Posted on Leave a comment

លោកមហាសេដ្ឋី Barry Diller ជាប្រធាន និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន IAC / InterActiveCorp និង Expedia, Inc

លោក​ Barry Charles Diller កើតនៅថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ១៩៤២ ដែលជាអ្នកជំនួញជនជាតិអាមេរិក ។​ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន IAC / InterActiveCorp និង Expedia, Inc និងជានាយកប្រតិបត្តិសារព័ត៌មានដែលទទួលខុសត្រូវក្នុងការបង្កើតក្រុមហ៊ុន Fox Broadcasting Company និង USA Broadcasting ។ ហើយគាត់ក៏ជាសមាជិកនៃសាលទូរទស្សន៍នៃកិត្តិនាមដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ ។

ជីវិតដំបូង៖

លោក Diller កើតនៅក្នុងគ្រួសារជ្វីហ្វមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរដ្ឋកាលីហ្វ័រញ៉ាហើយជាកូនប្រុសរបស់លោកស្រី Reva (née Addison) និង លោក Michael Diller ។

អាជីព៖

លោក Diller បានចាប់ផ្តើមអាជីពរបស់គាត់តាមរយៈបណ្តាញទំនាក់ទំនងនៅ William Morris បន្ទាប់ពីគាត់បានឈប់រៀននៅ UCLA បន្ទាប់ពីមួយឆមាស ។ ហើយគាត់ត្រូវបានគេជួលឱ្យទៅធ្វើការជាជំនួយការរបស់លោក Elton Rule ។ ហើយក្រោយមកគាត់បានក្លាយជាប្រធានឆ្នេរសមុទ្រខាងលិចដែលត្រូវបានតំឡើងឋានៈជាប្រធានបណ្តាញហើយនៅពេលនោះគាត់បានចាប់ផ្តើមទៅធ្វើការនៅឆ្នាំ ១៩៦៤ ។

បន្ទាប់មកគាត់ត្រូវបានគេតម្លើងឋានៈជាអនុប្រធានផ្នែកអភិវឌ្ឍន៍នៅឆ្នាំ ១៩៦៥ ។ លោក Diller បានបង្កើតកម្មវិធីទូរទស្សន៍ ABC ប្រចាំសប្តាហ៍ដោយត្រួសត្រាយគំនិតនៃខ្សែភាពយន្តដែលបានបង្កើតទ្បើងសម្រាប់ទូរទស្សន៍តាមរយៈខ្សែភាពយន្តធម្មតាដែលមានរយៈពេល ៩០ នាទី​ ។

ក្រុមហ៊ុន Paramount

លោក Diller បានបម្រើការអស់រយៈពេលដប់ឆ្នាំដែលជាប្រធាន​ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្ម Paramount ចាប់តាំងពីឆ្នាំ ១៩៧៤ ។ ចាប់ពីខែ តុលា ឆ្នាំ ១៩៨៤ ដល់ខែ មេសា ឆ្នាំ ១៩៩២ លោក Diller បានកាន់មុខតំណែងជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Fox, Inc ដែលជាក្រុមហ៊ុនមេនៃបណ្តាញ Fox និង 20th Century Fox ។

លោក Diller បានលាឈប់ពីក្រុមហ៊ុន 20th Century Fox ក្នុងឆ្នាំ ១៩៩២ ។ ហើយបន្ទាប់មកគាត់ក៏បានទិញយកភាគហ៊ុនចំនួន ២៥ លានដុល្លារអាមេរិកនៅក្នុងបណ្តាញទូរគមនាគមន៍ QVC ។ ហើយក្រោយមកគាត់បានចាប់ផ្តើមដេញថ្លៃទិញយកក្រុមហ៊ុន Paramount Communication ប៉ុន្តែត្រូវបានបាត់បង់វាទៅលើក្រុមហ៊ុន Viacom ។ លោក Diller បានលាលែងតំណែងពីក្រុមហ៊ុន QVC ក្នុងឆ្នាំ ១៩៩៥ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply