លោក Thomas Secunda កើតនៅឆ្នាំ ១៩៥៤ ដែលជាសហស្ថាបនិកដំបូងរបស់ក្រុមហ៊ុន Bloomberg L.P. ក៏ដូចជាអនុប្រធានបច្ចុប្បន្ននេះផងដែរ ។
ជីវិតដំបូង និងការអប់រំ៖
លោក Secunda កើតនៅឆ្នាំ ១៩៥៤ នៅតំបន់ Bethpage ទីក្រុងញូយ៉ក ។ គាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Binghamton ដោយទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតគណិតវិទ្យា ។
វិជ្ជាជីវៈ៖
ការចាប់ផ្តើមអាជីពរបស់លោក Thomas Secunda គឺជាអ្នកសរសេរកម្មវិធី និងជាអ្នកស្រាវជ្រាវនៅ Salomon Brothers ។ ហើយលោក Secunda បានធ្វើការជាមួយសហស្ថាបនិករបស់ក្រុមហ៊ុន Bloomberg LP ដែលជាអតីតអភិបាលក្រុងញូវយ៉កគឺលោក Michael Bloomberg ។ នៅឆ្នាំ ១៩៨២ លោក Secunda បានចូលរួមជាមួយមិត្តរួមការងារនៅ Salomon Brothers គឺលោក Michael Bloomberg, Duncan MacMillan និងលោក Charles Zegar ដើម្បីបង្កើតទីផ្សារច្នៃប្រឌិតនៅក្រុមហ៊ុន Bloomberg L.P.។
លោក Secunda បានដើរតួនាទីជាប្រធានផ្នែកសេវាកម្ម និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ជាកន្លែងដែលទទួលខុសត្រូវដ៏សំខាន់របស់គាត់គឺជួយដល់ក្រុមហ៊ុន Bloomberg ដើម្បីបង្កើតលក្ខណៈសម្បត្តិ និងឧបករណ៍ថ្មីៗសម្រាប់សេវាកម្មវិជ្ជាជីវៈរបស់ក្រុមហ៊ុន Bloomberg ដែលជាធាតុសំខាន់មួយរបស់ក្រុមហ៊ុន ៨៥ ភាគរយនៃប្រាក់ចំណូលប្រមាណ ៧ ពាន់លានដុល្លារ។
ក្នុងនាមជាប្រធានផ្នែកហិរញ្ញវត្ថុលោក Secunda បានគ្រប់គ្រងបុគ្គលិកសកលលោកចំនួន ៦០០០ នាក់ ។ នៅខែ កក្កដា ឆ្នាំ ២០១១ គាត់ត្រូវបានតែងតាំងជាអនុប្រធាននៃទីភ្នាក់ងារក្រុមហ៊ុន Bloomberg L.P ដោយប្រកាន់ខ្ជាប់នូវការតំឡើងឋានៈរបស់ Daniel L.។
លោក Thomas Secunda គឺជានាយកប្រតិបត្តិ និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២,៣ ពាន់លានដុល្លារកាលពីខែ ឧសភា ឆ្នាំ ២០១៦។ នេះបើយោងតាមទស្សនាវដ្តី Forbes លេខ ១០៣១ នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោក (លេខ ១០១៥ ក្នុងឆ្នាំ ២០១២) លេខ ៣៤៤ នៅសហរដ្ឋអាមេរិក និងលេខ ៤៧ ក្នុងបញ្ជី Forbes 400 ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)