លោក Haim Saban កើតនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៤៤ ដែលជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកវិនិយោគ និងជាផលិតករខ្សែភាពយន្ត និងជាសប្បុរសជនម្នាក់ផងដែរ ។ គាត់គឺអ្នកជំនួញម្នាក់ដែលមានចំណាប់អារម្មណ៍លើសេវាកម្មហិរញ្ញវត្ថុ ការកម្សាន្ត និងប្រព័ន្ធផ្សព្វផ្សាយ ។
លោក Saban មានទ្រព្យសម្បត្តិសរុបប្រមាណ ៣ ពាន់លានដុល្លារហើយគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes ដែលជាអ្នកមានជាងគេបំផុតទី ២៣២ នៅសហរដ្ឋអាមេរិក ។ លោក Saban គឺជាស្ថាបនិករបស់ក្រុមហ៊ុន Saban Entertainment និងជាផលិតករខ្សែភាពយន្ត និងជាចែកចាយកម្មវិធីនៅក្នុងទូរទស្សន៍របស់កុមារនៅសហរដ្ឋអាមេរិក ។
លោក Saban បានទិញយកប្រព័ន្ធផ្សព្វផ្សាយ ProSiebenSat.1 Media និង Univision Communication ។ គាត់គឺជាអ្នកផ្តល់ជំនួយដ៏សំខាន់ម្នាក់ដល់គណបក្សប្រជាធិបតេយ្យអាមេរិកហើយគាត់ក៏សកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងខាងនយោបាយគាំទ្រអ៊ីស្រាអែលនៅសហរដ្ឋអាមេរិកផងដែរ ។
ទ្រព្យសម្បត្តិ៖ Haim Saban
លោក Haim Saban គឺជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកវិនិយោគ និងជាផលិតករខ្សែភាពយន្តដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣.៤ ពាន់លានដុល្លារ ។ គាត់បានបង្កើតទ្រព្យសម្បត្តិរបស់គាត់តាមរយះការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយ និងជាស្ថាបនិករបស់ក្រុមហ៊ុន Saban Entertainment ដែលជាក្រុមហ៊ុនទូរទស្សន៍កម្សាន្តរបស់កុមារ ។
ហើយគាត់ក៏ជាអ្នកនិពន្ធបទចំរៀងសម្រាប់ខ្សែភាពយន្តទូរទស្សន៍របស់កុមារមួយចំនួនរួមមាន “Inspector Gadget” និង “He-Man” ។ គាត់ក៏បានផលិតករផលិតរឿងតុក្កតារបស់ជប៉ុនផងដែររួមមាន “Power Rangers” និង “VR Troopers” ។ គាត់គឺជាមនុស្សម្នាក់ដែលទទួលបានជោគជ័យនៅក្នុងអាជីវកម្មដំបូងរបស់គាត់ជាមួយកម្មវិធីទូរទស្សន៍សម្រាប់កុមារដូចជារឿង Morphin Power Rangers នៅដើមទសវត្សឆ្នាំ ១៩៩០ ។
បច្ចុប្បន្ននេះគាត់គឺជាអ្នកគ្រប់គ្រង Univision ដែលជាបណ្តាញទូរទស្សន៍ដ៏ធំជាងគេនៅលំដាប់ទី ៥ នៅសហរដ្ឋអាមេរិក ។ ក្នុងឆ្នាំ ២០០៥ ត្រូវបានគេមើលឃើញថាលោក Saban បានលក់ប៉ុស្តិ៍ទូរទស្សន៍ Fox Family Channel ដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន News Corp. ដល់ទៅ ៥ ពាន់លានដុល្លារ ។
ក្នុងឆ្នាំ ២០០៧ លោក Saban និងក្រុមវិនិយោគិនឯកជនមួយក្រុមបានទិញយក Univision ក្នុងតម្លៃ ១៣,៧ ពាន់លានដុល្លារដោយទទួលបានភាគហ៊ុនដែលឥឡូវមានតម្លៃ ៦០០ លានដុល្លារ ។ ការបន្ថែមទ្រព្យសម្បត្តិចុងក្រោយរបស់គាត់គឺការគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុនទូរគមនាគមន៍របស់អ៊ីស្រាអែលដែលជាដៃគូពាណិជ្ជកម្មសាធារណៈដែលគាត់បានទិញយកកាលពីខែ មករា ឆ្នាំ ២០១៣ ។
លោក Saban រួមគ្នាជាមួយភរិយារបស់គាត់គឺលោកស្រី Cheryl Saban បានបរិច្ចាគជិត ៤៧ លានដុល្លារដល់មន្ទីរពេទ្យកុមារ Los Angeles ។ ហើយចំណែក ១១ លានដុល្លារទៀតបានផ្តល់ទៅឱ្យ គ្លីនិក និងថវិកាជាង ១៥ លានដុល្លារត្រូវបានផ្តល់ដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Soroka នៅអ៊ីស្រាអែល ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)