Posted on Leave a comment

លោកមហាសេដ្ឋី Shin Dong-Joo ជាអនុប្រធានក្រុមហ៊ុន Lotte Holdings

លោក Shin Dong-Joo គឺជាកូនប្រុសច្បងរបស់ Shin Kyuk-Ho ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Lotte Group ដែលត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៤៨ និងបានពង្រីកខ្លួនចូលទៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ១៩៦៧ ។ សព្វថ្ងៃនេះក្រុមហ៊ុន Lotte Group គឺជាក្រុមហ៊ុនលក់រាយធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ។ គាត់គឺជាអ្នកមើលការខុសត្រូវលើសាខារបស់ក្រុមហ៊ុន Lotte នៅប្រទេសជប៉ុនដែលមានចំណែកតូចមួយនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ។ 

ទ្រព្យសម្បត្តិ៖ Shin Dong-Joo 

លោក Shin Dong-Joo គឺជាអ្នកជំនួញជនជាតិកូរ៉េខាងត្បូងដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១.៣៧ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។ នេះយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់គឺជាអ្នកមានជាងគេបំផុតនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ប្រទេសកូរ៉េនិងជាប់ចំណាត់ថ្នាក់ទី ៧៩២ នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោក ។ បច្ចុប្បន្ននេះគាត់គឺជាអនុប្រធានក្រុមហ៊ុន Lotte Holdings និងជាអនុប្រធានក្រុមហ៊ុន Lotte Group នៅប្រទេសជប៉ុន ។ បងប្រុសរបស់គាត់ឈ្មោះស៊ីនដុង-ជីនគឺជាប្រធានក្រុមហ៊ុនដែលល្បីល្បាញខាងផលិតបង្អែមនិងការ៉េម ។ សព្វថ្ងៃនេះពួកគេទាំងពីរបានកាន់កាប់ភាគហ៊ុន ១៤.៥៩% ដូចគ្នានៅក្នុងក្រុមហ៊ុនលក់ទំនិញ Lotte Shopping ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply