Posted on Leave a comment

លោកមហាសេដ្ឋី Kostyantyn Zhevago ជាប្រធានក្រុមហ៊ុន Ferrexpo

លោក Kostyantyn Zhevago កើតនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៤ គាត់គឺជាសហគ្រិនជនជាតិអ៊ុយក្រែន និងជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅអឺរ៉ុប ។ គាត់គឺជាប្រធានក្រុមហ៊ុន Ferrexpo ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតដែលបានធ្វើការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនរបស់ទីក្រុងឡុង ។

លោក Kostyantyn បានត្រួតត្រាក្រុមហ៊ុន “ហិរញ្ញវត្ថុនិងឥណទាន” ដែលជាក្រុមហ៊ុនដ៏ធំជាងគេរបស់ប្រទេសអ៊ុយក្រែន​ ។ ហើយគាត់បានកាន់តំណែងជាប្រធានកិត្តិយសរបស់ FC Vorskla ។ ហើយក្រោយមកគាត់បានក្លាយជាសមាជិកនៃ Verkhovna Rada នៃសភាជាតិរបស់ប្រទេសអ៊ុយក្រែនចាប់តាំងពីឆ្នាំ ១៩៩៨ ។

ការអប់រំ៖

ក្នុងឆ្នាំ ១៩៩១ លោក Kostyantyn បានចូលរៀននៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិដោយបានរៀនជំនាញផ្នែកគណនេយ្យ និងវិភាគសកម្មភាពផ្នែកសេដ្ឋកិច្ចខាងក្រៅ ។ នៅឆ្នាំ ១៩៩៦ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ។ ក្នុងឆ្នាំ ២០០៣ គាត់បានការពារសេចក្តីអត្ថាធិប្បាយរបស់បេក្ខជនដែលបានបង្ហាញពីការវិនិយោគអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនៅក្នុងសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ។

អាជីវកម្ម៖

ពេលគាត់កំពុងសិក្សានៅសាលា Kostyantin Zhevago គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងតួនាទីជាប្រធានហិរញ្ញវត្ថុដោយបានកាន់មុខតំណែងនេះចាប់តាំងពីឆ្នាំ ១៩៩៣ ដល់ ១៩៩៦ ។ ហើយនៅឆ្នាំ ១៩៩៨ គាត់ទទួលបានតំណែងជាប្រធានផ្នែក “ហិរញ្ញវត្ថុនិងឥណទាន” សាជីវកម្មសាធារណៈ “សហគ្រាសកាត់ដេរ និងកែច្នៃ” ។

លោក Kostyantin គឺជាវិនិយោគិនវ័យក្មេងដែលមានអាយុ ៣៥ ឆ្នាំនិងជាមហាសេដ្ឋីដំបូងគេបង្អស់ក្នុងចំណោមមហាសេដ្ឋីអ៊ុយក្រែន ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Kostyantin គឺជាមហាសេដ្ឋីវ័យក្មេងជាងគេនៅអឺរ៉ុប ។ លោក Kostyantin គឺជាម្ចាស់ធនាគារ “ហិរញ្ញវត្ថុនិងឥណទាន” ដែលជាធនាគារមួយក្នុងចំណោមធនាគារដ៏ធំជាងគេទាំង ១០ នៅក្នុងប្រទេសអ៊ុយក្រែនដែលមានសាខារាប់រយនៅទូទាំងប្រទេសអ៊ុយក្រែនផងដែរ ។

គាត់បានគ្រប់គ្រងសហគ្រាសដែលបានអភិវឌ្ឍ​ និងទទួលបានជោគជ័យក្នុងវិស័យរុករករ៉ែ និងលោហធាតុ ការផលិតកប៉ាល់ វិស្វកម្ម ផលិតកម្មរថយន្តធុនធ្ងន់ ឱសថសាស្ត្រ​ និងឧស្សាហកម្មម្ហូបអាហារនៅក្នុងប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុបខាងលិច និងមជ្ឈឹមបូព៌ា ។ ហើយគាត់ក៏ជាម្ចាស់ក្រុមបាល់ទាត់លីកកំពូលរបស់ប្រទេសអ៊ុយក្រែនដែលមានឈ្មោះថា Premier V.Clala Poltava ។

ទ្រព្យសម្បត្តិ៖ Kostyantin Zhevago

លោក Kostyantin Zhevago គឺជាសហគ្រិនអ៊ុយក្រែនម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៥ ពាន់លានដុល្លារ ។ គាត់បានដឹកនាំក្រុមហ៊ុនចម្រាញ់ប្រេង Poltava Iron Ore Mining Refinery (PGOK) ដែលជាក្រុមហ៊ុននាំចេញគ្រាប់ធុញ្ញជាតិដ៏ធំជាងគេបង្អស់នៅក្នុងរដ្ឋឯករាជ្យក្នុងឆ្នាំ ១៩៩៦ នៅពេលដែលគាត់មានអាយុត្រឹមតែម្ភៃពីរឆ្នាំ ។ ទោះបីជាតម្លៃស្តុករបស់រោងចក្រចម្រាញ់ប្រេងបានធ្លាក់ចុះ ១០ ភាគរយក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយសារតែការធ្លាក់ចុះនៃតម្លៃរ៉ែដែក ។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានជាងគេបំផុតនិងមានឥទ្ធិពលបំផុតនៅក្នុងប្រទេស ។

លោក Kostyantin បានគ្រប់គ្រងលើក្រុមហ៊ុន “ហិរញ្ញវត្ថុនិងឥណទាន” ដែលជាក្រុមហ៊ុនដ៏ធំជាងគេមួយនៅក្នុងប្រទេសអ៊ុយក្រែន ។ ហើយគាត់ក៏ជាម្ចាស់ក្លឹបបាល់ទាត់ FC Vorska ដែលបានធ្វើជាប្រធានកិត្តិយស ។ លើសពីនេះទៅទៀតគាត់ក៏ជាអនុប្រធានរដ្ឋរបស់ប្រទេសអ៊ុយក្រែនដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩៨ ជាឆ្នាំដែលគាត់ត្រូវបានជាប់ឆ្នោត ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply