លោក Abílio dos Santos Diniz កើតនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៣៦ ដែលជាអ្នកជំនួញជនជាតិប្រេស៊ីល ។ គាត់គឺជាអតីតប្រធានក្រុមហ៊ុន Grupo Ppoo de Açúcar ។ លោក Abílio បានចាប់ផ្តើមប្រកួតប្រជែងជាអ្នកបើករថយន្ដប្រណាំងដោយទទួលជ័យជំនះ និងបានឈ្នះពានរង្វាន់ Mil Milhas Brasil នៅក្នុងឆ្នាំ ១៩៧០ ។
នេះបើយោងតាមរយៈសន្ទស្សន៍ GPA គាត់បានក្លាយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសប្រេស៊ីល ។ នៅឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានចាត់ថ្នាក់គាត់គឺជាអ្នកមានជាងគេនៅលំដាប់ទី ៣៦៩ នៅលើពិភពលោកនិងទី ៩ នៅប្រទេសប្រេស៊ីលជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤,៤ ពាន់លានដុល្លារដោយបានកើនឡើងពី ៣,៧ ពាន់លានដុល្លារកាលពីឆ្នាំមុន ។
អាជីវកម្ម៖
ឪពុករបស់គាត់គឺលោក Valentim Diniz បានបង្កើតក្រុមហ៊ុន Pão de Açúcar ដែលបានផ្លាល់ប្តូរឈ្មោះទៅជា Companhia Brasileira de Distribuiçao ។ ក្នុងឆ្នាំ ២០០២ លោក Abílio បានលក់ភាគហ៊ុនដ៏ធំទៅឱ្យក្រុមហ៊ុនកាស៊ីណូរបស់បារាំងក្នុងតម្លៃប្រមាណ ៨៦០ លានដុល្លារ ។ ហើយក្រោយមកគាត់បានលាឈប់ពីតំណែងជានាយកប្រតិបត្តិ ។ ក្នុងឆ្នាំ ២០០៩ ក្នុងប្រតិបត្តិការដ៏ថ្លៃបំផុតមួយនៃប្រវត្ដិសាស្ដ្រអាជីវកម្មរបស់ក្រុមហ៊ុន Grupo Pão de Açúcar បានទិញយកក្រុមហ៊ុន Casas Bahia ពី Samuel Klein ។
នៅឆ្នាំ ២០១២ ក្រុមហ៊ុនកាស៊ីណូបានកាន់កាប់ក្រុមហ៊ុន Grupo Pão de Açúcar ។ នៅខែ មេសា ឆ្នាំ ២០១៣ លោក Abílio ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន BRF ហើយនៅខែ កញ្ញា គាត់បានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន GPA ។ កាលពីខែ មេសា ឆ្នាំ ២០១៥ គាត់បានប្រកាសថាគាត់នឹងបញ្ចប់ការពិភាក្សាដើម្បីបង្កើនភាគហ៊ុនចំនួន ៥.០៧ ភាគរយរបស់គាត់នៅក្នុងក្រុមហ៊ុន Carrefour ហើយថាគាត់មានការគាំទ្រពីម្ចាស់ភាគហ៊ុនដើម្បីទទួលបានកៅអីមួយនៅលើផ្សារទំនើប ។
នៅខែ សីហា ឆ្នាំ ២០១១ លោក Abílio ត្រូវបានជូនដំណឹងដោយក្រសួងសាធារណៈសហព័ន្ធនៃប្រទេសប្រេស៊ីលឱ្យផ្តល់ការពន្យល់នៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ ។ ការផ្លាស់ប្តូរបន្ទាប់របស់លោក Abílio គឺដើម្បីហៅមេធាវីព្រហ្មទណ្ឌគឺលោក Marcio Thomaz Bastos ដែលជាមេធាវីព្រហ្មទណ្ឌម្នាក់ដែលល្បីល្បាញបំផុតសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិ ។ ក្នុងអំឡុងការបោះឆ្នោតឆ្នាំ ២០១០ ការិយាល័យរបស់លោក Bastos បានជួយ Abílio លើការចំណាយប្រាក់ចំនួន ៥.៥ លានរៀលដល់សមាជិកសភាគឺលោក Antonio Palocci ដើម្បីជួយជាថវិកាដល់យុទ្ធនាការប្រធានាធិបតីរបស់លោកស្រី Dilma Rousseff ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)