លោក Graeme Richard Hart កើតនៅឆ្នាំ ១៩៥៥ ដែលជាអ្នកជំនួញជនជាតិនូវែលសេឡង់ និងជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសនូវែលសេឡង់ ។ លោក Graeme មានចំណូលចិត្តក្នុងការទិញយកក្រុមហ៊ុនដែលមិនដំណើរការ និងមានអត្រាទាបជាមួយនឹងលំហូរសាច់ប្រាក់ថេរដែលអាចបង្វែរបានតាមរយៈការគ្រប់គ្រងសាច់ប្រាក់ដ៏រឹងមាំ និងការកាត់បន្ថយភាពហានិភ័យសម្រាប់ការចំណាយ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញជាមួយក្រុមហ៊ុនអាជីវកម្មផ្សេងទៀត ។
ចាប់តាំងពីការទិញយកក្រុមហ៊ុន Carter Holt Harvey ក្នុងឆ្នាំ ២០០៦ លោក Graeme បានផ្តោតលើវិស័យវេចខ្ចប់ក្រដាស ។ ការទិញយកក្រុមហ៊ុនដ៏ធំបំផុតរបស់គាត់គឺសម្រាប់បង្កើតក្រុមហ៊ុនវេចខ្ចប់ក្នុងឆ្នាំ ២០០៨ ក្នុងតម្លៃ ២,៧ ពាន់លានដុល្លារហើយក្រោយមកគាត់បានប្តូរឈ្មោះទៅជាក្រុមហ៊ុន Packaging Group ។
លោក Graeme មិនគ្រប់គ្រងអាជីវកម្មរបស់គាត់ដោយផ្ទាល់ទេហើយភាគច្រើនគាត់បានផ្តោតលើការផ្តល់ហិរញ្ញប្បទានទាក់ទងនឹងការធ្វើវិនិយោគទុនឡើងវិញរបស់ក្រុមហ៊ុន ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យថាលោក Graeme គឺជាអ្នកមានជាងគេទី ១៧៨ នៅលើពិភពលោកគិតត្រឹមខែ មីនា ឆ្នាំ ២០១៦ ។
ក្រុមហ៊ុន Rank Group
លោក Graeme គឺជាម្ចាស់ក្រុមហ៊ុន Rank Group Ltd ដែលជាក្រុមហ៊ុនវិនិយោគឯកជន ។ គាត់គឺជាម្ចាស់ភាគហ៊ុន ១០០ ភាគរយនៃផលិតផលប្រើប្រាស់របស់ផលិតផល Reynolds, Burns Philp និង Carter Holt Harvey ។ លោក Graeme មានទ្រព្យសម្បត្តិប្រហែល ៣ កោដិបន្ទាប់ពីបានលក់ភាគហ៊ុនរបស់ Burns Philp និង Goodman Fielder កាលពីឆ្នាំ ២០០៤ ។
នៅខែ ធ្នូ ឆ្នាំ ២០០៦ គាត់បានយល់ព្រមទិញយកក្រុមហ៊ុនអាជីវកម្មវេចខ្ចប់ភេសជ្ជៈរបស់ក្រុមហ៊ុន International Paper ក្នុងតម្លៃ ៧២៥ លានដុល្លារអាមេរិក ។ នៅខែ ឧសភា ឆ្នាំ ២០០៧ លោក Graeme បានទិញយកក្រុមហ៊ុន SIG ដែលជាក្រុមហ៊ុនវេចខ្ចប់ស្បៀងអាហារ និងភេសជ្ជៈស្វីសក្នុងតម្លៃ ៣,២ កោដិដុល្លារអាមេរិក ។
ក្រុមហ៊ុន SIG គឺជាក្រុមហ៊ុនវេចខ្ចប់ស្បៀងអាហារនិងភេសជ្ជៈដ៏ធំជាងគេបំផុតនៅលំដាប់ទី ២ នៅលើពិភពលោក ។ នៅខែ សីហា ឆ្នាំ ២០០៧ លោក Graeme បានបញ្ចប់ការទិញរបស់ខ្លួននូវទឹកប្រាក់ចំនួន ៤៥០ លានដុល្លារអាមេរិកលើក្រុមហ៊ុនវេចខ្ចប់ក្រដាសអាមេរិចកនៅរដ្ឋ North Carolina ។ ហើយក្រោយមកគាត់មានបំណងចង់រួមបញ្ចូលគ្នាជាមួយការវេចខ្ចប់របស់ក្រុមហ៊ុន Evergreen of Arkansas ។
ការទិញទាំងនេះបានធ្វើឱ្យក្រុមហ៊ុន Rank Group ក្លាយជាក្រុមហ៊ុនដ៏ធំជាងគេបំផុតនៅលំដាប់ទី ២ នៅលើពិភពលោក ។នៅខែ មីនា ឆ្នាំ ២០១៥ ក្រុមហ៊ុន Reynolds Group Holdings បានបញ្ចប់ការលក់របស់ក្រុមហ៊ុន SIG ទៅឱ្យក្រុមហ៊ុនសាជីវកម្ម Onex ។
ទ្រព្យសម្បត្តិ៖ Graeme Hart
លោក Graeme Hart គឺជាអ្នកជំនួញជនជាតិនូវែលសេឡង់ដែលមានទ្រព្យសម្បត្តិសុទ្ធ ប្រមាណ ៧,២ ពាន់លានដុល្លារ ។ លោក Graeme Hart មានជំនាញក្នុងការទិញយកក្រុមហ៊ុនដែលមិនដំណើរការ និងមានតម្លៃទាបជាមួយនឹងលំហូរសាច់ប្រាក់ថេរដែលអាចបង្វែរបានតាមរយៈការគ្រប់គ្រងរឹងមាំដើម្បីកាត់បន្ថយភាពហានិភ័យសម្រាប់ការចំណាយ និងរៀបចំរចនាសម្ព័ន្ធឡើងវិញជាមួយក្រុមហ៊ុនអាជីវកម្មផ្សេងទៀត ។ លោក Graeme Hart រស់នៅក្នុងទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់ហើយគាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Otago ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)