Posted on Leave a comment

លោកមហាសេដ្ឋី B. Wayne Hughes ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផ្ទុកទិន្នន័យសាធារណៈដ៏ធំជាងគេនៅសហរដ្ឋអាមេរិក

លោក Bradley Wayne Hughes កើតនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ១៩៣៣ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផ្ទុកទិន្នន័យសាធារណៈដ៏ធំជាងគេនៅសហរដ្ឋអាមេរិក ។ គិតត្រឹមឆ្នាំ ២០១៤ លោក Bradley មានទ្រព្យសម្បត្តិប្រមាណ ២,២ ពាន់លានដុល្លារ ។

គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Public Storage Properties XI, Inc ចាប់ពីឆ្នាំ ១៩៨០ រហូតដល់ខែ វិច្ឆិកា ឆ្នាំ ១៩៩១ នៅពេលដែលគាត់បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ។ គាត់បានចូលនិវត្តន៍ពីនាយកប្រតិបត្តិនៅខែ វិច្ឆិកា ឆ្នាំ ២០០២ និងនៅតែជាប្រធានក្រុមប្រឹក្សាភិបាល ។

លោក Bradley ក៏ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិចាប់តាំងពីឆ្នាំ ១៩៩០ រហូតដល់ខែ មីនា ឆ្នាំ ១៩៩៨ របស់ក្រុមហ៊ុន Public Storage Properties XI, Inc ដែលត្រូវបានប្តូរឈ្មោះក្រុមហ៊ុនទៅជា PS Business Parks, Inc. (“PSB”) ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន REIT ។

ចាប់ពីឆ្នាំ ១៩៨៩-៩០ លោក Bradley គឺជាប្រធានក្រុមប្រឹក្សាភិ​បាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន REITs ដែលបានរួមបញ្ចូលគ្នាទៅជាក្រុមហ៊ុនតែមួយនៅចន្លោះខែ កញ្ញា ឆ្នាំ ១៩៩៤ ដល់ខែ ឧសភា ឆ្នាំ ១៩៩៨ ។ ហើយគាត់ក៏មានសកម្មនៅក្នុងវិស័យវិនិយោគអចលនទ្រព្យអស់រយៈពេលជាង ៣០ ឆ្នាំហើយ ។

សប្បុរសធម៍៖

លោក Bradley បានផ្តល់មូលនិធិដល់មជ្ឈមណ្ឌលជំងឺមហារីក Parker Hughes ដែលបានធ្វើការស្រាវជ្រាវដើម្បីបង្កើតថ្នាំ និងព្យាបាលជំងឺមហារីកឈាម និងជំងឺមហារីករបស់កុមារ ។ គាត់គឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់អង្គការ Crossroads អាមេរិកដែលជាអង្គការអភិរក្សនិយមដែលបានចាប់ផ្តើមដោយ Karl Rove ។ គិតត្រឹមឆ្នាំ ២០១០ លោក Bradley បានជួយបរិច្ចាគថវិកាចំនួន ១.៥៥ លានដុល្លារដល់អង្គការមួយនេះផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply