លោកស្រី Abigail Pierrepont “Abby” Johnson កើតនៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ១៩៦១ ដែលជាពាណិជ្ជករជនជាតិអាមេរិក ។ ចាប់តាំងពីឆ្នាំ ២០១៤ លោកស្រីគឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ Fidelity Investments (FMR) និងជាប្រធានក្រុមហ៊ុន Fidelity International (FIL) ។
គិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ក្រុមគ្រួសាររបស់គាត់មានភាគហ៊ុនចំនួន ៤៩% នៅក្នុងក្រុមហ៊ុន ។ នៅខែ វិច្ឆិកា ឆ្នាំ ២០១៦ លោកស្រី Abigail ត្រូវបានតែងតាំងជាប្រធាន និងជានាយកប្រតិបត្តិដោយផ្តល់សិទ្ធិឱ្យលោកស្រីគ្រប់គ្រងនិយោជិកចំនួន ៤៥.០០០ នាក់នៅទូទាំងពិភពលោក ។ ទ្រព្យសម្បត្តិរបស់លោកស្រី Abigail គឺមានចំនួនប្រហែល ១៤ កោដិដុល្លារដែលធ្វើអោយគាត់បានក្លាយជាស្ត្រីម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ។
ជីវិតដំបូង និងការអប់រំ៖
លោកស្រី Abigail បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Hobart និង William Smith ដោយទទួលបានបរិញ្ញាបត្រផ្នែកសិល្បៈក្នុងឆ្នាំ ១៩៨៤ ។ បន្ទាប់មកគាត់បានចាប់ផ្តើមធ្វើជាអ្នកប្រឹក្សាយោបល់នៅ Booz Allen Hamilton ចាប់ពីឆ្នាំ ១៩៨៥-៨៦ ។ ហើយក្រោយមកលោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាលាពាណិជ្ជកម្មហាវឺដ និងបានក្លាយជាអ្នកវិភាគផលប័ត្រ ។
លោកស្រីត្រូវបានតម្លើងឋានៈជានាយកប្រតិបត្តិក្នុងការគ្រប់គ្រង និងជាអ្នកស្រាវជ្រាវ (FMR) ហើយនៅក្នុងឆ្នាំ ១៩៩៧ គាត់បានកាន់មុខតំណែងជានាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើន ។ នៅខែ តុលា ឆ្នាំ ២០១៤ លោកស្រី Abigail ត្រូវបានតែងតាំងជានាយិកាប្រតិបត្តិបន្ថែមនៃក្រុមហ៊ុន Fidelity Investments។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖