Posted on Leave a comment

លោកមហាសេដ្ឋី Lee Jae-yong ជាអនុប្រធានក្រុមហ៊ុន Samsung Group

លោក Lee Jae-yong គឺជាអ្នកជំនួញជនជាតិកូរ៉េខាងត្បូង និងជាអនុប្រធានក្រុមហ៊ុន Samsung Group ។ គាត់គឺជាកូនច្បងនិងជាកូនប្រុសតែម្នាក់គត់របស់លោក Lee Kun-hee ដែលជាប្រធានក្រុមហ៊ុន Samsung ។ លោក Lee Jae-yong ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុប ៧,៩ ពាន់លានដុល្លារអាមេរិកដែលធ្វើឱ្យគាត់បានក្លាយជាអ្នកមានជាងគេបំផុតទី ៣ នៅប្រទេសកូរ៉េខាងត្បូង ។

នៅឆ្នាំ ២០១៤ លោក Lee Jae-yong ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតទី ៣៥ របស់ពិភពលោកនិងជាជនជាតិកូរ៉េដែលមានឥទ្ធិពលបំផុត ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតរបស់ពិភពលោករួមជាមួយឪពុករបស់គាត់ ។ នៅខែ មក​រា ឆ្នាំ ២០១៧ គាត់ត្រូវបានចោទប្រកាន់ពីបទ«សូកប៉ាន់កិបកេងបន្លំនិងក្លែងបន្លំ»ដោយការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង ។ ទោះបីជាដីកាចាប់ខ្លួនត្រូវបានតុលាការក្រុងសេអ៊ូលបដិសេធនៅពាក់កណ្តាលខែមករាបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលមួយខែគាត់ត្រូវបានគេចាប់ខ្លួននៅយប់ថ្ងៃទី ១៦ ខែ កុម្ ភះឆ្នាំ ២០១៧ ។

លោក Lee Jae-yong កើតថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៦៨ ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីជំនួញកូរ៉េខាងត្បូង និងជាអនុប្រធានក្រុមហ៊ុនសាមសុង ។ គាត់គឺជាកូនប្រុសច្បងនិងជាកូនប្រុសតែម្នាក់គត់របស់លោក Lee Kun-hee ដែលជាប្រធានក្រុមហ៊ុន Samsung ហើយត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងពីឪពុករបស់គាត់ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply