Posted on Leave a comment

លោកមហាសេដ្ឋី Pyotr Kondrashev ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Silvinit ដែលជាក្រុមហ៊ុនផលិតជីប៉ូតាស្យូមដ៏ធំជាងគេទីពីររបស់ប្រទេសរុស្ស៊ី

លោក Pyotr Kondrashev គឺជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថាន Magnitogorsk Mining and Metallurgical Institute ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាគាត់បានចាប់ផ្តើមធ្វើការអស់រយៈពេល 35 ឆ្នាំនៅក្នុងក្រុមហ៊ុន Silvinit ។ បន្ទាបមកគាត់បានក្លាយជា CEO របស់ក្រុមហ៊ុននៅឆ្នាំ 1990 ហើយក្រោយមកគាត់បានរៀបចំការធ្វើឯកជនភាវូបនីយកម្មរបស់ក្រុមហ៊ុន ។ គាត់បានលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Silvinit ដែលជាក្រុមហ៊ុនផលិតជីប៉ូតាស្យូមដ៏ធំជាងគេទីពីររបស់ប្រទេសរុស្ស៊ី ។ លោក Pyotr ចូលចិត្តវិស័យទេសចរណ៍ដោយផ្សងព្រេងឡើងលើភ្នំ Kilimanjaro ក្នុងឆ្នាំ ២០០៩ ។

ទ្រព្យសម្បត្តិ៖ Pyotr Kondrashev

លោក Pyotr Kondrashev គឺជាពាណិជ្ជករជនជាតិរុស្សីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 1.2 ពាន់លានដុល្លារ។ បច្ចុប្បន្ននេះគាត់បា​នចូលនិវត្តន៍ហើយឥឡូវនេះគាត់បានរស់នៅនៅទីក្រុងវីយែនប្រទេសអូទ្រីស ។ គាត់នៅតែជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន Silvinit ដែលជាក្រុមហ៊ុនផលិតជីរ៉ែធំជាងគេទីពីររបស់ប្រទេសរុស្ស៊ី ។ លោក Pyotr Kondrashev បានលក់ភាគហ៊ុនរបស់គាត់ទៅឱ្យមហាសេដ្ឋី Anatoly Skurov និង Zelimkhan Mutsoev ក្នុងឆ្នាំ 2010 ។ មុនពេលគាត់ចូលនិវត្តន៍លោក Pyotr គឺជាអ្នករៀបចំឯកជនភាវូបនីយកម្មរបស់ក្រុមហ៊ុន ។ ហើយគាត់ក៏បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេម្នាក់ផងដែរ ។ ចំពោះការចាប់ផ្តើមអាជីពរបស់គាត់ គាត់បានចាប់ផ្តើមចូលធ្វើការនៅក្នុងរោងចក្រជី Silvinit បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Magnitogorsk Mining and Metallurgical Institute។ ប្រហែល 35 ឆ្នាំក្រោយមនៅក្នុងឆ្នាំ 1990 លោក Pyotr Kondrashev ក៏បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply