លោក Kalanithi Murasoli Maran កើតនៅឆ្នាំ ១៩៦៤ គាត់គឺជាប្រធាន និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Sun Group ។ គាត់គឺជាម្ចាស់បណ្តាញទូរទស្សន៍ កាសែតប្រចាំសប្តាហ៍ ស្ថានីយ៍វិទ្យុ និងជាផលិតករខ្សែភាពយន្តផងដែរ ។ ហើយគាត់ក៏បានកាន់កាប់ភាគហ៊ុនដ៏សំខាន់មួយនៅក្នុងក្រុមហ៊ុន Spice Jet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំនៅប្រទេសឥណ្ឌាពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ ។
អាជីព៖
នៅឆ្នាំ ១៩៩០ លោក Maran បានចាប់ផ្តើមបង្កើតទស្សនាវដ្តីព័ត៌មាន Tamil ប្រចាំខែដែលហៅថា Poomaalai657 ដែលត្រូវបានបញ្ឈប់នៅឆ្នាំ ១៩៩២ ។ នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៩៩៣ លោក Maran បានបង្កើតស្ថានីយ៍ទូរទស្សន៍ Sun TV ដោយបានចំណាយទឹកប្រាក់លើការវិនិយោគចំនួន ៨៦.០០០ ដុល្លារពីប្រាក់កម្ចីធនាគារ ។ ស្ថានីយ៍ទូរទស្សន៍ Sun TV ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុននៅទីក្រុង Bombay នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០០៦ ដោយរកប្រាក់ចំណូលបាន ១៣៣ លានដុល្លារសម្រាប់ ១០ ភាគរយនៃដើមទុនរបស់ក្រុមហ៊ុនដែលបានធ្វើឲ្យលោក Maran បានជាប់ឈ្មោះនៅក្នុងតារាងបញ្ជីរបស់មហាសេដ្ឋីពិភពលោកផងដែរ ។
នៅឆ្នាំ ២០១០ លោក Maran គឺជាអ្នកមានបំផុតនៅលំដាប់ទី ១៧ នៅប្រទេសឥណ្ឌាដែលមានទ្រព្យសម្បត្តិសុទ្ធ ៤ ពាន់លានដុល្លារ និងជាអ្នកដែលពូកែធ្វើជំនួញម្នាក់ដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេបំផុតនៅប្រទេសឥណ្ឌា ។ លោក Maran និងភរិយារបស់គាត់គឺលោកស្រី Kavery Maran គឺជាមហាសេដ្ឋីស្ថិតនៅក្នុងលំដាប់ទី ២ ក្នុងតារាងបញ្ជីឈ្មោះរបស់មហាសេដ្ឋីពិភពលោកនៅប្រទេសឥណ្ឌាដោយមានកញ្ចប់ថវិកាចំនួន ៦២ លានផោន (៩,៦ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំសម្រាប់ឆ្នាំសារពើពន្ធ ២០១១-២០១២ ដែលស្ថិតនៅពីក្រោយសមាជិកសភាគឺលោក Naveen Jindal ។ លោក Maran បានឈ្នះពានរង្វាន់អ្នកជំនួញវ័យក្មេងពីស្ថានីយទូរទស្សន៍ CNBC និង Ernst & Young នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។
ទ្រព្យសម្បត្តិ៖ Kalanithi Maran
លោក Kalanithi Maran គឺជាអ្នកជំនួញ និងជាសហគ្រិនជនជាតិឥណ្ឌាដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២,៣ ពាន់លានដុល្លារ ។ គាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Loyola និងជាប្រធានសហជីពរបស់និស្សិតផងដែរ ។ គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Scranton ។ គាត់បានចាប់ផ្តើមបង្កើតទស្សនាវដ្តីព័ត៌មាន VHS ប្រចាំខែនៅ Tamii ក្នុងឆ្នាំ ១៩៩០ ដែលមានឈ្មោះថា Poomaalai ។ ក្រុមហ៊ុននេះត្រូវបានបញ្ឈប់នៅឆ្នាំ ១៩៩២ ដោយសារការលួចចម្លង ។
លោក Maran បានចាប់ផ្តើមបង្កើតទូរទស្សន៍ Sun TV ក្នុងឆ្នាំ ១៩៩៣ ជាមួយនឹងប្រាក់កម្ចីពីធនាគារចំនួន ៨៦.០០០ ដុល្លារ ។ នៅឆ្នាំ ២០០៥ ទូរទស្សន៍ Sun TV ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុននៅទីក្រុង Bombay ។ ក្នុងឆ្នាំ ២០១០ លោក Maran ត្រូវបានចុះនៅក្នុងបញ្ជីរឈ្មោះរបស់មហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ១៧ នៅប្រទេសឥណ្ឌា ។ គាត់បានទទួលពានរង្វាន់អ្នកជំនួញវ័យក្មេងពី ERNST & Young និង CNBC ។
យោងតាមរយះទស្សនាវដ្តី Forbes បានអោយដឹងថាគាត់ត្រូវបានគេហៅគាត់ថាជា “ស្តេចទូរទស្សន៍របស់ប្រទេសឥណ្ឌាខាងត្បូង” ដោយទស្សនាវដ្តី Forbes ។ លោក Maran ក៏បានឈ្នះពានរង្វាន់ជាសហគ្រិនរបស់ទូរទស្សន៍ប្រចាំឆ្នាំក្នុងឆ្នាំ ២០១០ ផងដែរ ។ ក្រុមហ៊ុនSpice Jet គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលរកប្រាក់ចំណេញបានច្រើនបំផុតនៅប្រទេសឥណ្ឌាហើយត្រូវបានទិញដោយ Kalanithi Maran នៅឆ្នាំ ២០១០ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)