២ ។ នៅឆ្នាំ ១៩៥៥ បងប្រុសរបស់គាត់ឈ្មោះ Edmond Safra និងឪពុករបស់គាត់ឈ្មោះ Jacob Safra បានចាប់ផ្តើមធ្វើការនៅក្នុងប្រទេសប្រេស៊ីលដោយបានផ្តល់ហិរញ្ញប្បទានទ្រព្យសម្បត្តិនៅក្នុងទីក្រុងសៅប៉ូឡូ ។ ប៉ុន្តែមិនយូរប៉ុន្មានបងប្រុសរបស់គាត់គឺលោក Edmond Safra បានផ្តាច់ខ្លួនពីបងប្អូនហើយបានធ្វើដំណើរទៅរស់នៅក្នុងទីក្រុងញូវយ៉កជាកន្លែងដែលគាត់បានបង្កើតធនាគារជាតិនៃសាធារណរដ្ឋញូវយ៉ក ។
ហើយក្រោយមកលោក Joseph បានលក់ភាគហ៊ុនទៅអោយក្រុមហ៊ុន HSBC នៅឆ្នាំ ១៩៩៩ ហើយបានបរិច្ចាគថវិកាភាគច្រើនរបស់គាត់ឲ្យមូលនិធិរបស់បងប្រុសរបស់គាត់គឺលោក Edmond Safra ។ លោក Joseph Safra បានបង្កើតធនាគារមួយដែលមានឈ្មោះថា Banco Safra ក្នុងឆ្នាំ ១៩៥៥ ហើយសព្វថ្ងៃនេះវាត្រូវបានគេរាយការណ៍ថាជាធនាគារឯកជនដ៏ធំជាងគេនៅលំដាប់ទី ៦ នៅក្នុងប្រទេសប្រេស៊ីល ។
លោក Joseph ក៏នៅតែជាប្រធានក្រុមហ៊ុន Safra Group ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្តល់ហិរញ្ញប្បទានទៅឲ្យធនាគារនៅទូទាំងទ្វីបអឺរ៉ុបខាងជើង និងអាមេរិកខាងត្បូង ។ លោក Joseph បានទិញភាគហ៊ុនដែលនៅសល់របស់ក្រុមហ៊ុនសាហ្វារ៉ាគ្រុបពីបងប្រុសរបស់គាត់គឺលោក Moise Safra ។ បងប្អូនរបស់គាត់ទាំងពីរនាក់បានរក្សាភាគហ៊ុននៅក្នុងក្រុមហ៊ុន Fibria Cellulose ។
ទ្រព្យសម្បត្តិ៖ Joseph Safra
លោក Joseph Safra គឺជាអ្នកជំនួញ និងជាមហាសេដ្ឋីប្រេស៊ីលដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៨,២ ពាន់លានដុល្លារគិតត្រឹមខែ សីហា ឆ្នាំ ២០១៨ ។ គ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅប្រទេសប្រេស៊ីលហើយបងប្រុសរបស់នឹងឪពុករបស់គាត់បានរកស៊ីនៅក្នុងទីក្រុងសៅប៉ូឡូដោយបានផ្តល់ហិរញ្ញប្បទានទ្រព្យសម្បត្តិនៅក្នុងទីក្រុងសៅប៉ូឡូ ។
នៅពេលបងប្រុសរបស់គាត់បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីអាជីវកម្មគ្រួសារដើម្បីបន្តក្តីសុបិន្តរបស់គាត់នៅក្នុងទីក្រុងញូវយ៉កជាកន្លែងដែលគាត់បានបង្កើតធនាគារជាតិនៃសាធារណរដ្ឋញូវយ៉ក ។ ក្រុមហ៊ុន Banco Safra ត្រូវបានបង្កើតឡើងដោយ Joseph Safra ។
សព្វថ្ងៃនេះក្រុមហ៊ុន Banco Safra ត្រូវបានគេចាត់ទុកថាជាធនាគារឯកជនដ៏ធំបំផុតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសប្រេស៊ីល ។ លោក Joseph កាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនដែលប្រតិបត្តិការនៅក្នុងប្រទេសអាមេរិកខាងជើង និងខាងត្បូងក៏ដូចជានៅអឺរ៉ុបផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)