លោក God Semenovich Nisanov កើតនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ១៩៧២ នៅទីក្រុង Krasnaya Sloboda សាធារណរដ្ឋសង្គមនិយមសូវៀត ។ គាត់គឺជាសហគ្រិនរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Square Kievskaya ។
ជីវប្រវត្តិ៖
លោក Nisanov បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យហិរញ្ញវត្ថុ និងឥណទាន ។ គាត់ទទួលបានបទពិសោធន៍ផ្នែករដ្ឋបាល និងជាអ្នកគ្រប់គ្រងនៅរោងចក្រឪពុករបស់គាត់ ។ ហើយក្រោយមកគាត់បានចូលរួមក្នុងការដឹកជញ្ជូន និងលក់ផលិតផលប្រេង និងបានចាប់យកការលក់នៅឆ្នាំ ១៩៩២ ជាមួយមិត្តភក្តិនិងដៃគូជំនួញរបស់គាត់គឺ Zarakh Iliev ។ លោក Nisanov ត្រូវបានផ្តល់មេដាយអនុស្សាវរីយ៍ “ខួបលើកទី ៧០ នៃជ័យជំនះក្នុងឆ្នាំ ២០១៤” ។ ហើយគាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យធ្វើជាអនុប្រធានសភាជ្វីហ្វដែលត្រូវបានជ្រើសរើសដោយសហគមន៍មកពី ១១៥ ប្រទេសក្នុងខែ កញ្ញា ឆ្នាំ ២០១៤ ។
លោក Nisanov និងអភិបាលក្រុងម៉ូស្គូគឺលោក Sobyanin បានសម្ពោធចំណតឡានក្រុងអន្តរជាតិថ្មីនៅ South Gates នៅគីឡូម៉ែត្រលេខ ១៩ នៃផ្លូវរង្វង់មូលក្រុងមូស្គូនារដូវផ្ការីកឆ្នាំ ២០១៥ ។ ទីតាំង Moskvarium ដែលជាអាងចិញ្ចឹមត្រីសមុទ្រនៅឯតំបន់ពិព័រណ៍ VDNKh ដែលបានគ្រប់គ្រងនិងអភិវឌ្ឍដោយលោក Nisanov ត្រូវបានប្រគល់ជូនលោកពូទីននិងលោកអភិបាលក្រុងម៉ូស្គូ Sobyanin កាលពីខែ សីហា ឆ្នាំ ២០១៥ ។ គិតត្រឹមឆ្នាំ ២០១៥ ទ្រព្យសម្បត្តិសំខាន់ៗរបស់លោក Nisanov បានមកពីការធ្វើពាណិជ្ជកម្ម ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់លោក God Nisanov មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៧ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។ គាត់គឺជាអ្នកមានជាងគេទី ៣៤ នៅប្រទេសរុស្ស៊ីនិងជាប្រទេសទី ៤៥៨ នៅលើពិភពលោក ។ លោក Nisanov កើតនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ១៩៧២ នៅទីក្រុងតូចមួយក្នុងប្រទេសអាស៊ែបៃហ្សង់ ។ គាត់បានផ្លាស់ទៅរស់នៅទីក្រុងមូស្គូក្នុងឆ្នាំ ១៩៩២ និងបានក្លាយជាដៃគូជំនួញជាមួយ Zarakh Iliev ។
លោក Nisanov មានទ្រព្យសម្បត្តិសរុបចំនួន ៣,៧ ពាន់លានដុល្លារតាមរយៈការកសាងផ្សារលក់ទំនិញនៅក្បែរស្ថានីយ៍រថភ្លើងក្រោមដីហើយវាត្រូវបានប្រែក្លាយទៅជាតំបន់ផ្សារទំនើបដែលនាំទៅដល់ចក្រភពអចលនទ្រព្យ ។ ហើយគម្រោងរបស់ពួកគេមានទំហំជិត ១០,៨ លានហ្វីតការ៉េ ។ នៅឆ្នាំ ២០០១ លោក Nisanov និង Zarakh បានបើកហាងតាំងពិព័រណ៍ពាណិជ្ជកម្មមួយដែលមានឈ្មោះថា Moscow Lublino ។ ពួកគេទាំងពីរបានបើកផ្សារពាណិជ្ជកម្មអឺរ៉ុបក្បែរស្ថានីយ Kievsky ក្នុងឆ្នាំ ២០០៦ ។
កាលពីឆ្នាំមុនពួកគេមានសំណាងគ្រប់គ្រាន់ក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវទឹកប្រាក់ចំនួន 2 ពាន់លានដុល្លារនៃមជ្ឈមណ្ឌលពិព័រណ៍រុស្ស៊ីទាំងអស់បន្ទាប់ពីមន្រ្តីម៉ូស្គូសម្រេចចិត្តពិចារណាឡើងវិញនូវផែនការនេះ ។ ទោះយ៉ាងណាអ្នកទាំងពីរនៅតែមានសណ្ឋាគារ Radisson រ៉ូយ៉ាល់អ៊ុយក្រែននិងមជ្ឈមណ្ឌលផ្សារទំនើបអឺរ៉ុប និងសណ្ឋាគារ Radisson SAS Slavyanskaya នៅទីក្រុងមូស្គូ ។ ពួកគេក៏មានមជ្ឈមណ្ឌលផ្សារទំនើបធំៗ ជាច្រើននៅជាយក្រុងមូស្គូដែលជាកន្លែងអ្នកលក់ដុំមកពីទូទាំងប្រទេសរុស្ស៊ីមកទិញទំនិញរបស់ពួកគេ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)