ឃ្លង់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតអំពីឈាមបណ្ដាលចេញមកដល់សាច់ស្បែកខាងក្រៅឲ្យមានសម្បុរក្រហមជាំដាំដុំៗ ពកផ្លែហើយប្រែទៅជាដំបៅ បើថែរក្សាដាក់ថ្នាំមិនត្រូវ ក៏នឹងបណ្ដាលឲ្យកាន់តែខ្លាំងឡើង រហូតដល់កាច់ដៃជើងឲ្យក្រញឹងក្រញង់, ឃ្លង់នេះហៅថា ឃ្លង់ភ្លើង ។ មានឃ្លង់មួយយ៉ាង ហៅថា ឃ្លង់ផេះ កើតបណ្ដាលឲ្យសាច់ស្បែករោលខ្លោចដុំៗ មិនបានដល់កាច់ដៃជើងដូចឃ្លង់ភ្លើងទេ ។ មានឃ្លង់មួយយ៉ាងទៀតហៅថា ឃ្លង់ល្ពៅ បណ្ដាលឲ្យស្បែកឡើងសពពាលៗ នៅដៃជើង ឬ នៅមាត់, នៅថ្ងាស, នៅក្បាល ។ មានឃ្លង់មួយយ៉ាងផ្សេងទៀត ហៅថា ឃ្លង់ដែក កើតនៅជើង, នៅដៃ បណ្ដាលឲ្យស្បែករឹងក្ដាំង ដល់យូរទៅប្រែជារបកពុកផុយ ។
ឧទាហរណ៍៖ មាន ព. ទ. បុ. ថា : ឃ្លង់ដែកចែកកូនចែកចៅ ឃ្លង់ល្ពៅស្លាប់ទៅឥតចែក មានន័យថា បើឪពុកកើតឃ្លង់ដែក ដល់មកកូន ឬចៅ គង់មានកូនឬចៅណាមួយកើតឃ្លង់ដែកដូចឪពុក ឬ ជីតា ដែរ ។ ធ្លាប់បានសង្កេតហើយ ឃើញពិតខ្លះទេខ្លះ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកុដ្ឋរោគ
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖