Posted on Leave a comment

លោកស្រីមហាសេដ្ឋី Wu Yajun ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Longfor Properties

លោកស្រី Wu Yajun កើតនៅឆ្នាំ ១៩៦៤ ដែលជាពាណិជ្ជករជនជាតិចិន ។ លោកស្រីគឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Longfor Properties ។ គាត់គឺជាស្ត្រីម្នាក់មានជាងគេបំផុតនៅលំដាប់ទី ៣ នៅប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិច្រើនជាងគេបំផុតផងដែរ ។ ចាប់តាំងពីខែ មីនា ឆ្នាំ ២០១៣ គាត់គឺជាបុគ្គលទី ២៩៩ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកក៏ដូចជាស្ថិតក្នុងចំណោមស្ត្រីដែលមានអំណាចចំនួន ៥០ នាក់ដែលត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៤,៤ ពាន់លានដុល្លារអាមេរិក ។ ក្នុងឆ្នាំ ២០១៤ គាត់ត្រូវបានចុះបញ្ជីជាស្ត្រីដែលមានចំណាត់ថ្នាក់លេខ ៤១ នៅលើពិភពលោកដោយទស្សនាវដ្តី Forbes ។

ជីវិតដំបូង៖

លោកស្រី Wu Yajun បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មនាវាចរណ៍នៃមហាវិទ្យាល័យពហុបច្ចេកទេសភាគពាយព្យក្នុងឆ្នាំ ១៩៨៤ ។ ចាប់ពីឆ្នាំ ១៩៨៤ រហូតដល់ឆ្នាំ ១៩៨៨ លោកស្រីបានធ្វើប្រតិបត្តិការនៅឯរោងចក្រផលិតគ្រឿងម៉ាស៊ីន Qianwei ។ ពីឆ្នាំ ១៩៨៨ រហូតដល់ឆ្នាំ ១៩៩៣ លោកស្រី Wu មានមុខងារជាអ្នកយកព័ត៌មាន និងជានិពន្ធនាយកនៅឯសារព័ត៌មានចិន Shirong ។

លោកស្រី Wu ក៏ម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន Longfor មានរហូតដល់ទៅ ៤៥ ភាគរយហើយលោក Cai Kui ក៏មានភាគហ៊ុនចំនួន ៣០ ភាគរយផងដែរ ។ លោក Niel គឺជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Iliad ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ។ ក្រុមហ៊ុននេះបានប្រតិបត្តិការម៉ាកយីហោសេរីដែលមានអតិថិជនប្រើប្រាស់ចំនួន ៦,៥ លាននាក់និងមានអតិថិជនប្រើប្រាស់ទូរស័ព្ទចល័តជាង ១៣ លាននាក់គិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៧ ។ នេះបើយោងតាមរបាយការណ៍បានឲ្យដឹងថាក្រុមហ៊ុននេះរកប្រាក់ចំណូលបានចំនួន ៥ ពាន់លានអឺរ៉ូ (៥,៦ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៧ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply