Posted on Leave a comment

លោកមហាសេដ្ឋី Walter Faria ជាម្ចាស់ក្រុមហ៊ុន Grupo Petrópolis ដែលជាក្រុមហ៊ុនផលិតស្រាបៀរនៅលើទីផ្សារធំទីពីររបស់ប្រទេសប្រេស៊ីល

លោ​ក Walter Faria កើតនៅឆ្នាំ 1955 គឺជាម្ចាស់អាជីវកម្មប្រេស៊ីល និងជាម្ចាស់ក្រុមហ៊ុន Grupo Petrópolis ដែលជាក្រុមហ៊ុនផលិតស្រាបៀរនៅលើទីផ្សារធំទីពីររបស់ប្រទេសប្រេស៊ីល ។ នេះយោងតាមរយះទស្សនាវដ្តី Forbes Faria បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្តិសរុបប្រមាណ 3.8 ពាន់លានដុល្លារគិតត្រឹមក្នុងខែ​ មករា 2015 ។

ទ្រព្យសម្បត្តិ៖ Walter Faria

លោក Walter Faria គឺជាមហាសេដ្ឋីជនជាតិប្រេស៊ីលដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 4.4 ពាន់លានដុល្លារ ។ ថ្មីៗនេះ Feria បានចូលក្នុងបញ្ជីមហាសេដ្ឋីក្នុងនាមជាម្ចាស់ និងជាបុគ្គលសំខាន់របស់ក្រុមហ៊ុន Grupo Petropolis ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល ។ ចាប់តាំងពីគាត់បានទិញុយកក្រុមហ៊ុននេះក្នុងឆ្នាំ 1998 លោក Faria បានប្រែក្លាយវាទៅជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំបំផុតមួយរបស់ប្រទេសប្រេស៊ីល ។ ដោយបានស្គាល់យ៉ាងច្បាស់ជាមួយនឹងផ្នែកខាងក្នុង និងខាងក្រៅនៃឧស្សាហកម្មផលិតភេសជ្ជៈ ហើយគាត់មានបំណងពង្រីកក្រុមហ៊ុន Grupo Petropolis ជាអន្តរជាតិ។ ស្រាបៀរ Itaipava របស់ Petropolis ដែលឥឡូវនេះជាអ្នកលក់ធំជាងគេទីពីររបស់ប្រទេសកំពុងប្រយុទ្ធដើម្បីដណ្តើមតំណែងលេខ 1 ពីអ្នកលក់ធំបំផុតគឺ Skol ដែលផលិតដោយ Anheuser-Busch InBev ។ ក្រុមហ៊ុនក៏បានចំណាយប្រាក់មួយចំនួនធំក្នុងការឧបត្ថម្ភដល់ក្រុម Scuderia Ferrari Formula One តាមរយៈភេសជ្ជៈប៉ូវកម្លាំងម៉ាក TNT ដែលនឹងអាចវាយលុកទីផ្សារក្នុងប្រទេសអាឡឺម៉ង់ក្នុងពេលឆាប់ៗនេះផងដែរ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply