លោក Gustaf Archibald Siegwart Douglas កើតនៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៣៨ គាត់គឺជាអ្នកជំនួញ និងជាអ្នកនយោបាយ ។ គាត់ក៏ជាសមាជិករាជបណ្ឌិតសភាវិទ្យាសាស្ត្រវិស្វកម្មតាំងពីឆ្នាំ ២០០៧ ។
អាជីព៖
លោក Gustaf បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាលាពាណិជ្ជកម្មហាវ៉ាដក្នុងឆ្នាំ ១៩៦៤ ។ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dagens Nyheter និងក្រុមហ៊ុន Expressen ដែលបានបម្រើការនៅចន្លោះឆ្នាំ ១៩៧៣ រហូតដល់ឆ្នាំ ១៩៨០ ។ ហើយក្រោយមកគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Investment AB Latour ដែលបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៨៤ ។ ហើយឥឡូវនេះគាត់បានគ្រប់គ្រងក្រុមហ៊ុន Securitas AB ដែលជាក្រុមហ៊ុនសន្តិសុខសុវត្ថិភាពឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Assa Abloy និងក្រុមហ៊ុនជាច្រើនទៀតផងដែរ ។
ហើយគាត់បានបង្កើតភាពជាដៃគូជាមួយលោក Melker Schörling ដែលជាអ្នកគ្រប់គ្រងភាគហ៊ុន Securitas និងជាប្រធានក្រុមហ៊ុន ។ គាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ១១ នៅក្នុងប្រទេសស៊ុយអែត ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Gustaf មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,២ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ។
នៅឆ្នាំ ២០០១ លោក Gustaf ត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យធ្វើជាក្រុមប្រឹក្សានៃគណបក្សមធ្យម ។ ហើយគាត់ក៏ធ្លាប់មានប្រវត្តិចូលរួមនៅក្នុងផ្នែកគោលនយោបាយជាយូរណាស់មកហើយដោយបានធ្វើយុទ្ធនាការក្នុងពេលវ័យជំទង់របស់គាត់ ។ គាត់ក៏ជាមនុស្សម្នាក់ដែលសកម្មនៅក្នុងផ្នែកគោលនយោបាយរបស់គណបក្សប្រជាជនសេរីផងដែរ ។ ហើយឥឡូវនេះគាត់ត្រូវបានគេស្គាល់ថាជាអ្នកអភិរក្សនិយមដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផ្នែកគោលនយោបាយអប់រំមួយរូបផងដែរ ។
ទ្រព្យសម្បត្តិ៖ Gustaf Douglas
លោក Gustaf Douglas គឺជាអ្នកជំនួញ និងជាអ្នកនយោបាយស៊ុយអ៊ែតដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤ ពាន់លានដុល្លារ ។ គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ចពីសាលាពាណិជ្ជកម្មហាវ៉ាដក្នុងឆ្នាំ ១៩៦៤ ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាអ្នកពិគ្រោះយោបល់នៅ Bohlin & Stromberg ចាប់ពីឆ្នាំ ១៩៦៤ រហូតដល់ ១៩៦៨ ។
ហើយគាត់ក៏ធ្លាប់ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bohlin & Stromberg ចាប់ពីឆ្នាំ ១៩៧១ រហូតដល់ឆ្នាំ ១៩៧២ និងជាម្ចាស់ភាគហ៊ុននៅចន្លោះឆ្នាំ ១៩៧១ និង ១៩៧៣ ។ ហើយបួនឆ្នាំក្រោយមកគាត់បានបង្កើតក្រុមហ៊ុនវិនិយោគផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា AB Latour ។ ឥឡូវនេះគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងលើគោលនយោបាយអប់រំ និងជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រវិស្វកម្ម ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)