Posted on Leave a comment

លោកមហាសេដ្ឋី Karel Komarek ជាអ្នកវិនិយោគនៅក្នុងវិស័យប្រេង និងឧស្ម័នធម្មជាតិ

លោក Karel Komarek គឺជាអ្នកវិនិយោគនៅក្នុងវិស័យប្រេង និងឧស្ម័នធម្មជាតិ ។ នៅឆ្នាំ ២០១៦ គាត់បានបង្កើតក្រុមហ៊ុន Sazka Group ជាមួយវិនិយោគិនជនជាតិឆែកគឺ Jiri Smejc ។ លោក Karel ក៏ចូលរួមចំណែកផងដែរនៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលន ទ្រព្យពាណិជ្ជកម្មនិងលំនៅដ្ឋាននៅក្នុងទីក្រុង Prague ផងដែរ ។ នៅឆ្នាំ ២០១៦ គាត់បានឈានចូលទៅក្នុងទីផ្សារអាមេរិចជាមួយក្រុមហ៊ុនបង្កើតថ្មីរបស់អាមេរិកឈ្មោះ Methanol ដែលមានមូលដ្ឋាននៅទីក្រុង Charleston រដ្ឋ West Virginia ។ គាត់មានគម្រោងដំណើរការរោងចក្រមួយដែលជាការផលិតផលឧស្ម័នធម្មជាតិដែលមានការប្រើប្រាស់ច្រើន ។ 

ទ្រព្យសម្បត្តិសុទ្ធ៖ Karel Komarek

លោក Karel Komarek គឺជាពាណិជ្ជករជនជាតិឆែកដែលមានទ្រព្យសម្បត្តិសុទ្ធសរុប ១,៦ ពាន់លានដុល្លារ ។ គាត់បានចាប់ផ្តើមអាជីវកម្មជំនួញរបស់គាត់ជាលក្ខណៈគ្រួសារនៅដើមទស្សវត្សរ៍ឆ្នាំ ១៩៩០ ។

លោក Karel Komarek គឺជាអ្នកគ្រងក្រុមហ៊ុន Moravske Naftove Doly ដែលជាក្រុមហ៊ុនផលិតប្រេង​ និងឧស្ម័នធំជាងគេនៅសាធារណរដ្ឋឆែក ។ ហើយគាត់ក៏មានបំណងចង់រួបរួមជាមួយក្រុមហ៊ុន Gazprom របស់រុស្ស៊ីក្នុងបង្កើតឧស្ម័នហ្គាសផងដែរ ។ គាត់បានបន្តបង្កើតផលចំណេញដ៏ធំរបស់គាត់នៅពេលគាត់បានផ្តល់ប្រាក់ចំនួន ៣០០ លានដុល្លារបន្ថែមទៀតដើម្បីទិញភាគហ៊ុនដែលនៅសល់ ៥០% នៃក្រុមហ៊ុន Sazka ពីអតីតដៃគូរបស់គាត់ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply