លោក Huang Rulun គឺជាប្រធានក្រុមហ៊ុន Century Golden Resources Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ។ នៅខែ ឧសភា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ៤,០ ពាន់លានដុល្លារ ។
អាជីព៖
នៅអាយុ ៤០ ឆ្នាំ លោក Huang បានបង្កើតក្រុមហ៊ុន Fuzhou Golden Resource Property Corporation ។ ក្រុមហ៊ុនរបស់គាត់បានបណ្តាក់ទុនរួមគ្នាជាមួយរដ្ឋាភិបាលក្នុងតំបន់ហ្វូចូវដើម្បីសាងសង់គម្រោងដំបូងរបស់គាត់គឺអគារ Guotai ចំពេលមានការរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅភាគខាងត្បូងប្រទេសចិននៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។ គាត់បានចាប់ផ្តើមសាងសង់អចលនទ្រព្យពាណិជ្ជកម្មបន្ថែមទៀតក្នុងរយៈពេលបីឆ្នាំខាងមុខនេះ ។ ក្នុងអំឡុងពេលនេះគាត់ក៏បានចាប់ផ្តើមសាងសង់គម្រោងលំនៅដ្ឋានមុនពេលការរឹតត្បិតថ្មីលើការអភិវឌ្ឍន៍ពាណិជ្ជកម្មត្រូវបានដាក់ឲ្យអនុវត្តនៅឆ្នាំ ១៩៩៤ ។ លោក Huang មិនពឹងផ្អែកច្រើនលើការផ្តល់ហិរញ្ញប្បទានពីខាងក្រៅឡើយព្រោះគាត់ចូលចិត្តប្រើប្រាស់ដើមទុនផ្ទាល់ខ្លួន។
ទ្រព្យសម្បត្តិ៖ Huang Rulun
លោក Huang Rulun គឺជាមហាសេដ្ឋីអចលនទ្រព្យជនជាតិចិនម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ២.៧៥ ពាន់លានដុល្លារ ។ គាត់គឺជាប្រធានក្រុមហ៊ុន Century Golden Resources ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយរបស់ប្រទេសចិន ។ នៅឆ្នាំ ១៩៨៦ លោក Huang Rulun បានបើកដំណើរការក្រុមហ៊ុនរបស់គាត់នៅក្នុងប្រទេសហ្វីលីពីនហើយប្រាំឆ្នាំក្រោយមកគាត់បានត្រលប់ទៅប្រទេសចិនវិញហើយបន្ទាប់មកគាត់បានចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យ ។ ប៉ុន្មានឆ្នាំមកនេះគាត់បានវិនិយោគទ្រព្យសម្បត្តិជាង ៣៤ ពាន់លានដុល្លារដែលបច្ចុប្បន្នរួមមានសណ្ឋាគារលំដាប់ផ្កាយនិងផ្សារទំនើបចំនួន ៦ ដែលមានផ្ទៃដីប្រមាណ ៧៥ លានហ្វីតការ៉េ ។ ក្រៅពីវិស័យអចលនទ្រព្យក្រុមហ៊ុនរបស់គាត់មានចំណាប់អារម្មណ៍ក្នុងការធ្វើអាជីវកម្មរ៉ែនិងមានបុគ្គលិកប្រហែល ១០.០០០ នាក់ ។ ជាងនេះទៅទៀតគាត់ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនិងក្រុមហ៊ុនអាកាសចរណ៍ហ្វូចូវនិងធនាគារប៉េកាំង ។ ឥឡូវនេះគាត់មានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មចិនទូទៅហើយគាត់ក៏ល្បីល្បាញដោយសារការងារសប្បុរសធម៌របស់គាត់ផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)