Posted on Leave a comment

លោកមហាសេដ្ឋី Ajay Kalsi ជាអ្នកវិនិយោគនៅក្នុងវិស័យអាជីវកម្មប្រេង និងឧស្ម័ន និងការធ្វើជំនួញអចលនទ្រព្យ

លោក Ajay Kalsi កើតនៅខែ តុលា ឆ្នាំ ១៩៦០ ដែលជាសហគ្រិនជនជាតិឥណ្ឌា ។ គាត់គឺជាអ្នកវិនិយោគនៅក្នុងវិស័យអាជីវកម្មប្រេង និងឧស្ម័ន និងការធ្វើជំនួញអចលនទ្រព្យ និងដំណើរការអាជីវកម្មនៅខាងក្រៅផ្សេងៗទៀតផងដែរ ។

ជីវិតដំបូង៖

លោក Ajay Kalsi បានបញ្ចប់ការសិក្សាដោយទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ ។​ បន្ទាប់មកគាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Cambridge ។

អាជីព៖

លោក Kalsi បានទទួលមរតកពីអាជីវកម្មផលិតស្បែកជើងនៅទីក្រុង Kanpur ប្រទេសឥណ្ឌាពីគ្រួសាររបស់គាត់ ។ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Indus Gas និងជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Focus Energy Limited ។ ហើយគាត់ក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Indus Gas ចាប់តាំងពីខែ មេសា ឆ្នាំ ២០០៨ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Focus Energy Limited ។

លោក Kalsi ក៏ធ្លាប់ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Phoenix International Ltd ចាប់ពីខែ មេសាដល់ខែ ធ្នូ ឆ្នាំ ២០០៦ ។ គាត់គឺជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកដែលត្រូវបានគេតែងតាំងជា “អ្នកដឹកនាំពិភពលោកឆ្នើម” ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាគិតត្រឹមខែ មីនា ឆ្នាំ ២០១៥ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Kalsi ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១,២ ពាន់លានដុល្លារ ។

លោក Ajay Kalsi គឺជាប្រធានក្រុមហ៊ុន Indus Gas ដែលត្រូវបានចុះទៅក្នុងបញ្ជីឈ្មោះនៅទីក្រុងឡុងដ៍ដែលជាម្ចាស់ប្លុកឧស្ម័នធម្មជាតិនៅរដ្ឋ Rajasthan នៅភាគខាងលិចប្រទេសឥណ្ឌា ។ ក្រុមហ៊ុន Indus គ្រោងនឹងចំណាយ ៨៥ លានដុល្លារដើម្បីវាយតំលៃ និងអភិវឌ្ឍអណ្តូងដែលមានស្រាប់ ។ ចំណាប់អារម្មណ៍ផ្សេងទៀតរបស់លោក Kalsi រួមមានការវិនិយោគអចលនទ្រព្យ និងការផលិតស្បែកជើង និងដំណើរការអាជីវកម្មផ្សេងទៀតជាច្រើន ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply