Posted on Leave a comment

លោកមហាសេដ្ឋី Zhou Hongyi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនការពារគេហទំព័រ Qihoo 360

លោក Zhou Hongyi  កើតនៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ១៩៧០ ដែលជាអ្នកវិនិយោគជនជាតិចិន ។ គាត់គឺជាស្ថាបនិក  និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនការពារសុវត្ថិភាពអ៊ីនធឺណិតដែលមានឈ្មោះថា Qihoo 360 ។

ជីវតដំបូង​៖

លោក Hongyi បានកើតនៅតំបន់ Huanggang ខេត្ត Hubei ប្រទេសចិន ។ គាត់ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រពីមហាវិទ្យាល័យស៊ីអានជឺវតុង​ ។

ការងារ​៖

លោក Hongyi គឺជាម្ចាស់ក្រុមហ៊ុនអាជីវកម្មមួយឈនមុខគេនៅប្រទេសចិន ។ នៅឆ្នាំ ២០០៤ ក្រុមហ៊ុន​ Yahoo រកចំណូលបានចំនួន ១២០ លានដុល្លារជាមួយក្រុមហ៊ុន Zhou Yahoo! សម្រាប់ប្រតិបត្តិការនៅប្រទេសចិន ។ នៅទីបំផុតក្រុមហ៊ុន Yahoo បានចាប់ប្រតិបត្តិការជាមួយក្រុមហ៊ុន Alibaba  នៅក្នុងឆ្នាំ ២០០៥ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes លោក Hongyi មានទ្រព្យសម្បត្តិសរុបចំនួន ១,៤ ពាន់លានដុល្លារចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០១៤ ។

ជីវតឯកជន​៖

លោក Hongyi គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Qihoo 360 និងបានបម្រើការជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនចាប់តាំងពីខែ សីហា ឆ្នាំ ២០០៦ ។ គាត់មានបទពិសោធន៍ផ្នែកគ្រប់គ្រង និងប្រតិបត្តិការជាង ១០ ឆ្នាំនៅក្នុងឧស្សាហកម្មអ៊ីនធឺណេតនៅប្រទេសចិន ។

មុនពេលបង្កើតក្រុមហ៊ុនគាត់បានសហការជាដៃគូរជាមួយក្រុមហ៊ុន IDG Ventures តាំងពីខែ កញ្ញា ឆ្នាំ ២០០៥ ដែលជាបណ្តាញមូលនិធិមូលធនសកល ។ គាត់បានជួយក្រុមហ៊ុន software ក្នុងការស្វែងរកមូលនិធិដើម្បីគាំទ្រកំណើនរបស់ពួកគេ ។ ហើយគាត់មានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yahoo ចិនចាប់ពីខែ មករា ឆ្នាំ ២០០៤ ដល់ខែ សីហា ឆ្នាំ ២០០៥ ។

នៅឆ្នាំ ១៩៩៨ លោក Hongyi បានបង្កើតគេហទំព័រ www.3721.com ដែលបានចូលរួមនៅក្នុងការស្វែងរកបណ្តាញតាមអ៊ីនធ័រណេត និងអាជីវកម្មទីផ្សារតាមអ៊ិនធរណេតនៅក្នុងប្រទេសចិន និងបានបម្រើការជាប្រធាន និងនាយកប្រតិបត្តិរហូតដល់ក្រុមហ៊ុននេះទទួលបានក្រុមហ៊ុន Yahoo នៅខែ មករា ២០០៤ ។

នៅឆ្នាំ ១៩៩៥ លោក Hongyi គឺជាសហស្ថាប និកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្តល់កម្មវិធីសុវត្ថិភាពលើបណ្តាញអ៊ិនធឺណិតដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងជាក្រុមហ៊ុនស្រាវជ្រាវ Qihoo 360 ។ កន្លងមកគាត់បានបង្កើតគេហទំព័រ 3721.com ដែលជាក្រុមហ៊ុនស្រាវជ្រាវតាមអ៊ិនធរណេតដែលត្រូវបានទិញដោយក្រុមហ៊ុន Yahoo ។ ក្រុមហ៊ុនការពារសុវត្ថិភាពអ៊ីនធឺណិត Qihoo បានចាកចេញពីទីផ្សារភាគហ៊ុន New York ក្នុងឆ្នាំ ២០១៦ ។ បន្ទាប់មកបានចុះបញ្ជីនៅក្នុងប្រទេសចិននៅឆ្នាំ ២០១៨ ។

ប្រភព Phnom Penh HR 

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply