Posted on Leave a comment

លោកមហាសេដ្ឋី Mario Moretti Polegato ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Geox Group ដែលជាក្រុមហ៊ុនផលិតស្បែកជើង

លោក Mario Moretti Polegato កើតនៅថ្ងៃទី ១៦ ខែ សីហា​ ឆ្នាំ ១៩៥២ ដែលជាសហគ្រិនជនជាតិអ៊ីតាលី ។ គាត់គឺជាស្ថាបនិរបស់ក្រុមហ៊ុន Geox ដែលជាក្រុមហ៊ុនផលិតស្បែកជើង ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាក្នុងឆ្នាំ ២០១៤ គាត់បានជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមអ្នកមានជាងគេបំផុតនៅប្រទេសអ៊ីតាលីជាមួយទ្រព្យសម្បត្តិប្រមាណជា ២,៣ ពាន់លានដុល្លារ ។

ជីវប្រវត្តិ៖

លោក Mario Moretti កើតនៅទីក្រុង Crocetta del Montello ។ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Geox ដែលជាក្រុមហ៊ុនផលិតស្បែកជើង។ សព្វថ្ងៃនេះក្រុមហ៊ុន Geox ត្រូវបានគេស្គាល់ទូទាំងពិភពលោកចំពោះបច្ចេកវិទ្យានឹងមានវត្តមាននៅតាមមជ្ឈមណ្ឌលទិញទំនិញសំខាន់ៗ​ និងនៅតាមបណ្តាប្រទេសចំនួន ១០៥ និងតាមបណ្តាហាងលក់រាយមានចំនួនជាង ១.២៥០ ក៏ដូចជាហាងចំនួន ៤០០ នៅក្នុងប្រទេសចិន ។

លោក Mario ត្រូវបានទទួលការទទួលស្គាល់ពីប្រធានាធិបតីរ៉ូម៉ានីក្នុងឆ្នាំ ២០០០ ។ ក្នុងឆ្នាំ ២០០៣ គាត់បានទទួលពានរង្វាន់សហគ្រិនអ៊ីតាលីដ៏ឆ្នើមជាងគេនៅលើពិភពលោកពី Ernst & Young Global ។ នៅឆ្នាំ ២០០៥ អតីតប្រធានាធិបតីអ៊ីតាលីគឺលោក Carlo Azeglio Ciampi បានប្រគល់ងារអោយលោក Mario Moretti ជា Cavaliere del Lavoro della Repubblica Italiana (Knight of Lab) ។ ក្នុងឆ្នាំ ២០០៦ ប្រធានាធិបតីអ៊ីតាលីគឺលោក Giorgio Napolitano បានប្រគល់ងារអោយគាត់ជាថ្មីម្តងទៀតជា Grande Ufficiale della Repubblica ដែលជាមន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋ ។

ក្នុងឆ្នាំ ២០១០ លោក Mario Moretti បានទទួលពានរង្វាន់មេដឹកនាំអាជីវកម្មអ៊ឺរ៉ុប (EBLA) សម្រាប់ប្រភេទអ្នកច្នៃប្រឌិតប្រចាំឆ្នាំដែលជាការទទួលស្គាល់ថាពីកាសែត Financial Times និងទស្សនាវដ្តី CNBC ។ ហើយគាត់ក៏ត្រូវបានគេតែងតាំងជាសមាជិកនៃក្រុមចៅក្រមអន្តរជាតិសម្រាប់ពានរង្វាន់អ្នកច្នៃប្រឌិតអឺរ៉ុបដែលរៀបចំដោយការិយាល័យប៉ាតង់អឺរ៉ុប (EPO) ដែលជ្រើសរើសនិងប្រគល់នូវការច្នៃប្រឌិតប៉ាតង់ល្អបំផុតនៅទូទាំងពិភពលោក ។

គាត់បានកាន់មុខតំណែងការទូតរបស់អគ្គកុងស៊ុលកិត្តិយសនៃប្រទេសរ៉ូម៉ានីសម្រាប់ប្រទេសអ៊ីតាលីខាងជើងចាប់តាំងពីឆ្នាំ ១៩៩៧ និងក្លាយជាសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន Confindustria និងជាសមាជិកនៃសហព័ន្ធឧស្សាហកម្មអ៊ីតាលីចាប់តាំងពីឆ្នាំ ២០០៣ ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Bocconi នៃទីក្រុង Milan  ។ ហើយចាប់តាំងពីឆ្នាំ ២០១៤ គាត់ក៏បានក្លាយជាប្រធានក្រុមប្រឹក្សាប្រឹក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Cardenal Herrera នៃទីក្រុង Valencia ។ នៅខែ កក្កដា ឆ្នាំ ២០១៤ គាត់ក៏បានក្លាយជាសមាជិកនៃក្រុមប្រឹក្សានីតិកម្មនៃធនាគារអ៊ីតាលីផងដែរ ។ ហើយគាត់បានទទួលពានរង្វាន់អាមេរិចនៃមូលនិធិអ៊ីតាលី – សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ។

ទ្រព្យសម្បត្តិ៖ Mario Moretti Polegato

លោក Mario Moretti Polegato គឺជាពាណិជ្ជករជនជាតិអ៊ីតាលីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២,៤ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Geox Group ដែលជាក្រុមហ៊ុនផលិតស្បែកជើង ។ ប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុនរបស់គាត់បានរីកចម្រើនហើយសព្វថ្ងៃនេះក្រុមហ៊ុនបានផ្តល់ជូននូវផលិតផលជាច្រើនប្រភេទរាប់ពីស្បែកជើងបុរសស្ត្រី និងកុមាររហូតដល់សម្លៀកបំពាក់គ្រប់ប្រភេទ ។

សព្វថ្ងៃនេះក្រុមហ៊ុនបានធ្វើការចែកចាយដល់អ្នកលក់រាយនឹងហាងជាច្រើនដែលគ្រប់គ្រងដោយក្រុមហ៊ុនជាច្រើននៅតាមទីផ្សារធំៗ ។ ទោះយ៉ាងណាវាមិនអាចជៀសផុតពីផលប៉ះពាល់នៃសេដ្ឋកិច្ចទន់ខ្សោយរបស់អ៊ឺរ៉ុបបានទេហើយក្រុមហ៊ុន Geox ឃើញថាការលក់របស់ខ្លួនបានធ្លាក់ចុះ ៩ ភាគរយស្មើនឹង ៩១៣ លានដុល្លារ (៧០២ លានអឺរ៉ូ) ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១២ ។

លោក Mario Moretti បានក្លាយជាអ្នកទទួលពានរង្វាន់ ប្រចាំឆ្នាំសម្រាប់សហគ្រិនឆ្នើមនៅឆ្នាំ ២០០២ ហើយនៅឆ្នាំបន្ទាប់គាត់ត្រូវបានគេដាក់ឈ្មោះជាថ្មីម្តងទៀតដោយ Ernst and Young ដែលជាសហគ្រិនឆ្នើម ។ គាត់ក៏ទទួលបានពានរង្វាន់កិត្តិយសមួយបន្ថែមទៀតនៅក្នុងឆ្នាំ ២០១០ នៅពេលដែលស្ថានីយទូរទស្សន៍ CNBC និងកាសែត Financial Times បានជ្រើសរើសគាត់ឱ្យក្លាយជាអ្នកទទួលពានរង្វាន់ដែលជាអ្នកដឹកនាំអាជីវកម្មអឺរ៉ុប (Ebla) សម្រាប់ប្រភេទអ្នកច្នៃប្រឌិតប្រចាំឆ្នាំ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply