Posted on Leave a comment

លោកមហាសេដ្ឋី Ennio Doris ជាស្ថាបនិករបស់ក្រុមហ៊ុន “Mediolanum S.p.A.”

លោក​ Ennio Doris កើតនៅឆ្នាំ 1940 គឺជាអ្នកជំនួញ និងជាស្ថាបនិករបស់ក្រុមហ៊ុន “Mediolanum S.p.A.” និងជាប្រធាននៃក្រុមហ៊ុន Banca Mediolanum និងធនាគារ Gruppo Mediolanum ដែលជាធនាគារអ៊ីតាលីដ៏ធំមួយ និងជាអ្នកការគ្រប់គ្រងមូលនិធិ និងក្រុមធានារ៉ាប់រង ។ គាត់កើតនៅថ្ងៃទី 3 ខែ កក្កដា ឆ្នាំ 1940 នៅ Tombolo ដែលជាភូមិតូចមួយនៅជិត Padova ប្រទេសអ៊ីតាលី ។

លោក Doris បានក្លាយជាអ្នកគ្រប់គ្រងទ្រព្យសកម្មលក់រាយក្នុងឆ្នាំ 1969 នៅពេលដែលគាត់បានក្លាយជាអ្នកលក់សម្រាប់ Fideuram ។ នៅឆ្នាំ 1971 គាត់បានចាប់ផ្តើមចូលរួមជាមួយ Dival ជាកន្លែងដែលគាត់បានឡើងធ្វើជាប្រធានផ្នែកលក់ ។ នៅឆ្នាំ 1982 គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា “Programma Italia” ហើយបានបញ្ចុះបញ្ចូល Silvio Berlusconi ឱ្យវិនិយោគ 250,000 អឺរ៉ូជាថ្នូរនឹងភាគហ៊ុនពាក់កណ្តាលរបស់ក្រុមហ៊ុន ។ យុទ្ធសាស្រ្តរបស់គាត់គឺផ្តោតលើទំនាក់ទំនងអតិថិជនលក់រាយ ខណៈពេលដែលការចុះកិច្ចសន្យាបន្តការគ្រប់គ្រងមូលនិធិវិនិយោគទៅក្រុមហ៊ុនផ្សេងទៀត ។ ក្រោមការដឹកនាំដ៏មានឥទ្ធិពលរបស់គាត់ បណ្តាញអ្នកលក់របស់គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស ។

លោក Doris ​បាន​បន្ថែម​ការ​ធានា​រ៉ាប់រង និង​ធនាគារ ហើយ​បាន​ប្តូរ​ឈ្មោះ​ជា​ក្រុមហ៊ុន Mediolanum ។ នៅខែ មិថុនា ឆ្នាំ 1996 ក្រុមហ៊ុននេះត្រូវបានផ្សព្វផ្សាយជាសាធារណះនៅលើទីផ្សារភាគហ៊ុនអ៊ីតាលី ។ លោក Berlusconi បានពណ៌នាថាវាជាការវិនិយោគដ៏ល្អបំផុតដែលលោកធ្លាប់បានធ្វើ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes សម្រាប់ឆ្នាំ 2008 លោក Doris ត្រូវបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិចំនួន 2.1 ពាន់លានដុល្លារ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply