Posted on Leave a comment

លោកមហាសេដ្ឋី Ennio Doris ជាស្ថាបនិករបស់ក្រុមហ៊ុន “Mediolanum S.p.A.”

លោក​ Ennio Doris កើតនៅឆ្នាំ 1940 គឺជាអ្នកជំនួញ និងជាស្ថាបនិករបស់ក្រុមហ៊ុន “Mediolanum S.p.A.” និងជាប្រធាននៃក្រុមហ៊ុន Banca Mediolanum និងធនាគារ Gruppo Mediolanum ដែលជាធនាគារអ៊ីតាលីដ៏ធំមួយ និងជាអ្នកការគ្រប់គ្រងមូលនិធិ និងក្រុមធានារ៉ាប់រង ។ គាត់កើតនៅថ្ងៃទី 3 ខែ កក្កដា ឆ្នាំ 1940 នៅ Tombolo ដែលជាភូមិតូចមួយនៅជិត Padova ប្រទេសអ៊ីតាលី ។

លោក Doris បានក្លាយជាអ្នកគ្រប់គ្រងទ្រព្យសកម្មលក់រាយក្នុងឆ្នាំ 1969 នៅពេលដែលគាត់បានក្លាយជាអ្នកលក់សម្រាប់ Fideuram ។ នៅឆ្នាំ 1971 គាត់បានចាប់ផ្តើមចូលរួមជាមួយ Dival ជាកន្លែងដែលគាត់បានឡើងធ្វើជាប្រធានផ្នែកលក់ ។ នៅឆ្នាំ 1982 គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា “Programma Italia” ហើយបានបញ្ចុះបញ្ចូល Silvio Berlusconi ឱ្យវិនិយោគ 250,000 អឺរ៉ូជាថ្នូរនឹងភាគហ៊ុនពាក់កណ្តាលរបស់ក្រុមហ៊ុន ។ យុទ្ធសាស្រ្តរបស់គាត់គឺផ្តោតលើទំនាក់ទំនងអតិថិជនលក់រាយ ខណៈពេលដែលការចុះកិច្ចសន្យាបន្តការគ្រប់គ្រងមូលនិធិវិនិយោគទៅក្រុមហ៊ុនផ្សេងទៀត ។ ក្រោមការដឹកនាំដ៏មានឥទ្ធិពលរបស់គាត់ បណ្តាញអ្នកលក់របស់គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស ។

លោក Doris ​បាន​បន្ថែម​ការ​ធានា​រ៉ាប់រង និង​ធនាគារ ហើយ​បាន​ប្តូរ​ឈ្មោះ​ជា​ក្រុមហ៊ុន Mediolanum ។ នៅខែ មិថុនា ឆ្នាំ 1996 ក្រុមហ៊ុននេះត្រូវបានផ្សព្វផ្សាយជាសាធារណះនៅលើទីផ្សារភាគហ៊ុនអ៊ីតាលី ។ លោក Berlusconi បានពណ៌នាថាវាជាការវិនិយោគដ៏ល្អបំផុតដែលលោកធ្លាប់បានធ្វើ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes សម្រាប់ឆ្នាំ 2008 លោក Doris ត្រូវបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិចំនួន 2.1 ពាន់លានដុល្លារ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Remo Ruffini ជានាយកគ្រប់គ្រង ICRANet នៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់បណ្តាញតារាសាស្ត្រទាក់ទង

លោក Remo Ruffini កើតនៅខែ ឧសភា ឆ្នាំ 1942 គាត់គឺជានាយកគ្រប់គ្រង ICRANet នៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់បណ្តាញតារាសាស្ត្រទាក់ទង ។ គាត់ក៏ជាប្រធានមជ្ឈមណ្ឌលអន្តរជាតិសម្រាប់រូបវិទ្យាទាក់ទងតារាសាស្ត្រ (ICRA) ហើយគាត់ក៏ជាអ្នកផ្តួចផ្តើមនូវ International Relativistic Astrophysics PhD (IRAP PhD) ដែលជាកម្មវិធីបញ្ចប់ការសិក្សាទូទៅនៃសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវជាច្រើនសម្រាប់ការអប់រំអ្នកទ្រឹស្តីតារារូបវិទ្យា ។ គាត់គឺជានាយកគ្រប់គ្រងនៃកម្មវិធី Erasmus Mundus IRAP PhD (IRAP Ph D Erasmus Mundus) ។ គាត់ក៏ធ្លាប់ជាសាស្រ្តាចារ្យផ្នែកទ្រឹស្តីរូបវិទ្យានៅសាកលវិទ្យាល័យ Rome “Sapienza” ឆ្នាំ 1978 រហូតដល់ឆ្នាំ 2012 ។

ជីវប្រវិត្ត៖

​លោក Remo Ruffini បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ 1966 បន្ទាប់មក​គាត់បានក្លាយជា​បណ្ឌិត​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ Mainz ដែល​ធ្វើ​ការ​ជាមួយនឹងលោក Pascual Jordan ក្នុង​ប្រទេស​អាល្លឺម៉ង់ ។ ក្នុងឆ្នាំ 1975-78 គាត់បានសហការជាមួយ NASA ដែលជាសមាជិកនៃក្រុមការងារលើការប្រើប្រាស់វិទ្យាសាស្រ្តនៃស្ថានីយ៍អវកាស ។ នៅឆ្នាំ 1976 គាត់បានក្លាយជាសាស្រ្តាចារ្យផ្នែកទ្រឹស្តីរូបវិទ្យានៅសាកលវិទ្យាល័យ Catania ហើយនៅឆ្នាំ 1978 គាត់ត្រូវបានតែងតាំងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ “Sapienza” ។

នៅឆ្នាំ 1985 គាត់ត្រូវបានជ្រើសរើសជាប្រធានមជ្ឈមណ្ឌលអន្តរជាតិសម្រាប់រូបវិទ្យាទាក់ទងតារាសាស្ត្រ (ICRA) ។ នៅឆ្នាំ 1984 គាត់គឺជាសហស្ថាបនិកជាមួយ Abdus Salam នៃកិច្ចប្រជុំ Marcel Grossmann ។ នៅឆ្នាំ 1987 គាត់បានក្លាយជាសហប្រធាននៃកិច្ចប្រជុំអ៊ីតាលី-កូរ៉េស្តីពីរូបវិទ្យាទាក់ទងតារាសាស្ត្រ ។ ក្នុងឆ្នាំ ១៩៨៩-៩៣ គាត់គឺជាប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រនៃទីភ្នាក់ងារអវកាសអ៊ីតាលី ។ 

ការងារទ្រឹស្តីរបស់លោក Remo បាននាំទៅដល់គោលគំនិតនៃ Boson Stars ។ អត្ថបទបុរាណរបស់គាត់រួមជាមួយនឹងលោក John A. Wheeler បានធ្វើឱ្យពេញនិយមនូវគំនិតតារាសាស្ត្រនៃ Black Hole ។ ជាមួយនឹង Demetrios Christodoulou គាត់បានផ្តល់រូបមន្តសម្រាប់ Kerr-Newmann Black Hole ដែលផ្តល់បន្ទុក ម៉ាស និងសន្ទុះមុំ។ ការងារទ្រឹស្តីរបស់គាត់បាននាំទៅដល់ការកំណត់អត្តសញ្ញាណនៃប្រហោងខ្មៅដំបូងនៅក្នុង Galaxy Milky Way ។ រួមគ្នាជាមួយសិស្សរបស់គាត់ C. Rhoades គាត់បានបង្កើតដែនកំណត់ខាងលើដាច់ខាតចំពោះម៉ាស់ផ្កាយនឺត្រុង ហើយជាមួយសិស្សរបស់គាត់ Robert Leach គាត់បានប្រើដែនកំណត់ខាងលើសម្រាប់ជួសជុលគំរូដែលអនុញ្ញាតឱ្យកំណត់អត្តសញ្ញាណនៃប្រហោងខ្មៅដំបូងនៅក្នុងមីលគី ។ ប្រហោងខ្មៅដំបូងនៅក្នុង Galaxy Milky Way, Cygnus X1 ដោយប្រើទិន្នន័យដ៏អស្ចារ្យនៃផ្កាយរណប Uhuru ដោយ Riccardo Giacconi និងក្រុមរបស់គាត់ ។ សម្រាប់ស្នាដៃទាំងនេះ Ruffini បានឈ្នះពានរង្វាន់ Cressy Morrison នៃ NY Academy of Science ក្នុងឆ្នាំ 1972 ។ ជាមួយនឹងសិស្សរបស់គាត់ Calzetti, Giavalisco, Song និង Taraglio គាត់បានបង្កើតតួនាទីនៃរចនាសម្ព័ន្ធ fractal នៅក្នុង Cosmology, ។

រួមគ្នាជាមួយអ្នកសហការរបស់គាត់គឺលោក T. Damour គាត់បានស្នើឱ្យអនុវត្តដំណើរការ Heisenberg-Euler-Schwinger នៃការបង្កើតគូនៅក្នុងរូបវិទ្យា Black Hole និងបានកំណត់អត្តសញ្ញាណ dyadosphere ដែលដំណើរការទាំងនេះកើតឡើង។ ការផ្ទុះកាំរស្មីហ្គាម៉ា (GRBs) ហាក់ដូចជាផ្តល់ភស្តុតាងនៃការសង្កេតនៃដំណើរការបង្កើតគូបែបនេះនៅក្នុងរូបវិទ្យាតារាសាស្ត្រ មុនពេលការសង្កេតបាតុភូតបែបនេះនៅក្នុងការពិសោធន៍ផ្អែកលើផែនដី និងតំណាងឱ្យភស្តុតាងដំបូងនៃដំណើរការទាញយកថាមពលពីប្រហោងខ្មៅ (ថាមពល blackholic) ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Sandro Veronesi ជាស្ថាបនិករបស់ក្រុមហ៊ុន Calzedonia Group ដែលជាក្រុមហ៊ុនលក់សំលៀកបំពាក់

លោក Sandro Veronesi កើតនៅទីក្រុង Florence រដ្ឋ Tuscany ក្នុងឆ្នាំ ១៩៥៩ ដែលជាអ្នកនិពន្ធរឿងប្រលោមលោក និងជាអ្នកកាសែតជនជាតិអ៊ីតាលី ។ គាត់ទទួលបានសញ្ញាប័ត្រផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Florence ។ គាត់បានជ្រើសរើសអាជីពជាអ្នកនិពន្ធ ។ បន្ទាប់មកគាត់បានបោះពុម្ពសៀវភៅដំបូងរបស់គាត់នៅអាយុ ២៥ ឆ្នាំដែលជាកម្រងកំណាព្យ Il resto del cielo ក្នុងឆ្នាំ ១៩៨៤ ។

ចាប់តាំងពីពេលនោះមកមានរឿងប្រលោមលោកចំនួន ៥ និងរឿងប្រលោមលោកចំនួន ៣ និងការណែនាំជាច្រើនទាក់ទងទៅនឹងរឿងប្រលោមលោក និងការប្រមូលផ្ដុំអត្ថបទប្រលោមលោក និងការសម្តែងភាពយន្ត និងកម្មវិធីទូរទស្សន៍ ។ រឿងប្រលោមលោកដំបូងរបស់គាត់ដែលមានឈ្មោះថា Per dove parte questo treno allero ដែលបានបង្កើតទ្បើងក្នុង​ឆ្នាំ ១៩៨៨ គឺជារឿងរ៉ាវដែលទាក់ទងរវាងឪពុក និងកូនប្រុសក្នុងទសវត្សឆ្នាំ ១៩៨០ ដែលបានលើកឡើងអំពីបញ្ហារវាងឪពុកកូនដែលបានជំពាក់បំណុលគេយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ការនិពន្ធរឿងប្រលោមលោកទី ២ របស់គាត់គឺរឿង Gli sfiorati (១៩៩០) លោក Veronesi បានឈានទៅរកប្រធានបទនៃគ្រួសារតាមបែបប្លែកជាងនេះ ។ អ្វីៗទាំងអស់នេះកើតឡើងនៅទីក្រុងរ៉ូមដែលជាប់ទាក់ទងនឹងរឿងនិទានដទៃទៀតនៃប្រភេទសង្គមផ្សេងៗ ។ សម្រាប់រឿងប្រលោមលោកនេះបង្ហាញពីភាពអស្ចារ្យខណៈពេលដែលអ្នកនិពន្ធបានបង្ហាញនូវរូបភាពបញ្ឈ​រនៅដើមទសវត្សឆ្នាំ ១៩៩០ និងយុគសម័យប៉ូលីមែរជាយុគសម័យយុវវ័យដែលតំណាងដោយព្យញ្ជនៈ និងនិមិត្តរូប ។

រឿងប្រលោមលោក Brucia Troia (២០០៧) គឺជាប្រលោមលោកចុងក្រោយបំផុតរបស់លោក Veronesi ដែលត្រូវបានចេញផ្សាយខែ ឧសភា ឆ្នាំ ២០០៧ ។ លោក Veronesi បានសហការជាមួយកាសែត និងទស្សនាវដ្តីឯកទេសជាច្រើន ។ គាត់ក៏ជាស្ថាបនិកនៃការបោះពុម្ភផ្សាយ Fandango Libri រួមជាមួយ Domenico Procacci និងវិទ្យុ Radiogas ។

ក្នុងឆ្នាំ ២០១០ កាសែតអ៊ីតាលីបានចុះផ្សាយថាគាត់គឺជានាយកសិល្បៈរបស់ Fandango ដែលជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយសៀវភៅថ្មីរបស់ Veronesi ដែលមានចំណងជើងថា “XY” ដោយបានបញ្ចូលអត្ថបទប្រឌិតមួយចំនួននៅក្នុងភាសា Wikipedia របស់អ៊ីតាលីដើម្បីទាក់ទាញអ្នកអានដែលជាសក្តានុពលថ្មីៗ ។

ទ្រព្យសម្បត្តិ៖ Sandro Veronesi

លោក Sandro Veronesi គឺជាសហគ្រិនជនជាតិអ៊ីតាលីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២,២ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Calzedonia Group ដែលជាក្រុមហ៊ុនលក់សំលៀកបំពាក់ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Francesco Gaetano Caltagirone ជាអ្នកគ្រប់គ្រងក្រុមហ៊ុន Caltagirone S.p.A. ដែលជាក្រុមហ៊ុនវិនិយោគក្នុងការផលិតស៊ីម៉ងត៍ អចលនទ្រព្យ សំណង់ និងការបោះពុម្ភផ្សាយ

លោក Francesco Gaetano Caltagirone ​កើតនៅឆ្នាំ ១៩៤៣ ដែលជាអ្នកជំនួញជនជាតិអ៊ីតាលី ។ គាត់គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន Caltagirone S.p.A. ដែលជាក្រុមហ៊ុនវិនិយោគក្នុងការផលិតស៊ីម៉ងត៍ អចលនទ្រព្យ សំណង់ និងការបោះពុម្ភផ្សាយ ។ គិតត្រឹមឆ្នាំ ២០១៥ គាត់បានជាប់ចំណាត់ថ្នាក់លេខ ៨៩៤ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ។

ជីវប្រវត្តិ៖

លោក Francesco និងបងប្អូនប្រុសរបស់គាត់ឈ្មោះ Edoardo Francesco Caltagirone និង Leonardo Francesco Caltagirone បានបន្តអាជីវកម្មគ្រួសាររបស់ពួកគេ ។ ហើយពួកគេបានចាប់ផ្តើមបង្កើតក្រុមហ៊ុនរួមគ្នាជាមួយបងប្អូនជីដូនមួយរបស់ពួកគេឈ្មោះ Gaetano Caltagirone ។ លោក Francesco បានក្លាយជាដៃគូអាជីវកម្មនៅក្នុងក្រុមហ៊ុនហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុនរបស់ពួកគេត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Caltagirone Group or Caltagirone S.p.A ដោយបានចាប់ផ្តើមសាងសង់អគារអចលនៈទ្រព្យប្រមាណ ២០០ កន្លែងដែលមានអាគារជិត ៨០០ អគារដែលមានវិមាត្រជិត ៣.៣ លានម៉ែត្រការ៉េនិងមានតម្លៃ ១៥ ពាន់លានអឺរ៉ូ ។

នៅទសវត្សទី ៦០ សមតុល្យសមធម៌រវាងលោក Francesco និងបងប្អូនជីដូនមួយរបស់គាត់គឺលោក Gaetano Caltagirone ត្រូវបានផ្លាស់ប្តូរហើយលោក Francesco បានក្លាយជាផ្នែកមួយនៃម្ចាស់ភាគហ៊ុនភាគច្រើនដោយឈរជើងស្មើគ្នាជាមួយបងប្រុសរបស់គាត់ឈ្មោះ Edoardo Francesco Caltagirone ។

ក្នុងឆ្នាំ ១៩៨៤ លោក Francesco បានកាន់កាប់ក្រុមហ៊ុន Vianini Lavori S.p.A. ដែលបច្ចុប្បន្ននេះវាជាផ្នែកមួយនៃក្រុមហ៊ុន Caltagirone Group ដែលប្រតិបត្តិការនៅទូទាំងពិភពលោកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ។ បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មពេញលេញក្រុមហ៊ុនត្រូវបានចុះបញ្ជីទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធពីរគឺក្រុមហ៊ុន Vianini Lavori S.p.A និងក្រុមហ៊ុន Vianini Industria S.p.A ។

នៅក្នុងឆ្នាំ ១៩៩២ លោក Francesco បានកាន់កាប់ក្រុមហ៊ុន Cementir S.p.A ដែលជាក្រុមហ៊ុនអ៊ីតាលីធំជាងគេនៅលំដាប់ទី ៤ នៅក្នុងឧស្សាហកម្មផលិតស៊ីម៉ងត៍ដែលទទួលបានដោយ IRI (Istituto per la Ricostruzione Industriale) តាមរយៈការដេញថ្លៃជាសាធារណៈ ។ ក្នុងរយៈពេលពីរបីឆ្នាំក្រោមការដឹកនាំរបស់កូនប្រុសគាត់ក្រុមហ៊ុន Cementir S.p.A បានក្លាយជាក្រុមហ៊ុនពហុជាតិដែលមានវត្តមានយ៉ាងសំខាន់នៅប្រទេស Scandinavia និង Turkey ។

នៅពាក់កណ្តាលទសវត្សទី ៩០ គាត់បានកាន់កាប់ការគ្រប់គ្រងក្រុមហ៊ុន Caltagirone Group ដោយចូលរួមជាមួយភាគហ៊ុនរបស់បងប្អូនជីដូនមួយរបស់គាត់ឈ្មោះ Gaetano Caltagirone នៅក្នុងក្រុមហ៊ុន Finanziaria Italia ។ លោក Francesco បានកាន់កាប់ប្រហែលជា ៧០% នៃក្រុមហ៊ុន Finanziaria Italia ដោយគ្រប់គ្រងប្រហែល ៥១% នៃក្រុមហ៊ុន Caltagirone S.p.A. ។ នៅឆ្នាំ ២០០៧ គាត់ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Assicurazioni Generali S.p.A ដែលត្រូវបានតែងតាំងជាអនុប្រធាននៅខែ មេសា ឆ្នាំ ២០១០ ។

ប្រភព៖​ Phnom Penh

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Mario Moretti Polegato ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Geox Group ដែលជាក្រុមហ៊ុនផលិតស្បែកជើង

លោក Mario Moretti Polegato កើតនៅថ្ងៃទី ១៦ ខែ សីហា​ ឆ្នាំ ១៩៥២ ដែលជាសហគ្រិនជនជាតិអ៊ីតាលី ។ គាត់គឺជាស្ថាបនិរបស់ក្រុមហ៊ុន Geox ដែលជាក្រុមហ៊ុនផលិតស្បែកជើង ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាក្នុងឆ្នាំ ២០១៤ គាត់បានជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមអ្នកមានជាងគេបំផុតនៅប្រទេសអ៊ីតាលីជាមួយទ្រព្យសម្បត្តិប្រមាណជា ២,៣ ពាន់លានដុល្លារ ។

ជីវប្រវត្តិ៖

លោក Mario Moretti កើតនៅទីក្រុង Crocetta del Montello ។ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Geox ដែលជាក្រុមហ៊ុនផលិតស្បែកជើង។ សព្វថ្ងៃនេះក្រុមហ៊ុន Geox ត្រូវបានគេស្គាល់ទូទាំងពិភពលោកចំពោះបច្ចេកវិទ្យានឹងមានវត្តមាននៅតាមមជ្ឈមណ្ឌលទិញទំនិញសំខាន់ៗ​ និងនៅតាមបណ្តាប្រទេសចំនួន ១០៥ និងតាមបណ្តាហាងលក់រាយមានចំនួនជាង ១.២៥០ ក៏ដូចជាហាងចំនួន ៤០០ នៅក្នុងប្រទេសចិន ។

លោក Mario ត្រូវបានទទួលការទទួលស្គាល់ពីប្រធានាធិបតីរ៉ូម៉ានីក្នុងឆ្នាំ ២០០០ ។ ក្នុងឆ្នាំ ២០០៣ គាត់បានទទួលពានរង្វាន់សហគ្រិនអ៊ីតាលីដ៏ឆ្នើមជាងគេនៅលើពិភពលោកពី Ernst & Young Global ។ នៅឆ្នាំ ២០០៥ អតីតប្រធានាធិបតីអ៊ីតាលីគឺលោក Carlo Azeglio Ciampi បានប្រគល់ងារអោយលោក Mario Moretti ជា Cavaliere del Lavoro della Repubblica Italiana (Knight of Lab) ។ ក្នុងឆ្នាំ ២០០៦ ប្រធានាធិបតីអ៊ីតាលីគឺលោក Giorgio Napolitano បានប្រគល់ងារអោយគាត់ជាថ្មីម្តងទៀតជា Grande Ufficiale della Repubblica ដែលជាមន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋ ។

ក្នុងឆ្នាំ ២០១០ លោក Mario Moretti បានទទួលពានរង្វាន់មេដឹកនាំអាជីវកម្មអ៊ឺរ៉ុប (EBLA) សម្រាប់ប្រភេទអ្នកច្នៃប្រឌិតប្រចាំឆ្នាំដែលជាការទទួលស្គាល់ថាពីកាសែត Financial Times និងទស្សនាវដ្តី CNBC ។ ហើយគាត់ក៏ត្រូវបានគេតែងតាំងជាសមាជិកនៃក្រុមចៅក្រមអន្តរជាតិសម្រាប់ពានរង្វាន់អ្នកច្នៃប្រឌិតអឺរ៉ុបដែលរៀបចំដោយការិយាល័យប៉ាតង់អឺរ៉ុប (EPO) ដែលជ្រើសរើសនិងប្រគល់នូវការច្នៃប្រឌិតប៉ាតង់ល្អបំផុតនៅទូទាំងពិភពលោក ។

គាត់បានកាន់មុខតំណែងការទូតរបស់អគ្គកុងស៊ុលកិត្តិយសនៃប្រទេសរ៉ូម៉ានីសម្រាប់ប្រទេសអ៊ីតាលីខាងជើងចាប់តាំងពីឆ្នាំ ១៩៩៧ និងក្លាយជាសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន Confindustria និងជាសមាជិកនៃសហព័ន្ធឧស្សាហកម្មអ៊ីតាលីចាប់តាំងពីឆ្នាំ ២០០៣ ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Bocconi នៃទីក្រុង Milan  ។ ហើយចាប់តាំងពីឆ្នាំ ២០១៤ គាត់ក៏បានក្លាយជាប្រធានក្រុមប្រឹក្សាប្រឹក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Cardenal Herrera នៃទីក្រុង Valencia ។ នៅខែ កក្កដា ឆ្នាំ ២០១៤ គាត់ក៏បានក្លាយជាសមាជិកនៃក្រុមប្រឹក្សានីតិកម្មនៃធនាគារអ៊ីតាលីផងដែរ ។ ហើយគាត់បានទទួលពានរង្វាន់អាមេរិចនៃមូលនិធិអ៊ីតាលី – សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ។

ទ្រព្យសម្បត្តិ៖ Mario Moretti Polegato

លោក Mario Moretti Polegato គឺជាពាណិជ្ជករជនជាតិអ៊ីតាលីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២,៤ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Geox Group ដែលជាក្រុមហ៊ុនផលិតស្បែកជើង ។ ប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុនរបស់គាត់បានរីកចម្រើនហើយសព្វថ្ងៃនេះក្រុមហ៊ុនបានផ្តល់ជូននូវផលិតផលជាច្រើនប្រភេទរាប់ពីស្បែកជើងបុរសស្ត្រី និងកុមាររហូតដល់សម្លៀកបំពាក់គ្រប់ប្រភេទ ។

សព្វថ្ងៃនេះក្រុមហ៊ុនបានធ្វើការចែកចាយដល់អ្នកលក់រាយនឹងហាងជាច្រើនដែលគ្រប់គ្រងដោយក្រុមហ៊ុនជាច្រើននៅតាមទីផ្សារធំៗ ។ ទោះយ៉ាងណាវាមិនអាចជៀសផុតពីផលប៉ះពាល់នៃសេដ្ឋកិច្ចទន់ខ្សោយរបស់អ៊ឺរ៉ុបបានទេហើយក្រុមហ៊ុន Geox ឃើញថាការលក់របស់ខ្លួនបានធ្លាក់ចុះ ៩ ភាគរយស្មើនឹង ៩១៣ លានដុល្លារ (៧០២ លានអឺរ៉ូ) ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១២ ។

លោក Mario Moretti បានក្លាយជាអ្នកទទួលពានរង្វាន់ ប្រចាំឆ្នាំសម្រាប់សហគ្រិនឆ្នើមនៅឆ្នាំ ២០០២ ហើយនៅឆ្នាំបន្ទាប់គាត់ត្រូវបានគេដាក់ឈ្មោះជាថ្មីម្តងទៀតដោយ Ernst and Young ដែលជាសហគ្រិនឆ្នើម ។ គាត់ក៏ទទួលបានពានរង្វាន់កិត្តិយសមួយបន្ថែមទៀតនៅក្នុងឆ្នាំ ២០១០ នៅពេលដែលស្ថានីយទូរទស្សន៍ CNBC និងកាសែត Financial Times បានជ្រើសរើសគាត់ឱ្យក្លាយជាអ្នកទទួលពានរង្វាន់ដែលជាអ្នកដឹកនាំអាជីវកម្មអឺរ៉ុប (Ebla) សម្រាប់ប្រភេទអ្នកច្នៃប្រឌិតប្រចាំឆ្នាំ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Giorgio Armani ជាស្ថាបនិកនៃក្រុមហ៊ុន Armani ដែលជាក្រុមហ៊ុនពិភពម៉ូតសម្លៀកបំពាក់

លោក Giorgio Armani កើតនៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ១៩៣៤ ដែលជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ជនជាតិអ៊ីតាលី ។ គាត់គឺជាស្ថាបនិកនៃក្រុមហ៊ុន Armani ដែលជាក្រុមហ៊ុនពិភពម៉ូតសម្លៀកបំពាក់ដែលត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៧៥ ។ នៅឆ្នាំ ២០០១ គាត់ត្រូវបានគេស្គាល់ថាជាអ្នករចនាម៉ូដម្នាក់ដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសអ៊ីតាលី ។ ហើយគាត់បានរកប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១,៦ ពាន់លានដុល្លាជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៨.៥ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០១៣ ។

លោក Giorgio Armani កើតនៅភាគខាងជើងនៃទីក្រុង Piacenza របស់ប្រទេសអ៊ីតាលី ។ គាត់បានធំទ្បើងជាមួយបងប្រុសរបស់គាត់ឈ្មោះ Sergio និងប្អូនស្រី Rosanna ដោយម្តាយរបស់គាត់ឈ្មោះ Maria Raimondi និងឪពុកឈ្មោះ Ugo Armani ដែលជាគណនេយ្យកររបស់ក្រុមហ៊ុនដឹកជញ្ជូន ។

ទ្រព្យសម្បត្តិ៖ Giorgio Armani

លោក Giorgio គឺជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ជនជាតិអ៊ីតាលីដែលមានទ្រព្យសម្បត្តិសរុប ៨.៨៦ ពាន់លានដុល្លារគិតត្រឹមខែ មករា ឆ្នាំ ២០១៨ ។ គាត់បានចំណាយពេល ២ ឆ្នាំនៅសាលាវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យ Piacenza មុនពេលឈប់រៀននៅឆ្នាំ ១៩៥៧ ដើម្បីចាប់យកការងារជាអ្នកគ្រប់គ្រងនៅនាយកដ្ឋាន ។

គាត់បានក្លាយជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដែលមានសមត្ថភាពនឹងមានបទពិសោធន៍នៅក្នុងផ្នែកទីផ្សារនៃឧស្សាហកម្មពិភពម៉ូដ ។ នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៦០ លោក Giorgio បានផ្លាស់ទៅក្រុមហ៊ុន Nino Cerruti ដែលគាត់បានច្នៃម៉ូដសម្លៀកបំពាក់ ។ ហើយគាត់បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Armani ក្នុងឆ្នាំ ១៩៧៥ ។

ហើយនៅឆ្នាំ ២០០១ គាត់ត្រូវបានគេទទួលស្គាល់ថាជាអ្នករចនាម៉ូដដែលទទួលបានជោគជ័យបំផុតដែលបានចេញពីប្រទេសអ៊ីតាលីជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១,៦ ពាន់លានដុល្លារ ។ ហើយគាត់ត្រូវបានគេផ្តល់អាជ្ញាប័ណ្ណឲ្យបើកដំណើរការសណ្ឋាគារជាច្រើន ។ លោក Giorgio គឺជាម្ចាស់សណ្ឋាគារ Burj Khalifa នៅឌូបៃដែលបានចាប់ផ្តើមបើកដំណើរការក្នុងឆ្នាំ ២០១០ និងសណ្ឋាគារ Armani Milan មាន ៩៦ បន្ទប់ដែលបានចាប់ផ្តើមបើកដំណើរការនៅខែ វិច្ឆិកា ឆ្នាំ ២០១១ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Augusto & Giorgio Perfetti ជាម្ចាស់ក្រុមហ៊ុន Perfetti Van Melle ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់និងស្ករកៅស៊ូដ៏ធំបំផុត

លោក Augusto និងលោក Giorgio Perfetti គឺជាម្ចាស់ក្រុមហ៊ុន Perfetti Van Melle ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់និងស្ករកៅស៊ូដ៏ធំបំផុត ។ ហើយក្រុមហ៊ុនឯកជនមួយនេះបានលក់ស្ករគ្រាប់និងស្ករកៅស៊ូដែលរកចំណូលបានចំនួន ២,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ។ ឪពុករបស់ពួកគេគឺលោក Ambrogio និងពូ Egidio បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Perfetti Van Melle ដើម្បីធ្វើស្ករកៅស៊ូនៅឆ្នាំ ១៩៤៦ នៅទីក្រុងតូចមួយក្បែរទីក្រុង Milan ។ ពួកគេត្រូវបានបំផុសគំនិតដោយទាហានអាមេរិកដែលបាននាំស្ករកៅស៊ូទៅក្រៅប្រទេសក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។

នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៥០ ពួកគេបានចាប់ផ្តើមលក់ស្ករកៅស៊ូដែលមានឈ្មោះថា Brooklyn ដែលនៅតែមានប្រជាប្រិយភាពដែលត្រូវបានគេដាក់ឈ្មោះតាមកងទ័ពសម្ព័ន្ធមិត្តហើយក្រុមហ៊ុនរបស់ពួកគេបានរីកចម្រើនតាំងពីពេលនោះមក ។ ហើយក្រុមហ៊ុនរបស់ពួកគេបានទិញយកយីហោ Melle ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ក្នុងឆ្នាំ ២០០១ និងបានបន្ថែមក្រុមហ៊ុន Chupa Chups អេស្ប៉ាញក្នុងឆ្នាំ ២០០៦ ។

ទ្រព្យសម្បត្តិ៖ Augusto & Giorgio Perfetti

លោក Augusto និងលោក Giorgio គឺជាមហាសេដ្ឋីអ៊ីតាលីដែលមានទ្រព្យសម្បត្តិសុទ្ធ ៧.៥ ពាន់លានដុល្លារ ។ ក្រុមហ៊ុន Perfetti Van Melle ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់និងស្ករកៅស៊ូអ៊ីតាលីដែលបានបង្កើតឡើងដោយឪពុករបស់ពួកគេគឺលោក Ambrogio និងពូ Egidio Perfetti ក្នុងឆ្នាំ ១៩៤៦ ។

នៅឆ្នាំ ២០០១ លោក Perfetti បានចំណាយប្រាក់ជាង ៩០០ លានដុល្លារសម្រាប់យីហោ Melle ដែលជាម្ចាស់ហាងហូឡង់ Mentos, Fruittella និង Airheads ហើយត្រូវបានបង្កើតឡើងក្រោមឈ្មោះ Perfetti Van Melle ។ ចាប់តាំងពីក្រុមហ៊ុននេះបានរីកចម្រើនសព្វថ្ងៃនេះក្រុមហ៊ុននេះបានកាន់កាប់ក្រុមហ៊ុនសម្ព័ន្ធធំមួយចំនួននៅសហរដ្ឋអាមេរិកក្រោមឈ្មោះថា Perfetti Van Melle ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀតនៅតាមទីផ្សារធំៗ នៅទូទាំងពិភពលោកផងដែរ ។

នៅឆ្នាំ ២០០៦ ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុន Chupa Chupas ដែលជាក្រុមហ៊ុនអេស្បាញដែលល្បីឈ្មោះជាងគេ ។ គិតត្រឹមថ្ងៃនេះរោងចក្រផលិតដំណាប់និងស្ករកៅស៊ូមានបុគ្គលិកចំនួន ១៧.០០០ នាក់តាមរយៈក្រុមហ៊ុនសម្ព័ន្ធចំនួន ៣០ និងចែកចាយផលិតផលរបស់ខ្លួននៅជាង ១៣០ ប្រទេស ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Augusto & Giorgio Perfetti ជាម្ចាស់ក្រុមហ៊ុន Perfetti Van Melle ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់និងស្ករកៅស៊ូដ៏ធំបំផុត

លោក Augusto និងលោក Giorgio Perfetti គឺជាម្ចាស់ក្រុមហ៊ុន Perfetti Van Melle ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់និងស្ករកៅស៊ូដ៏ធំបំផុត ។ ហើយក្រុមហ៊ុនឯកជនមួយនេះបានលក់ស្ករគ្រាប់និងស្ករកៅស៊ូដែលរកចំណូលបានចំនួន ២,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ។ ឪពុករបស់ពួកគេគឺលោក Ambrogio និងពូ Egidio បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Perfetti Van Melle ដើម្បីធ្វើស្ករកៅស៊ូនៅឆ្នាំ ១៩៤៦ នៅទីក្រុងតូចមួយក្បែរទីក្រុង Milan ។ ពួកគេត្រូវបានបំផុសគំនិតដោយទាហានអាមេរិកដែលបាននាំស្ករកៅស៊ូទៅក្រៅប្រទេសក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។

នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៥០ ពួកគេបានចាប់ផ្តើមលក់ស្ករកៅស៊ូដែលមានឈ្មោះថា Brooklyn ដែលនៅតែមានប្រជាប្រិយភាពដែលត្រូវបានគេដាក់ឈ្មោះតាមកងទ័ពសម្ព័ន្ធមិត្តហើយក្រុមហ៊ុនរបស់ពួកគេបានរីកចម្រើនតាំងពីពេលនោះមក ។ ហើយក្រុមហ៊ុនរបស់ពួកគេបានទិញយកយីហោ Melle ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ក្នុងឆ្នាំ ២០០១ និងបានបន្ថែមក្រុមហ៊ុន Chupa Chups អេស្ប៉ាញក្នុងឆ្នាំ ២០០៦ ។

ទ្រព្យសម្បត្តិ៖ Augusto & Giorgio Perfetti

លោក Augusto និងលោក Giorgio គឺជាមហាសេដ្ឋីអ៊ីតាលីដែលមានទ្រព្យសម្បត្តិសុទ្ធ ៧.៥ ពាន់លានដុល្លារ ។ ក្រុមហ៊ុន Perfetti Van Melle ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់និងស្ករកៅស៊ូអ៊ីតាលីដែលបានបង្កើតឡើងដោយឪពុករបស់ពួកគេគឺលោក Ambrogio និងពូ Egidio Perfetti ក្នុងឆ្នាំ ១៩៤៦ ។

នៅឆ្នាំ ២០០១ លោក Perfetti បានចំណាយប្រាក់ជាង ៩០០ លានដុល្លារសម្រាប់យីហោ Melle ដែលជាម្ចាស់ហាងហូឡង់ Mentos, Fruittella និង Airheads ហើយត្រូវបានបង្កើតឡើងក្រោមឈ្មោះ Perfetti Van Melle ។ ចាប់តាំងពីក្រុមហ៊ុននេះបានរីកចម្រើនសព្វថ្ងៃនេះក្រុមហ៊ុននេះបានកាន់កាប់ក្រុមហ៊ុនសម្ព័ន្ធធំមួយចំនួននៅសហរដ្ឋអាមេរិកក្រោមឈ្មោះថា Perfetti Van Melle ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀតនៅតាមទីផ្សារធំៗ នៅទូទាំងពិភពលោកផងដែរ ។

នៅឆ្នាំ ២០០៦ ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុន Chupa Chupas ដែលជាក្រុមហ៊ុនអេស្បាញដែលល្បីឈ្មោះជាងគេ ។ គិតត្រឹមថ្ងៃនេះរោងចក្រផលិតដំណាប់និងស្ករកៅស៊ូមានបុគ្គលិកចំនួន ១៧.០០០ នាក់តាមរយៈក្រុមហ៊ុនសម្ព័ន្ធចំនួន ៣០ និងចែកចាយផលិតផលរបស់ខ្លួននៅជាង ១៣០ ប្រទេស ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Massimo Moratti ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Saras Group ដែលជាក្រុមហ៊ុនផលិតប្រេងឥន្ទនៈ

លោក Massimo Moratti កើតនៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៩៤៥ ដែលជាម្ចាស់អាជីវកម្មប្រេងឥន្ទនៈ ។ គាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Saras Group ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២ ដោយឪពុករបស់គាត់គឺលោក Angelo Moratti គឺជាអ្នកឧស្សាហកម្ម ។

ក្រុមហ៊ុន Saras Group គឺជាកន្លែងផលិតប្រេងដ៏សំខាន់របស់រោងចក្រចម្រាញ់ប្រេង Sarroch ដែលមានទីតាំងនៅលើកោះ Sardinia ដែលជាកន្លែងផលិតប្រេងតែមួយគត់នៅអឺរ៉ុបដែលផលិតបានចំណុះ ៣០០,០០០ បារ៉ែលក្នុងមួយថ្ងៃដែលមានចំនួន ១៥% នៃសមត្ថភាពចម្រាញ់ប្រេងនៅក្នុងប្រទេសអ៊ីតាលី ។

ក្នុងរយះប៉ុន្មានឆ្នាំថ្មីៗនេះក្រុមហ៊ុន Saras Group បានចូលក្នុងផលិតកម្មអគ្គិសនី និងកំពុងពង្រីកផលិតកម្មប្រភពថាមពលជំនួសជាពិសេសក្នុងវិស័យថាមពលខ្យល់តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Sarlux និង Sardeolica ដែលត្រូវបានគ្រប់គ្រងដោយប្រយោលតាមរយៈក្រុមហ៊ុន Eolici Ulassai ។

ចាប់ពីឆ្នាំ ១៩៩៥ រហូតដល់ឆ្នាំ ២០១៣ លោក Massimo គឺជាប្រធានក្លឹបកីទ្បា F.C. Internazionale Milano ។ ហើយគាត់ត្រូវបានគេនិយាយថាបានចំណាយប្រាក់ប្រហែល ១.៥០០ លានផោននៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់នៅក្នុងទីផ្សារដោះដូរ និងមានភាពល្បីល្បាញដោយសារបានចុះហត្ថលេខាលើកំពូលតារាបាល់ទាត់ជាច្រើន ។ គាត់គឺជាប្រធានកិត្តិយសរបស់ Inter ហើយក៏ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសហប្រជាជាតិផងដែរ ។

អាជីព៖

លោក Massimo បានទទួលមរតកភាគហ៊ុនពីឪពុករបស់គាត់នៅក្នុងក្រុមហ៊ុន Saras Group ដែលបានចូលរួមក្នុងការចម្រាញ់ប្រេងឥន្ធនៈ ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Sarlux ដែលមានទីស្នាក់ការនៅតំបន់ Cagliari ដែលបានផ្តោតសំខាន់លើការផលិតអគ្គិសនីពីកាកសំណល់ប្រេង ។ នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០០៩ លោក Sauro Gori បានប្រកាសថាលោក Massimo ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការសហប្រជាជាតិ ។ នៅខែ ឧសភា ឆ្នាំ ២០១១ លោក Massimo បានគាំទ្រការដេញថ្លៃរបស់ Giuliano Pisapia ដើម្បីក្លាយជាអភិបាលក្រុង Milan ប្រឆាំងនឹងប្អូនថ្លៃស្រី Letizia របស់គាត់ ។

ទ្រព្យសម្បត្តិ៖ Massimo Moratti

លោក Massimo Moratti គឺជាមហាសេដ្ឋីប្រេង និងជាអ្នកជំនួញម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៥ ពាន់លានដុល្លារ ។ លោក Massimo កើតនៅទីក្រុង Bosco Chiesanuova ប្រទេសអ៊ីតាលីក្នុងឆ្នាំ ១៩៤៥ ។ គាត់បានក្លាយជាឥស្សរជនដ៏ល្បីល្បាញម្នាក់នៅក្នុងក្រុមហ៊ុន Saras Group និងជាម្ចាស់រោងចម្រាញ់ប្រេង ។ ហើយគាត់ក៏ជាម្ចាស់ក្រុមហ៊ុនដែលធ្វើការផលិតអគ្គិសនីពីផលិតផលកាកសំណល់ប្រេងផងដែរ ។

លោក Massimo បានកាន់តំណែងជាប្រធានក្លឹបកីទ្បា Internazionale ក្នុងឆ្នាំ ១៩៩៥ និងជាម្ចាស់ក្លឹបកីទ្បាដែលទទួលបានភាពជោគជ័យដោយបានឈ្នះ Scudetti / Serie A ៥ ដង Coppa Italia ៤ ពានរង្វាន់ UEFA Champions League និង UEFA Cup ។ ហើយគាត់ត្រូវបានគេតែងតាំងជាប្រធានកិត្តិយសនៅចុងឆ្នាំ ២០១៣ ហើយក្រោយមកក្រុមហ៊ុន International Sports Capital បានទិញយកភាគហ៊ុនចំនួន ៧០ ភាគរយរបស់គាត់នៅក្នុងក្លឹបហើយបានជ្រើសរើសលោក Erick Thohir ធ្វើជាប្រធានក្លឹបថ្មី ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖