លោក Marius Nacht គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Cyber Security ដែលជាក្រុមហ៊ុនសន្តិសុខសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ។ លោក Nacht ត្រូវបានតែងតាំងជាប្រធាននៃក្រុមប្រឹក្សាភិបាលនៅខែ កញ្ញា ឆ្នាំ ២០១៥ ហើយគាត់ក៏ធ្លាប់បានបម្រើការជាអនុប្រធានចាប់តាំងពីឆ្នាំ ២០០១ ។
លោក Marius បានចាប់ផ្តើមវិនិយោគលើក្រុមហ៊ុនសន្តិសុខសុវត្ថិភាពជាច្រើនដំណាក់កាលរួមមានក្រុមហ៊ុន LightCyber, SafeDK, Cyber Secdo, Memeni និងក្រុមហ៊ុន Rapid API ។ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦ លោក Marius បានប្រកាសថាគាត់កំពុងរៃអង្គាសប្រាក់ចំនួន ១០០ លានដុល្លារសម្រាប់មូលនិធិមួយដើម្បីវិនិយោគលើការចាប់ផ្តើមអាជីវកម្មសុខាភិបាលរបស់អ៊ីស្រាអែល ។
ទ្រព្យសម្បត្តិ៖ Marius Nacht
លោក Marius Nacht គឺជាអ្នកជំនួញជនជាតិអ៊ីស្រាអែលម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធ ចំនួន ១,៤ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Check Point Software ដែលជាក្រុមហ៊ុនសន្តិសុខសុវត្ថិភាពលើបណ្តាញអ៊ិនធើណែតដែលបានសហការបង្កើតជាមួយ Shlomo Kramer និង Gil Shwed ។ លោក Marius ទទួលបានសញ្ញាប័ត្រពីរគឺផ្នែករូបវិទ្យា និងគណិតវិទ្យាពីសាកលវិទ្យាល័យ Hebrew និងផ្នែកវិស្វកម្មអគ្គិសនី និងប្រព័ន្ធទំនាក់ទំនងពីសាកលវិទ្យាល័យ Tel Aviv ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖