Posted on Leave a comment

លោកមហាសេដ្ឋី Marius Nacht ជាស្ថាបនិករបស់ក្រុមហ៊ុន Check Point Software ដែលជាក្រុមហ៊ុនសន្តិសុខសុវត្ថិភាពលើបណ្តាញអ៊ិនធើណែត

លោក Marius Nacht គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Cyber ​​Security ដែលជាក្រុមហ៊ុនសន្តិសុខសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ។ លោក Nacht ត្រូវបានតែងតាំងជាប្រធាននៃក្រុមប្រឹក្សាភិបាលនៅខែ កញ្ញា ឆ្នាំ ២០១៥ ហើយគាត់ក៏ធ្លាប់បានបម្រើការជាអនុប្រធានចាប់តាំងពីឆ្នាំ ២០០១ ។

លោក Marius បានចាប់ផ្តើមវិនិយោគលើក្រុមហ៊ុនសន្តិសុខសុវត្ថិភាពជាច្រើនដំណាក់កាលរួមមានក្រុមហ៊ុន LightCyber, SafeDK, Cyber ​​Secdo, Memeni និងក្រុមហ៊ុន Rapid API ។ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦ លោក Marius បានប្រកាសថាគាត់កំពុងរៃអង្គាសប្រាក់ចំនួន ១០០ លានដុល្លារសម្រាប់មូលនិធិមួយដើម្បីវិនិយោគលើការចាប់ផ្តើមអាជីវកម្មសុខាភិបាលរបស់អ៊ីស្រាអែល ។

ទ្រព្យសម្បត្តិ៖ Marius Nacht

លោក Marius Nacht គឺជាអ្នកជំនួញជនជាតិអ៊ីស្រាអែលម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធ ចំនួន ១,៤ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Check Point Software ដែលជាក្រុមហ៊ុនសន្តិសុខសុវត្ថិភាពលើបណ្តាញអ៊ិនធើណែតដែលបានសហការបង្កើតជាមួយ Shlomo Kramer និង Gil Shwed ។ លោក Marius ទទួលបានសញ្ញាប័ត្រពីរគឺផ្នែករូបវិទ្យា​ និងគណិតវិទ្យាពីសាកលវិទ្យាល័យ Hebrew និងផ្នែកវិស្វកម្មអគ្គិសនី​ និងប្រព័ន្ធទំនាក់ទំនងពីសាកលវិទ្យាល័យ Tel Aviv ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply