Posted on Leave a comment

លោកមហាសេដ្ឋី Leonid Fedun ជាអតីតមន្រ្តីយោធារុស្ស៊ី និងជាសហម្ចាស់របស់ក្រុមហ៊ុនប្រេង Lukoil

លោក Leonid Arnoldovich Fedun កើតនៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ១៩៥៦ ដែលអ្នកជំនួញជនជាតិរុស្ស៊ី ។ គិតត្រឹមឆ្នាំ ២០១៦ គាត់មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ៤,៨ ពាន់លានដុល្លារ ។ លោក Fedun គឺជាអតីតមន្រ្តីយោធារុស្ស៊ី និងជាសហការីជិតស្និទ្ធរបស់លោក Vagit Alekperov ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនប្រេង Lukoil ។ លោក Fedun បានកាន់កាប់ភាគហ៊ុន ៩.២% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Lukoil និងក្លឹបបាល់ទាត់រុស្ស៊ី Spartak Moscow ។

អាជីព៖

នៅខែ វិច្ឆិកា ឆ្នាំ ១៩៩២ លោក Fedun បានចូលប្រឡូកក្នុងអាជីវកម្ម និងបង្កើតក្រុមហ៊ុន Neftkonsult LLP ។ នៅឆ្នាំ ១៩៩៣ គាត់ត្រូវបានបណ្តេញចេញពីយោធារុស្ស៊ីហើយក្រោយមកគាត់បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន JSC ។ នៅឆ្នាំ ១៩៩៦ លោក Fedun បានក្លាយជាអនុប្រធាននៃក្រុមហ៊ុន LUKoil Inc ។ នៅខែ ឧសភា ឆ្នាំ ២០០៦ លោក Fedun ក៏ជាម្ចាស់ភាគហ៊ុនមួយក្នុងចំណោមម្ចាស់ពីរនៃក្រុមហ៊ុន IFD Kapital Group ផងដែរ ។

ទ្រព្យសម្បត្តិ៖ Leonid Fedun

យោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Leonid Fedun គឺជាអ្នកជំនួញជនជាតិរុស្ស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ៥,១ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។ ក្នុងឆ្នាំ ២០១២ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ៦,១ ពាន់លានដុល្លារដែលធ្វើឱ្យគាត់បានក្លាយជាអ្នកមានជាងនៅលើពិភពលោក ។ បន្ទាប់ពីមួយឆ្នាំក្រោយមកទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានកើនឡើងមួយពាន់លានដុល្លារ ។

ទ្រព្យសម្បត្តិរបស់លោក Fedun ភាគច្រើនបានមកពីការវិនិយោគនៅក្នុងក្រុមហ៊ុនប្រេងរុស្ស៊ី Lukoil ដែលគាត់មានភាគហ៊ុន ៩,២% នៃភាគហ៊ុនសរុប ។ គាត់បានចាប់ផ្តើមធ្វើការធ្វើឯកជនភាវូបនីយកម្មរបស់ក្រុមហ៊ុននៅទសវត្សឆ្នាំ ១៩៩០ ។ បច្ចុប្បន្នគាត់គឺជាដៃស្តាំរបស់លោក Vagit Alekperov ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lukoil ។ គាត់ក៏ជាម្ចាស់ក្លឹប Spartak Moscow ដែលជាក្លឹបបាល់ទាត់រុស្ស៊ីផងដែរ ។ ហើយគាត់ក៏ជាអ្នកទទួលខុសត្រូវផងដែរក្នុងការត្រួតពិនិត្យសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន IFD Capital ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply