លោក Sumner Murray Redstone កើតនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩២៣។ គាត់គឺជាពាណិជ្ជករជនជាតិអាមេរិក និងមានប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃខ្សែសង្វាក់ល្ខោនជាតិ។ តាមរយៈការកំសាន្តថ្នាក់ជាតិលោក Redstone និងក្រុមគ្រួសាររបស់គាត់គឺជាម្ចាស់ក្រុមហ៊ុន CBS Corporation និង Viacom ដែលជាក្រុមហ៊ុនមេនៃ Viacom Media Networks, BET Networks និងមាន studio សម្រាប់រោងកុនភាពយន្ត Paramount Pictures ។
នេះបើយោងតាមទស្សនាវដ្តី Forbes គិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៥ ទ្រព្យសម្បត្តិរបស់លោក Redstone មានចំនួន ៥ ពាន់លានដុល្លារ។ លោក Redstone គឺជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន CBS និងក្រុមហ៊ុន Viacom ។ នៅខែ កុម្ភៈ ឆ្នាំ ២០១៦ នៅអាយុ ៩២ ឆ្នាំ លោក Redstone បានលាលែងពីតំណែងជាប្រធាននឹងជំនួសដោយលោក Leslie Moonves ឲ្យគ្រប់គ្រងក្រុមហ៊ុន CBS និង Philippe Dauman និងក្រុមហ៊ុន Viacom ដោយបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល។
ជីវិតដំបូង និងការអប់រំ៖
លោក Redstone បានកើតក្នុងត្រកូលជ្វីហ្វនៅទីក្រុង Boston រដ្ឋ Massachusetts។ នៅឆ្នាំ ១៩៤០ ឪពុករបស់គាត់បានផ្លាស់ប្តូរនាមត្រកូលពី “Rothstein” ទៅ “Redstone” វាគឺជាការបកប្រែតាមភាសាដើមរបស់ជនជាតិអាឡឺម៉ង់ដែលមានឈ្មោះថា “Rothstein” ។ លោក Michael Rothstein ជាម្ចាស់សាជីវកម្មមហោស្រព Northeast Theater នៅទីក្រុង Dedham រដ្ឋ Massachusetts ដែលជាអ្នកនាំមុខនៃសកម្មភាពជាតិនៅទីក្រុងបូស្តុននៃ Latin Quarter Nightclub។
លោក Redstone បានចូលរៀននៅសាលា Boston Latin ។ នៅឆ្នាំ ១៩៤៤ គាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យហាវ៉ាដជាកន្លែងដែលគាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្របាក់ឌុបក្នុងរយៈពេល ៣ ឆ្នាំ។ ក្រោយមកគាត់បានបម្រើការជាអនុសេនីយឯកទីមួយនៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិកក្នុងសង្គ្រាមលោកលើកទី ២ ជាមួយក្រុមរបស់ជប៉ុន។ បន្ទាប់ពីបំពេញការងារជាយោធាគាត់បានធ្វើការនៅទីក្រុងវ៉ាស៊ីនតោន និងបានចូលរៀននៅមជ្ឈមណ្ឌលច្បាប់នៃសាកលវិទ្យាល័យ Georgetown ។ គាត់បានផ្ទេរទៅសាលាច្បាប់ហាវ៉ាដហើយទទួលបានសញ្ញាប័ត្រច្បាប់នៅឆ្នាំ ១៩៤៧ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាលាច្បាប់លោក Redstone បានបម្រើការជាជំនួយការពិសេសដល់អគ្គមេធាវីអាមេរិកគឺលោក Tom C. Clark ដែលក្រោយមកបានបម្រើការជាអនុផ្នែកយុត្តិធម៌នៃតុលាការកំពូលរបស់សហរដ្ឋអាមេរិកពីឆ្នាំ ១៩៤៩ ដល់ ១៩៦៧ ។ ហើយបន្ទាប់មកគាត់បានធ្វើការនៅក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងផ្នែកពន្ធនៅវ៉ាស៊ីនតោន និងសាន់ហ្វ្រាន់ស៊ីស្កូរដែលក្រោយមកទៀតបានចូលអនុវត្តឯកជន។
នៅឆ្នាំ ១៩៥៤ លោក Redstone បានចូលរួមជាមួយខ្សែសម្តែងល្ខោនរបស់ឪពុកគាត់់គឺមហោស្រពជាតិ និងក្នុងឆ្នាំ ១៩៦៧ គាត់បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។ នៅពេលក្រុមហ៊ុនរីកចម្រើនលោក Redstone ជឿជាក់ថាខ្លឹមសារនឹងមានសារៈសំខាន់ជាងយន្តការចែកចាយ និងបណ្តាញចែកចាយមានទម្រង់ផ្សេងៗគ្នាក៏ប៉ុន្តែមាតិកាតែងតែមានភាពចាំបាច់ហើយលោក Redstone បានបង្កើតឃ្លាមួយទ្បើងថា “មាតិកាគឺស្តេច!” ។
លោក Redstoneបានវិនិយោគនៅក្នុងក្រុមហ៊ុនភាពយន្ត Columbia Pictures, Twentieth Century Fox, Orion Pictures, និងរោងកុនភាពយន្ត Paramount Pictures ដែលជាក្រុមហ៊ុន Viacom របស់លោកRedstone នឹងបានទិញរោងកុនភាពយន្ត Paramount នៅទសវត្សឆ្នាំ ១៩៩០ ដែលប្រាក់ចំណេញទាំងអស់នេះគឺនៅពេលដែលគាត់ជ្រើសរើសលក់ភាគហ៊ុនរបស់ពួកគេនៅដើមទសវត្សឆ្នាំ ១៩៨០ ។
នៅក្នុងឆ្នាំ ១៩៧៩ គាត់បានទទួលរងការរលាកយ៉ាងធ្ងន់ធ្ងរនៅក្នុងអណ្តាតភ្លើងនៅឯសណ្ឋាគារ Copley Plaza នៅក្នុងទីក្រុង Boston ក៏ប៉ុន្តែគាត់បានរួចជីវិតបន្ទាប់ពីការវះកាត់យ៉ាងច្រើនម៉ោងនៅក្នុងមន្ទីរពេទ្យទូទៅនៃរដ្ឋ Massachusetts ។ ទោះបីជាគាត់ត្រូវបានគេព្រមានថាគាត់ប្រហែលជាមិនអាចរស់នៅក្នុងជីវិតធម្មតាបានតែ ៨ ឆ្នាំ។ ក្រោយមកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងកីឡាវាយកូនបាល់ស្ទើរតែរាល់ថ្ងៃ និងចាប់ផ្តើមដណ្តើមយកក្រុមហ៊ុន Viacom មកវិញ។ លោក Redstone បានពិភាក្សាពីរឿងនៃការរស់រានមានជីវិតពីអគ្គីភ័យដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈក្នុងការរស់នៅ ។
ទ្រព្យសម្បត្តិ៖ Sumner Redstone
លោក Redstone ត្រូវបានគេស្គាល់ថាជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Viacom និងជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត។ ក្រុមហ៊ុនរបស់ Sumner Redstone មានទ្រព្យសម្បត្តិចំនួន ៦,៤ ពាន់លានដុល្លារ។ លោក Redstone គឺជាប្រធានខ្សែសង្វាក់ល្ខោនជាតិ និងជាម្ចាស់ទូរទស្សន៍ MTV, BET, CBS, Viacom និងរោងកុនភាពយន្ត Paramount Pictures ។ ហើយគាត់ក៏បានបរិច្ចាគថវិកាជាច្រើនដល់អង្គការសប្បុរសធម៌ផ្សេងៗដែលធ្វើការជាមួយកុមារផងដែរ។
ប្រភព៖ Phnom Penh HR
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)