លោក Rodney Cyril Sacks កើតនៅឆ្នាំ ១៩៤៩ គាត់គឺជាពាណិជ្ជករជនជាតិអាមេរិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន សាជីវកម្ម Monster Beverage ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈថាមពលតាំងពីឆ្នាំ ១៩៩០។
ជីវិតដំបូង៖
លោក Rodney Cyril Sacks ធំឡើងនៅអាហ្វ្រិកខាងត្បូង។ ឪពុកម្តាយរបស់គាត់គឺជាជនអន្តោប្រវេសន៍លីបង់។ គាត់បានសិក្សានៅសាកលវិទ្យាល័យ Witwatersrand នៅក្នុងទីក្រុង Johannesburg ហើយបានបញ្ចប់សញ្ញាប័ផ្នែកត្រច្បាប់ក៏ដូចជាសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកច្បាប់ពន្ធផងដែរ។
អាជីព៖
លោក Sacks បានធ្វើការជាមេធាវីនៅអាហ្វ្រិកខាងត្បូង និងជាមនុស្សម្នាក់ក្មេងជាងគេនឹងជាដៃគូរជាមួយក្រុមហ៊ុន Werksmans ដែលជាក្រុមហ៊ុនសាជីវកម្មដ៏ធំបំផុត។ នៅខែ សីហា ឆ្នាំ ១៩៨៩ លោក Sacks បានធ្វើចំណាកស្រុកទៅកាន់រដ្ឋកាលីហ្វ័រញ៉ាជាមួយក្រុមគ្រួសាររបស់គាត់ដោយបានចំណាយពេលជិត ២០ ឆ្នាំជាមួយលោក Werksmans និងបានក្លាយជាដៃគូជាន់ខ្ពស់។ នៅឆ្នាំ ១៩៩០ ក្រុមហ៊ុនមួយដែលដឹកនាំដោយក្រុមហ៊ុន Sacks និងសមាជិកអាហ្វ្រិកខាងត្បូង។
លោក Hilton Schlosberg បានទិញយកក្រុមហ៊ុនសាជីវកម្ម Hansen Natural ក្នុងឆ្នាំ ១៩៩២ និងបានទិញយកក្រុមហ៊ុន Natural Soda និងក្រុមហ៊ុនទឹកផ្លែឈើ Apple Juice ក្នុងតម្លៃ ១៤.៥ លានដុល្លារ។ ចាប់តាំងពីឆ្នាំ ១៩៩០ លោក Sacks បានក្លាយជាប្រធាននឹងជានាយកប្រតិបត្តិនៃសាជីវកម្មហ Hansen Natural ដែលបានប្តូរឈ្មោះរបស់ខ្លួនទៅជាក្រុមហ៊ុនសាជីវកម្មភេសជ្ជៈ Monster Beverage ក្នុងឆ្នាំ ២០១២ ។
ទ្រព្យសម្បត្តិ៖ Rodney Sacks
លោក Rodney Sacks គឺជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១ ពាន់លានដុល្លារ។ គាត់គឺជាប្រធាននឹងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្ម Monster Beverage ។ គាត់ជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Hansen Natural ចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៦ ហើយគាត់បានក្លាយជាប្រធាននឹងជានាយកប្រតិបត្តិនៅខែ មិថុនា ១៩៩២។
ក្រុមហ៊ុនសាជីវកម្ម Monster Beverage បានផលិតភេសជ្ជៈថាមពល និងរស់ជាតិផ្លែឈើ និងភេសជ្ជៈធម្មជាតិ។ ក្រុមហ៊ុន Monster Beverage ត្រូវបានគេរាយការណ៍ថាមានភាគហ៊ុនចំនួន ៣៥% នៅក្នុងទីផ្សារភេសជ្ជៈថាមពលដែលគិតជាទឹកប្រាក់ចំនួន ៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១២ ។ ក្រុមហ៊ុនសាជីវកម្ម Monster Beverage បានរកចំណូលបានចំនួន ២,២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣។
នៅឆ្នាំ ២០១៣ លោក Rodney Sacks មានប្រាក់ខែ ៥៥ ម៉ឺនដុល្លារ។ សំណងភាគច្រើនរបស់គាត់បានមកពីការផ្តល់រង្វាន់ជាទឹកប្រាក់ជាង ៥ លានដុល្លារហើយគាត់បានទទួលសំណងសរុបចំនួនជាង ៦ លានដុល្លារ។ កាលពីខែ មករា ឆ្នាំ ២០១៤ ក្រុមហ៊ុន Sacks បានលក់ភាគហ៊ុនអស់ចំនួន ២០០,០០០ ហ៊ុនដែលគិតជាទឹកប្រាក់ក្នុងតម្លៃជាង ១៣ លានដុល្លាររួមជាមួយប្រធាន Monster និងអនុប្រធាន Hilton Schlosberg ។
ប្រភព៖ Phnom Penh HR
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)