Posted on Leave a comment

លោកមហាសេដ្ឋី Michael Hintze ជាប្រធានក្រុមហ៊ុនមូលនិធិការពារហានិភ័យ CQS LLP ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ

លោក Michael Hintze កើតនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៥៣ គាត់គឺជាអ្នកជំនួញអង់គ្លេស – អូស្ត្រាលី និងសប្បុរសជន។យោងតាមបញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes របស់មហាសេដ្ឋីពិភពលោកឆ្នាំ ២០១៦ លោក Michael ជាមហាសេដ្ឋីទី ១០១១ របស់ពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៨ ពាន់លានដុល្លារ។

នេះបើយោងទៅតាមសារព័ត៏មាន Australian BRW Rich 200 បានបញ្ជាក់ថាលោក Michael គឺជាបុគ្គលម្នាក់ដែលមានទ្រព្យស្តុកស្តម្ភនៅលំដាប់ទី ៣៧ របស់ប្រទេសអូស្រ្តាលីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៣២ ពាន់លានដុល្លារអូស្ត្រាលីនៅក្នុងឆ្នាំ ២០១៦ ។

ទ្រព្យសម្បត្តិ៖ Michael Hintze

លោក Michael Hintze គឺជាអ្នកជំនួញអង់គ្លេស – អូស្ត្រាលីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៨ ពាន់លានដុល្លារ។ ហើយគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅក្នុងចក្រភពអង់គ្លេស។ លោក Michael គឺជាប្រធានក្រុមហ៊ុនមូលនិធិការពារហានិភ័យ CQS LLP ។ ហើយគាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រវិស្វកម្ម និងរូបវិទ្យាពីសាកលវិទ្យាល័យស៊ីដនី។

បន្ទាប់មកទៀតគាត់បានបន្តការសិក្សានៅសាកលវិទ្យាល័យញូសៅវែល និងសាកលវិទ្យាល័យហាវ៉ាដជាកន្លែងដែលគាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិត។ នៅពេលបញ្ចប់ការសិក្សាគាត់បានចំណាយពេលបីឆ្នាំដែលបានធ្វើជាកងទ័ពអូស្ត្រាលីហើយបន្ទាប់មកគាត់បានផ្លាស់ទៅរស់នៅទីក្រុងញូវយ៉កវិញ។

នៅក្នុងក្រុមហ៊ុន Apple លោក Michael ទទួលបានការបណ្តុះបណ្តាលផ្នែកសេវាកម្មហិរញ្ញវត្ថុហើយទីបំផុតគាត់បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុន Credit Suisse First Boston និងក្រុមហ៊ុន Salomon Brothers ។ នៅពេលដែលគាត់បានផ្លាស់ប្តូរទីលំនៅទៅទីក្រុងឡុងដ៍គាត់បានចាប់ផ្តើមកាន់ដំណែងនៅក្នុងក្រុមហ៊ុន Goldman Sachs ដែលជាប្រធានផ្នែកសមធម៌ពាណិជ្ជកម្ម។

នៅឆ្នាំ ១៩៩៩ លោក Michael បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលជាមូលនិធិការពារហានិភ័យដែលមានឈ្មោះថា CQS LLP ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ។ នៅឆ្នាំ ២០១៣ លោក Michael ទទួលបានពានរង្វាន់ចំនួន ៣ ពីពានរង្វាន់ដែលជាអ្នកជំនាញព័ត៌មានហិរញ្ញវត្ថុសម្រាប់ឧត្តមភាពនៅក្នុងការគ្រប់គ្រងមូលនិធិការពារហានិភ័យតាមស្ថាប័នដែលជា “អ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យច្រើនជាងគេ” និងជា “អ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យដ៏ល្អបំផុត” ផងដែរ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply