Posted on Leave a comment

លោកមហាសេដ្ឋី Rustem Sulteev ជាសហស្ថាបនិរបស់ក្រុមហ៊ុន TAIF Group

លោក Rustem Sulteev គឺជាសហស្ថាបនិរបស់ក្រុមហ៊ុន TAIF Group ដែលជាក្រុមហ៊ុនកាន់កាប់តំបន់ធំមួយដែលមានទ្រព្យសម្បត្តិនៅសាធារណរដ្ឋ Tatarstan ។ ក្រុមហ៊ុននេះរួមមានរោងចក្រចម្រាញ់ប្រេង បណ្តាញស្ថានីយ ប្រេងឥន្ធនៈពីរ រោងចក្រគីមី រោងចក្រថាមពល និងក្រុមហ៊ុនសំណង់ ។

ក្រុមហ៊ុន TAIF បានក្លាយជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនភាគច្រើនរបស់ខ្លួនក្នុងអំឡុងពេលធ្វើឯកជនភាវូបនីយកម្មរបស់រុស្ស៊ីនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ ។ ហើយក្រុមហ៊ុនមួយនេះបានចូលរួមចំណែកជួយឧបត្ថម្ភដល់ក្លឹបកីឡាជាច្រើននៅក្នុងទីក្រុង Tatarstan រួមទាំងក្លឹបក្រុមបាល់ទាត់ Rubin ផងដែរ ។ នៅក្នុងខែ ធ្នូ ឆ្នាំ ២០១៦ ក្រុមហ៊ុន TAIF បានទិញយក ២៥ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន Nizhnekamskneftehim ដែលជាក្រុមហ៊ុនគីមីឥន្ធនៈដ៏ធំក្នុងតម្លៃ ៥២៥ លានដុល្លារ ។

ទ្រព្យសម្បត្តិ៖ Rustem Sulteev

លោក Rustem Sulteev គឺជាពាណិជ្ជករជនជាតិរុស្ស៊ីម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១.១៥ ពាន់លានដុល្លារ ។ គាត់បានក្លាយជាសហស្ថាបនិករបស់ក្រុមហ៊ុន TAIF ដែលជាក្រុមហ៊ុនកាន់កាប់តំបន់ដ៏មហិមាដែលមានទ្រព្យសម្បត្តិនៅសាធារណរដ្ឋ Tatarstan ។ ហើយក្រុមហ៊ុននេះបានក្លាយជាម្ចាស់ភាគហ៊ុនធំនៅក្នុងរោងចក្រចម្រាញ់ប្រេងភាគច្រើនរោងចក្រគីមី រោងចក្រថាមពល ស្ថានីយ៍ប្រេងឥន្ធនៈ និងក្រុមហ៊ុនសំណង់នៅពាក់កណ្តាលទសវត្សទី ៩០ នៃសម័យកាលធ្វើឯកជនភាវូបនីយកម្មរបស់រុស្ស៊ី ។ លោក Sulteev មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះនោះទេតែគាត់ក៏ជាសហម្ចាស់ភាគហ៊ុន និងជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន TAIF ផងដែរ ។​

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply