Posted on Leave a comment

លោកមហាសេដ្ឋី Andrei Kosogov ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alfa Capital និងជាអ្នកគ្រប់គ្រងមូលនិធិការពាហានិភ័យ

លោក Andrei Kosogov បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានវិស្វកម្មថាមពលនៅក្នុងទីក្រុងមូស្គូក្នុងឆ្នាំ ១៩៨៧ ជាមួយនឹងបរិញ្ញាបត្រវិទ្យាសាស្ត្រវិស្វកម្ម ។ ហើយក្រោយមកគាត់បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុនតូចមួយដែលបានបង្កើតឡើងដោយមានជំនួយពីវិទ្យាស្ថាន ។ ហើយគាត់ក៏មានសញ្ញាប័ត្រអនុបណ្ឌិតពីសាលាពាណិជ្ជកម្មហាវ៉ាដផងដែរ ។

អាជីព៖

លោក Andrei Kosogov គឺជាសមាជិកម្នាក់នៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន LetterOne Group ។ បច្ចុប្បន្ននេះគាត់បានកាន់មុខតំណែងជាច្រើននៅក្នុងក្រុមហ៊ុន Alfa Group រួមទាំងជាសមាជិករបស់ក្រុមប្រឹក្សាភិបាលផងដែរ ។ ចាប់ពីខែ វិច្ឆិកា ឆ្នាំ ២០០៥ ដល់ខែ មិថុនា ឆ្នាំ ២០០៩ គាត់គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Alfa-Bank Ukraine ។

ចាប់ពីខែ វិច្ឆិកា ឆ្នាំ ២០០៥ ដល់ខែ មេសា ឆ្នាំ ២០១១ គាត់គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃការគ្រប់គ្រងទ្រព្យសកម្មរបស់ក្រុមហ៊ុន Alfa Group ។ ហើយគាត់ក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Altimo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទូរគមនាគមន៍របស់ក្រុមហ៊ុន Alfa Group ដែលបានទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិករលើបណ្តាញទូរស័ព្ទចល័ត VimpelCom ដែលជាក្រុមហ៊ុនទូរគមនាគមន៍រួមបញ្ចូលគ្នាដ៏ធំជាងគេបំផុតមួយនៅលើពិភពលោកដែលក្នុងនោះរួមមានក្រុមហ៊ុន LetterOne Group ដែលបានកាន់កាប់ភាគហ៊ុនភាគច្រើន ។

ក្រុមហ៊ុន LetterOne Group

លោក Andrei គឺជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន LetterOne Group ។ ក្រុមហ៊ុន LetterOne Group គឺជាអាជីវកម្មវិនិយោគអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងទីក្រុងលុចសំបួ ។ ហើយការវិនិយោគរបស់ក្រុមហ៊ុនបានផ្តោតលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យា និងថាមពលតាមរយៈអង្គភាពអាជីវកម្មសំខាន់ពីរគឺ L1 Energy និង L1 Technology ។ ទោះបីជាថ្មីៗនេះវាត្រូវបានទាមទារដោយរដ្ឋាភិបាលក្នុងការលក់តំបន់ប្រេង និងឧស្ម័ននៅសមុទ្រខាងជើងក៏ដោយនេះបើតាមសេចក្តីរាយការណ៍ក្រុមហ៊ុន LetterOne ត្រូវបានគេប្រាប់នៅក្នុងលិខិតពីមន្រ្តីជាន់ខ្ពស់របស់ចក្រភពអង់គ្លេសថានេះមិនមែនជាការវិនិច្ឆ័យលើភាពសមស្របរបស់ម្ចាស់ក្រុមហ៊ុន LetterOne ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិទាំងនេះឬទ្រព្យសម្បត្តិផ្សេងទៀតទេ ។

សប្បុរសធម៍៖

លោក Andrei Kosogov បានទទួលមេដាយកិត្តិយសពីប្រទេសរុស្ស៊ីសម្រាប់ការងារសប្បុរសធម៌ដែលទាក់ទងនឹងជំងឺផ្លូវចិត្ត និងប្រព័ន្ធប្រសាទរបស់កុមារ ។ ហើយគាត់ក៏ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន LetterOne Holdings ដែលជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងលុចសំបួរដែលបានវិនិយោគលើវិស័យថាមពល និងទូរគមនាគមន៍ ។ គាត់ក៏ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Alfa Group ដែលជាក្រុមវិនិយោគហិរញ្ញវត្ថុ និងឧស្សាហកម្មដ៏ធំបំផុតនៅក្នុងប្រទេសរុស្ស៊ី ។

ក្រុមហ៊ុន LetterOneHoldings បានកាន់កាប់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Alfa រួមមានក្រុមហ៊ុនប្រេងអាល្លឺម៉ង់ DEA ដែលជាក្រុមហ៊ុនប្រេង និងភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vimpelcom និង Turkcell ។ ហើយក្រុមហ៊ុនមួយនេះក៏បានវិនិយោគអស់ទឹកប្រាក់ចំនួន ២០០ លានដុល្លារនៅក្នុងក្រុមហ៊ុន Uber នៅខែ កុម្ភៈ ឆ្នាំ ២០១៦ ។

លោក Andrei បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានវិស្វកម្មថាមពលនៅទីក្រុងម៉ូស្គូ ។ ហើយក្រោយមកគាត់បានបម្រើការជានាយកពាណិជ្ជកម្មនៅក្នុងក្រុមហ៊ុនតូចមួយដែលបានបង្កើតឡើងដោយមានជំនួយពីវិទ្យាស្ថាន ។ នៅឆ្នាំ ១៩៩២ ក្រុមហ៊ុនអាហ្វាគ្រុបបានជួលគាត់ឲ្យត្រួតត្រាការបង្កើតមូលនិធិវិនិយោគឯកជនភាវូបនីយកម្ម ។ ប៉ុន្មានខែក្រោយមកគាត់បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alfa Capital និងជាអ្នកគ្រប់គ្រងមូលនិធិការពាហានិភ័យ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply