លោក Mark Scheinberg កើតនៅឆ្នាំ ១៩៧៣ ដែលជាពាណិជ្ជករជនជាតិអ៊ីស្រាអែល-កាណាដា ។ គាត់គឺសហស្ថាបនិកនិងជាអតីតប្រធានក្រុមហ៊ុន PokerStars ។
អាជីព៖
នៅខែ មិថុនា ឆ្នាំ ២០១៤ ត្រូវបានគេរាយការណ៍ថាក្រុមហ៊ុន Rational Group Ltd ដែលជាក្រុមហ៊ុនមេរបស់ PokerStars ត្រូវបានទិញដោយក្រុមហ៊ុន Amaya Gaming Group នៃប្រទេសកាណាដាក្នុងតម្លៃ ៤,៩ ពាន់លានដុល្លារ ។ លោក Scheinberg គឺជានាយកប្រតិបត្តិនិងជាម្ចាស់ ៧៥% នៃក្រុមហ៊ុន Rational ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Full Tilt Poker ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Scheinberg មានទ្រព្យសម្បត្តិសរុប ៤.៥ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៧ ។
ទ្រព្យសម្បត្តិ៖ Mark Scheinberg
លោក Mark Scheinberg គឺជាអ្នកជំនួញនិងជាសហគ្រិនជនជាតិអ៊ីស្រាអែល-កាណាដាដែលមានទ្រព្យសម្បត្តិសរុបចំនួន ៤,១ ពាន់លានដុល្លារ ។ គាត់កើតនៅប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ ១៩៧៣ ដែលត្រូវបានគេស្គាល់ថាជាសហស្ថាបនិកនិងជាសហម្ចាស់នៃក្រុមហ៊ុន PokerStars ។ លោក Scheinberg បានផ្លាស់ទៅរស់នៅទីក្រុងតូរ៉ុនតូប្រទេសកាណាដានៅពេលគាត់មានអាយុ ១៣ ឆ្នាំ ។ ហើយក្រោយមកគាត់បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យហ្គេមអនទ្បាននៅអាយុ ២៨ ឆ្នាំ ។ លោក Scheinberg គឺជាម្ចាស់និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Rational ៧៥% ដែលជាឥទ្បូវនេះវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Full Tilt Poker ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖