លោក Rodney Ray Lewis កើតនៅឆ្នាំ ១៩៥៤ គាត់ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Lewis Energy ដែលជាក្រុមហ៊ុនខួងប្រេង និងឧស្ម័នធម្មជាតិដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់។
ជីវប្រវត្តិ៖
លោក Lewis បានធំទ្បើងនៅតំបន់ Laredo ក្នុង Webb County ក្នុងរដ្ឋតិចសាស់ខាងត្បូង។ ឪពុករបស់គាត់គឺជាអ្នកបើកយន្ដហោះនៅកងទ័ពអាកាសសហរដ្ឋអាមេរិក។ គាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Texas A&M International University នៅ Laredo ជាមួយនឹងបរិញ្ញាបត្រសិល្បៈផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងឧស្សាហកម្មប្រេងដោយធ្វើការនៅក្រុមហ៊ុន Stampede Energy និងក្រុមហ៊ុន R.L. Burns Corporation ។
លោក Lewis បានទិញអណ្តូងប្រេងដំបូងរបស់គាត់ក្នុងតម្លៃ ១៣.០០០ ដុល្លារក្នុងឆ្នាំ ១៩៨២ ដែលបានបើកដំណើរការឈ្មោះថាក្រុមហ៊ុន Lewis Energy នៅឆ្នាំក្រោយ។ នៅឆ្នាំ ១៩៩៥ គាត់បានខ្ចីប្រាក់ចំនួន ៥ លានដុល្លារពីក្រុមហ៊ុន Enron Capital & Trade ហើយបានសងប្រាក់កម្ចីនេះក្នុងរយៈពេល ៨ ខែ។ ទន្ទឹមនឹងការខួងប្រេងនៅរដ្ឋតិចសាស់ភាគខាងត្បូងគាត់បានខួងប្រេងនៅតំបន់ម៉ិកស៊ិក Pemex និងនៅកូឡុំប៊ី Hupecol Caracara និង Solana Resources ។
នៅឆ្នាំ ២០០៣ គាត់បានលក់បំពង់បង្ហូរប្រេងជាច្រើននៅរដ្ឋតិចសាស់ទៅឲ្យលោក Dan Duncan ដែលជានាយកប្រតិបត្តិនៃដៃគូរសហគ្រាស។ លោក Lewis គឺជាជនជាតិអាមេរិចដំបូងគេដែលធ្វើសមយុទ្ធនៅតំបន់ម៉ិកស៊ិកចាប់តាំងពីអតីតប្រធានាធិបតី Lázaro Cárdenas ដែលបានធ្វើខុសច្បាប់សំរាប់អ្នកណាក្រៅពីរដ្ឋាភិបាលម៉ិកស៊ិក។
លោក Lewis ត្រូវបានអនុញ្ញាតឱ្យខួងប្រេងនៅតំបន់ម៉ិកស៊ិកដែលអាចប្រមូលបានប្រាក់ ៣៥០ លានដុល្លារជារៀងរាល់ឆ្នាំពី Pemex សម្រាប់ខួងប្រេងលើផ្ទៃដី ៨០.០០០ ហិចតាក្បែរព្រំដែន។ គាត់មិនមែនជាម្ចាស់ប្រេងឬឧស្ម័នធម្មជាតិទេ ក៏ប៉ុន្តែគាត់ត្រូវបានគេផ្តល់សំណងសម្រាប់ការខួងដី។ គាត់គឺជាម្ចាស់កម្មសិទ្ធយ៉ាងតិច ៣៥០.០០០ ហិចតានៃ Eagle Ford Shale property។ កាលពីឆ្នាំ ២០១០ ក្រុមហ៊ុនប្រេងឥន្ធនៈអង់គ្លេសបានចាប់ផ្តើមខួងលើដីទំហំ ៨០.០០០ ហិចតានៃ Eagle Ford Shale property ដែលក្រុមហ៊ុន Lewis កំពុងកាន់កាប់។គិតត្រឹមខែ កញ្ញា ឆ្នាំ ២០១១ លោក Lewis គឺជាអ្នកមានបំផុតលំដាប់ទី ៥១២ នៅលើពិភពលោកនិងជាអ្នកមានជាងគេទី ១៣០ នៅសហរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិប្រមាណ ២,៨ ពាន់លានដុល្លារ។
លោក Lewis គឺជាបុគ្គលម្នាក់ដែលមានបំផុតលំដាប់ទី ២ នៅតំបន់ San Antonio ដែលជាទីក្រុងរស់នៅរបស់គាត់។ ហើយចំណែកឯលោក Howard E. Butt ក៏ជាមហាសេដ្ឋីម្នាក់នៅតំបន់ San Antonio ដែលជាម្ចាស់ក្រុមហ៊ុន H-E-B Foods ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៧.៤ ពាន់លានដុល្លារដែលមានទ្រព្យកាន់កាប់ច្រើនជាងគេនៅតំបន់ San Antonio ផងដែរ។លោក Lewis និងភរិយារបស់គាត់ដែលជាអតីត Kimberly Annette Spicer កើតនៅឆ្នាំ ១៩៥៨ មានកូនពេញវ័យបួននាក់។ ហើយលោក Lewis ក៏ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វមួយនៅភាគខាងជើងនៃតំបន់ Laredo ។
នៅខែ មីនា ឆ្នាំ ២០១៣ លោកស្រីLewis បានដាក់ពាក្យស្នើសុំលែងលះនៅតុលាការនៅ Bexar County Courthouse ។ លោកស្រី Lewis កំពុងស្នើសុំឱ្យប្តីបង់ថ្លៃសេវាស្របច្បាប់នៅក្នុងជម្លោះ។ សប្បុរធម៍៖មូលនិធិ Rod និង Kim Lewis បានបរិច្ចាគជំនួយដល់អង្គការសប្បុរសធម៌។
លោក Lewis បានផ្គត់ផ្គង់គ្រឿងសង្ហារិមនៃមជ្ឈមណ្ឌលសិក្សាថាមពល ៣ ជាន់ដែលបានបើកដំណើរការនៅខែ មករា ឆ្នាំ ២០១២ នៅបរិវេណមហាវិទ្យាល័យសហគមន៍ Laredo ។ នៅខែ សីហា ឆ្នាំ ២០១៤ គាត់ត្រូវបានគេតែងតាំងជាអ្នកទទួលពានរង្វាន់នៃក្តីសង្ឃឹមប្រចាំឆ្នាំសម្រាប់ការងាររបស់គាត់ក្នុងការផ្តល់អំណោយនៅថ្ងៃបុណ្យណូអែលដល់កុមារក្រីក្រនៅ Webb County ។ សេចក្តីសង្ឃឹមត្រូវបានបង្កើតឡើងដោយការិយាល័យដែលមានទីតាំងនៅតំបន់ទីប្រជុំជន Webb County ។
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)