លោក Zhou Hongyi កើតនៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ១៩៧០ ដែលជាអ្នកវិនិយោគជនជាតិចិន ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនការពារសុវត្ថិភាពអ៊ីនធឺណិតដែលមានឈ្មោះថា Qihoo 360 ។
ជីវតដំបូង៖
លោក Hongyi បានកើតនៅតំបន់ Huanggang ខេត្ត Hubei ប្រទេសចិន ។ គាត់ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រពីមហាវិទ្យាល័យស៊ីអានជឺវតុង ។
ការងារ៖
លោក Hongyi គឺជាម្ចាស់ក្រុមហ៊ុនអាជីវកម្មមួយឈនមុខគេនៅប្រទេសចិន ។ នៅឆ្នាំ ២០០៤ ក្រុមហ៊ុន Yahoo រកចំណូលបានចំនួន ១២០ លានដុល្លារជាមួយក្រុមហ៊ុន Zhou Yahoo! សម្រាប់ប្រតិបត្តិការនៅប្រទេសចិន ។ នៅទីបំផុតក្រុមហ៊ុន Yahoo បានចាប់ប្រតិបត្តិការជាមួយក្រុមហ៊ុន Alibaba នៅក្នុងឆ្នាំ ២០០៥ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes លោក Hongyi មានទ្រព្យសម្បត្តិសរុបចំនួន ១,៤ ពាន់លានដុល្លារចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០១៤ ។
ជីវតឯកជន៖
លោក Hongyi គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Qihoo 360 និងបានបម្រើការជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនចាប់តាំងពីខែ សីហា ឆ្នាំ ២០០៦ ។ គាត់មានបទពិសោធន៍ផ្នែកគ្រប់គ្រង និងប្រតិបត្តិការជាង ១០ ឆ្នាំនៅក្នុងឧស្សាហកម្មអ៊ីនធឺណេតនៅប្រទេសចិន ។
មុនពេលបង្កើតក្រុមហ៊ុនគាត់បានសហការជាដៃគូរជាមួយក្រុមហ៊ុន IDG Ventures តាំងពីខែ កញ្ញា ឆ្នាំ ២០០៥ ដែលជាបណ្តាញមូលនិធិមូលធនសកល ។ គាត់បានជួយក្រុមហ៊ុន software ក្នុងការស្វែងរកមូលនិធិដើម្បីគាំទ្រកំណើនរបស់ពួកគេ ។ ហើយគាត់មានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yahoo ចិនចាប់ពីខែ មករា ឆ្នាំ ២០០៤ ដល់ខែ សីហា ឆ្នាំ ២០០៥ ។
នៅឆ្នាំ ១៩៩៨ លោក Hongyi បានបង្កើតគេហទំព័រ www.3721.com ដែលបានចូលរួមនៅក្នុងការស្វែងរកបណ្តាញតាមអ៊ីនធ័រណេត និងអាជីវកម្មទីផ្សារតាមអ៊ិនធរណេតនៅក្នុងប្រទេសចិន និងបានបម្រើការជាប្រធាន និងនាយកប្រតិបត្តិរហូតដល់ក្រុមហ៊ុននេះទទួលបានក្រុមហ៊ុន Yahoo នៅខែ មករា ២០០៤ ។
នៅឆ្នាំ ១៩៩៥ លោក Hongyi គឺជាសហស្ថាប និកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្តល់កម្មវិធីសុវត្ថិភាពលើបណ្តាញអ៊ិនធឺណិតដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងជាក្រុមហ៊ុនស្រាវជ្រាវ Qihoo 360 ។ កន្លងមកគាត់បានបង្កើតគេហទំព័រ 3721.com ដែលជាក្រុមហ៊ុនស្រាវជ្រាវតាមអ៊ិនធរណេតដែលត្រូវបានទិញដោយក្រុមហ៊ុន Yahoo ។ ក្រុមហ៊ុនការពារសុវត្ថិភាពអ៊ីនធឺណិត Qihoo បានចាកចេញពីទីផ្សារភាគហ៊ុន New York ក្នុងឆ្នាំ ២០១៦ ។ បន្ទាប់មកបានចុះបញ្ជីនៅក្នុងប្រទេសចិននៅឆ្នាំ ២០១៨ ។
ប្រភព Phnom Penh HR
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)