លោក John Bloor កើតនៅថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 1943 ដែលជាអ្នកជំនួញជនជាតិអង់គ្លេស ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Bloor Holdings ដែលជាអ្នកកាន់កាប់អាជីវកម្ម Bloor Homes និង Triumph Motorcycles ។
អាជីព៖
ការងារដំបូងរបស់លោក John គឺជាសិក្ខាកាម plasterer ដែលជាអ្នកម៉ៅការអគារក្នុងតំបន់ ។ ពីរឆ្នាំក្រោយមកគាត់បានចាប់ផ្តើមបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ ហើយបានចាប់ផ្តើមសាងសង់ផ្ទះដំបូងរបស់គាត់មុនពេលគាត់មានអាយុ 20 ឆ្នាំ ។ ក្រុមហ៊ុនសាងសង់របស់គាត់ Bloor Homes ឥឡូវនេះវាគឺជាក្រុមហ៊ុនសាងសង់ផ្ទះឯកជនដ៏ធំបំផុតមួយនៅក្នុងចក្រភពអង់គ្លេស ។ ហើយវាក៏បានចូលរួមចំណែកដល់ការបង្កើតឡើងវិញដោយជោគជ័យនៃ East Midlands ផងដែរ ។ ក្នុងឆ្នាំ 2002 ការលក់ផ្ទះបានឈានដល់ 1,870 ដែលធ្វើឲ្យក្រុមហ៊ុន Bloor Homes បានក្លាយជាអ្នកសាងសង់ផ្ទះដ៏ធំបំផុតដែលត្រូវបានគ្រប់គ្រងដោយ John Bloor ។ លោក John បានចូលរួមក្នុងការដេញថ្លៃទីតាំងនៃអតីតរោងចក្រ Triumph ដើម្បីទិញទីតាំងសម្រាប់សាងសង់ផ្ទះ និងបានទិញយីហោ Triumph ដែលបានដួលរលំនៅឆ្នាំ 1983 ។ បន្ទាប់ពីផ្តល់អាជ្ញាប័ណ្ណបន្តម៉ាកនេះក្នុងរយៈពេលមួយគាត់បានបណ្តាក់ទុនជាង 80 លានផោនក្នុងការកសាងម៉ាកយីហោឡើងវិញ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖