Posted on Leave a comment

លោកមហាសេដ្ឋី Ray Dalio ជាស្ថាបនិកនៃក្រុមហ៊ុនវិនិយោគ Bridgewater Associates ដែលជាមូលនិធិការពារហានិភ័យដ៏ធំរបស់ពិភពលោក

លោក Ray Dalio កើតនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ១៩៤៩ ដែលជាអ្នកជំនួញជនជាតិអាមេរិក និងជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ។ គាត់គឺជាស្ថាបនិកនៃក្រុមហ៊ុនវិនិយោគ Bridgewater Associates ដែលជាមូលនិធិការពារហានិភ័យដ៏ធំរបស់ពិភពលោក។ ក្នុងឆ្នាំ ២០១២ លោក Dalio បានបង្ហាញខ្លួននៅក្នុងបញ្ជីឈ្មោះ Time Time ប្រចាំឆ្នាំដែលស្ថិតនៅក្នុងចំណោមមនុស្ស ១០០ នាក់ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។

ក្នុងឆ្នាំ ២០១១ និងឆ្នាំ ២០១២ លោក Dalio ត្រូវបានគេដាក់បញ្ចូលឈ្មោះរបស់គាត់ចទៅចុះបញ្ជីដោយ Bloomberg Markets ក្នុងនាមជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានឥទ្ធិពលបំផុតចំនួន ៥០ នាក់។ ហើយគាត់ត្រូវបានចាត់ទៅក្នុងចំណាត់ថ្នាក់លេខ ២ នៅក្នុងបញ្ជីអ្នកមានបំផុតនៅក្នុងឆ្នាំ ២០១២ ។ លោក Dalio មានទ្រព្យ ១៥,៩ ពាន់លានដុល្លារធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតនៅលំដាប់ទី ៣០ នៅអាមេរិក និងជាអ្នកមានបំផុតលំដាប់នៅទី ៦៩ នៅលើពិភពលោក។

ជីវិតដំបូង និងការអប់រំ៖

លោក Ray Dalio កើតនៅតំបន់  Jackson Heights, Queens រដ្ឋញូវយ៉កនៅសហរដ្ឋអាមេរិក។ នៅពេលនៅវ័យក្មេងគាត់បានចាប់ផ្តើមធ្វើការវិនិយោគនៅអាយុ ១២ ឆ្នាំ។ លោក Dalio បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Northeast Airlines នៅក្នុងតម្លៃ ៣០០ ដុល្លារ និងបានវិនិយោគបីដងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍បានច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនផ្សេងទៀត។ លោក Dalio ទទួលបានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ  Long Island (CW Post) និងផ្នែកអនុបណ្ឌិតពីសាលាពាណិជ្ជកម្មហាវ៉ាដ។

អាជីពវិនិយោគ៖

បន្ទាប់ពីបានបញ្ចប់ការសិក្សាគាត់បានធ្វើការនៅទីផ្សារហ៊ុនញូវយ៉កហើយបានវិនិយោគលើទំនិញផ្សេងៗ។ ក្រោយមកគាត់បានធ្វើការជានាយកក្រុមហ៊ុននៅ Dominick & Dominick LLC ។ នៅឆ្នាំ ១៩៧៤ គាត់បានក្លាយជាឈ្មួញជួញដូរ និងជាឈ្មួញកណ្តាលនៅ Shearson Hayden Stone ។

នៅឆ្នាំ ១៩៧៥ លោក Dalio បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានគ្រប់គ្រងលើការវិនិយោគដែលមានមូលដ្ឋាននៅ  Westport, Connecticut ហើយក្នុងឆ្នាំ ២០១២ គាត់បានក្លាយជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យដ៏ធំជាងគេបំផុតនៅលើពិភពលោក។ ដបច្ចុប្បន្ននេះគាត់មានទ្រព្យសម្បត្តិប្រមាណជាង ១៦០ ពាន់លានដុល្លារដែលស្ថិតក្រោមការគ្រប់គ្រងចាប់តាំងពីខែ តុលា ឆ្នាំ ២០១៤ ។

ជីវិត​ឯកជន៖

លោក Ray Dalio រស់នៅជាមួយប្រពន្ធរបស់គាត់នៅតំបន់ Greenwich, Connecticut ។ ហើយគាត់ត្រូវបានគេទទួលស្គាល់ថាជាស្ថាបនិកនៃក្រុមហ៊ុនវិនិយោគ Bridgewater Associates ។ លោក Dalio គឺជាអ្នកជំនួញជនជាតិអាមេរិចម្នាក់ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤.៥ ពាន់លានដុល្លារនៅក្នុងខែ សីហា ឆ្នាំ ២០១៨ ។

ក្នុងឆ្នាំ ២០១២ គាត់ត្រូវបានបញ្ចូលក្នុងបញ្ជីបុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងចំណោមមនុស្ស ១០០ នាក់នៅលើពិភពលោកដោយទស្សនាវដ្តី Time ។ បន្ទាប់ពីបានបញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតនៅសាលាពាណិជ្ជកម្មហាវ៉ាដគាត់បានសម្រេចចិត្តទៅធ្វើការនៅក្នុងទីផ្សារភាគហ៊ុនញូវយ៉ក។

ក្រោយមកគាត់ត្រូវបានជួលដោយក្រុមហ៊ុន Dominick & Dominick LLC ឲ្យធ្វើជានាយកគ្រប់គ្រងទំនិញ។ មួយឆ្នាំបន្ទាប់ពីគាត់បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុន Shearson Hayden Stone គាត់បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Bridgewater Associates ដែលជាក្រុមហ៊ុនគ្រប់គ្រងលើការវិនិយោគដែលមានមូលដ្ឋាននៅ Westpoint Connecticut ។ ហើយទ្រព្យសម្បត្តិរបស់គាត់មានចំនួនប្រមាណជាង ១២០ ដុល្លារនៅក្នុងក្រុមហ៊ុន Bridgewater Associates ដែលត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិការពារហានិភ័យដ៏ធំបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១២ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply