Posted on Leave a comment

លោកមហាសេដ្ឋី Andrei Kozitsyn ជាប្រធានក្រុមហ៊ុន Urals Mining and Metals Company ដែលជាក្រុមហ៊ុនផលិតទង់ដែង

លោក Andrei Kozitsyn គឺជាប្រធានក្រុមហ៊ុន Urals Mining and Metals Company ដែលជាក្រុមហ៊ុនផលិតទង់ដែង។ គាត់បានធំទ្បើងនៅ Urals ក្នុងទីក្រុង Verkhnaya Pyshma ។ នៅឆ្នាំ 1979 គាត់បានចាប់ផ្តើមការងារដំបូងរបស់គាត់ជាងមេកានិកនៅ Uralelectromed ដែលឥឡូវជារោងចក្រសំខាន់របស់ UMMC ។ ក្រៅពីការជីកយករ៉ែ និងលោហៈ UMMC បានគ្រប់គ្រងក្រុមហ៊ុនកសិកម្ម សំណង់ និងទូរគមនាគមន៍នៅអ៊ុយរ៉ាល់។

លោក Kozitsyn គឺជាដៃគូអាជីវកម្មយ៉ាងជិតស្និទ្ធបំផុតរបស់មហាសេដ្ឋី Iskander Makhmudov ដែលជាអ្នកបានជួយគាត់ក្នុងការបង្កើតភាគហ៊ុននៅក្នុងតំបន់ ។ នៅឆ្នាំ 2016 លោក Kozitsyn បានក្លាយជាប្រធានក្លឹប KHL (ហុកគី) Automobilist ។ ប៉ុន្មានខែក្រោយមកគាត់បានប្រកាសពីគម្រោងសាងសង់ទីលានលើទឹកកកមួយដែលមានកៅអីចំនួន 15,000 នៅ Ekaterinburg ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply