Posted on Leave a comment

លោកមហាសេដ្ឋី Teddy Sagi ជាសហស្ថាបនិករបស់ក្រុមហ៊ុន Playtech ដែលជាក្រុមហ៊ុនផលិតកម្មវិធីហ្គេម FTSE

លោក Teddy Sagi កើតនៅឆ្នាំ ១៩៧១ គឺជាជនជាតិអ៊ីស្រាអែល ។ គាត់គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Playtech ដែលជាក្រុមហ៊ុនផលិតកម្មវិធីហ្គេម FTSE ។ ហ់ើយគាត់ក៏ជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Market Tech Holdings ផងដែរ ។ លោក Teddy ក៏ជាអ្នកវិនិយោគនៃអាជីវកម្មបច្ចេកវិទ្យាទំនើបដែលត្រូវបានចុះបញ្ជីនៅ AIM ។ 

អាជីព៖

លោក Teddy Sagi មានភាគហ៊ុន ៣៣.៦% នៅក្នុងក្រុមហ៊ុន Playtech  វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ។ នៅឆ្នាំ ២០០៦  ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុននៃទីក្រុងឡុងដ៍ក្នុងតម្លៃដែលធ្វើឱ្យអាជីវកម្មមានតម្លៃប្រហែល ៥៥០ លានផោន ។ លោក Teddy គឺជាវិនិយោគិនរបស់ SafeCharge ដែល​ជា “អ្នកផ្តល់សេវាកម្មបង់ប្រាក់តាមអ៊ិនធរណេត” ដែលបានចុះបញ្ជីនៅលើទីផ្សារវិនិយោគ(AIM) នៃផ្សារហ៊ុនទីក្រុងឡុងដ៍ ។ លើសពីនេះទៀតគាត់គឺជាអ្នកវិនិយោគនៃ Crossrider ដែលជាអ្នកធ្វើឱ្យគេហទំព័រកាន់តែប្រសើរឡើង ។

Camden Market Holdings ដែលជាកម្មសិទ្ធិរបស់ Camden Market, Stables Market និង Camden Lock ត្រូវបាន Teddy Sagi ទទួលបាននៅខែ មីនា ឆ្នាំ ២០១៤ ក្នុងតម្លៃ ៤០០ លានផោន (៦៦៤ លានដុល្លារ) ពី Bebo Kobo (ម្ចាស់ ៥០%) និង Richard Caring និង Elliott Bernerd ។ 

នៅខែ វិច្ឆិកា ឆ្នាំ ២០១២ លោក Teddy បានចំណាយប្រាក់ចំនួន ៤ លានដុល្លារនៅក្នុងក្រុមហ៊ុន Sync.me ។ នៅខែ មេសា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់លោក Teddy គីមានចំនួន ៣,៣ ពាន់លានដុល្លារ ។ នៅខែ សីហា ឆ្នាំ ២០១៥ ក្រុមហ៊ុន The GoodVision Trust (អ្នកទទួលផល Teddy Sagi) បានលក់ភាគហ៊ុនចំនួន ២៤,៧៩% នៃក្រុមហ៊ុនអចលនទ្រព្យអូទ្រីសដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន Immobilien Invest SE ទៅឱ្យក្រុមហ៊ុនអចលនទ្រព្យអាល្លឺម៉ង់ ADLER Real Estate AG ហើយតម្លៃទីផ្សារនៃភាគហ៊ុនទាំងនេះគឺ ០,២៥ ពាន់លានអឺរ៉ូ ។

លោក Teddy គីបានបង្កើតគេហទំព័រហ្គេម Playtech ដែលគាត់បានដាក់លក់ជាសាធារណៈនៅលើទីផ្សារភាគហ៊ុនទីក្រុងឡុងដ៍ក្នុងឆ្នាំ ២០០៦ ហើយឥឡូវនេះគាត់គឺជាម្ចាស់ភាគហ៊ុនមួយចំណែក ។ ហើយវាក៏ជាកម្មសិទ្ធិរបស់សេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើនក្រុមហ៊ុនទូទាត់តាមអ៊ីនធឺណេតសេវាកម្មផ្ញើសារបន្ទាន់ម៉ាស្ទ័របូក និងអចលនទ្រព្យពាណិជ្ជកម្ មនិងសណ្ឋាគារនៅអឺរ៉ុប ។ 

 ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply