Posted on Leave a comment

លោកមហាសេដ្ឋី Riley P. Bechtel ជានាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្ម Bechtel Corporation ដែលជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏ធំជាងគេនៅសហរដ្ឋអាមេរិក

លោក Riley Peart Bechtel កើតនៅថ្ងៃទី ២៥ ខែ មីនាឆ្នាំ ១៩៥២ ដែលជាអ្នកស្នងមរតក និងជាអ្នកជំនួញជនជាតិអាមេរិក។ គាត់គឺជាប្រធានក្រុមហ៊ុនសាជីវកម្ម Bechtel ។

ជីវប្រវត្តិ៖

លោក Riley គឺជាចៅប្រុសបង្កើតរបស់  Warren A. Bechtel ដែលជាស្ថាបនិកក្រុមហ៊ុន។ ហើយម្តាយរបស់គាត់គឺលោកស្រី Elizabeth Hogan និងឪពុក Stephen Bechtel, Jr, ដែលជាអតីតប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន។ លោក Riley បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងចិត្តវិទ្យាពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា និងសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យស្ទែនហ្វដនៅក្នុងឆ្នាំ ១៩៧៧ ។

អាជីព៖

លោក Riley បានធ្វើការងានៅក្នុងក្រុមហ៊ុនច្បាប់មួយរបស់ Thelen, Marrin, Johnson និង Bridges ។ ហើយគាត់បានចូលបម្រើការងារពេញម៉ោងនៅក្នុងក្រុមហ៊ុន Bechtel ក្នុងឆ្នាំ ១៩៨១ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន​ និងជានាយកប្រតិបត្ដិនៅខែ មីនា ឆ្នាំ ១៩៨៩ ។ ហើយគាត់បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុននៅខែ មិថុនា ឆ្នាំ ១៩៩០ ។ នៅខែ មករា ឆ្នាំ ១៩៩៦ គាត់ក៏បានក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុន Bechtel ។

លោក Riley ជាសមាជិកក្រុមប្រឹក្សាភិបាលម្នាក់របស់ក្រុមហ៊ុន Theranos ដែលជាក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈជីវវិទ្យានៅបំបន់ Silicon Valley ។ គាត់គឺជាសមាជិកនៃគណៈកម្មការត្រីភាគីនៅក្នុងសង្គមអាមេរិចនៃក្រុមហ៊ុនប្រតិបត្តិសាជីវកម្ម និងក្រុមប្រឹក្សាប្រេងជាតិ។ លោក Riley បានអង្គុយនៅក្នុងក្រុមប្រឹក្សាសាជីវកម្មនៃមូលនិធិអភិរក្ស និងក្រុមប្រឹក្សាភិបាលនៃមហាសមុទ្ររុករកប្រេង។ ហើយគាត់ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាធុរកិច្ចឥណ្ឌា និងជាសាលាប្រឹក្សាយោបល់ផ្នែកពាណិជ្ជកម្ម។ គាត់បានបញ្ចប់ការសិក្សានៅសាលាស្ទេនហ្វដនៅក្នុងក្រុមប្រឹក្សាប្រឹក្សាព្រឹទ្ធបុរសសាលាច្បាប់ និងជាក្រុមប្រឹក្សាភិបាលរបស់ UC Davis ។

ក្នុងឆ្នាំ ១៩៩៨ លោក Riley និងឪពុករបស់គាត់ឈ្មោះ Stephen, Jr. ត្រូវបានប្រគល់ពានរង្វាន់កិត្តិយសពីសារមន្ទីរអាគារជាតិសម្រាប់ការចូលរួមចំណែករបស់ក្រុមហ៊ុនរបស់ពួកគេចំពោះបរិដ្ឋានដែលបានសាងសង់នៅសហរដ្ឋអាមេរិក។ ហើយគាត់ត្រូវបានគេជ្រើសរើសជាសមាជិកនៃបណ្ឌិត្យសភាសិល្បៈ និងជាអ្នកវិទ្យាសាស្ត្រអាមេរិកក្នុងឆ្នាំ ២០០១ ។

ទ្រព្យសម្បត្តិ៖ Riley Bechtel

លោក Riley Bechtel គឺជាអ្នកស្នងមរតក និងជាអ្នកជំនួញជនជាតិអាមេរិចដែលមានទ្រព្យសម្បត្តិ ៣.៩ ពាន់លានដុល្លារ។ គាត់គឺជាសមាជិកនៅក្នុងក្រុមគ្រួសារត្រកូល Bechtel ជំនាន់ទី ៤ ដែលជាអ្នកដឹកនាំក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏ធំជាងគេនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Bechtel Corporation ត្រូវបានគេដឹងថាគ្រប់គ្រងដោយលោក Riley ដែលមានតួនាទីជាប្រធាន និងជានាយកប្រតិបត្តិ។

លោក Riley បានធ្វើការងារនៅក្រុមហ៊ុនចាប់តាំងពីឆ្នាំ ១៩៨១ និងបានកាន់តួនាទីជានាយកប្រតិបត្តិពីឪពុករបស់គាត់គឺលោក Stephen Bechtel Jr ក្នុងឆ្នាំ ១៩៩០។ ទន្ទឹមនឹងនេះឪពុករបស់គាត់ត្រូវបានគេដឹងថាបានកាន់កាប់ភាគហ៊ុនចំនួន ២០% នៃក្រុមហ៊ុនដែលទាក់ទងនឹងការកសាងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋានក៏ដូចជារោងចក្រកែច្នៃឧស្ម័នធម្មជាតិរាវ និងរោងស្មាច់ស្ពាន់។

នេះបើយោងតាមតួលេខប្រាក់ចំណូលរបស់ឪពុកគាត់បានកើនឡើងចំនួន 15% នៅក្នុងឆ្នាំ 2012 និងឈានដល់ 37,9 ពាន់លានដុល្លារ។ ការជម្រុញនេះបានកើតឡើងបន្ទាប់ពីពួកគេបានបញ្ចប់គម្រោងហើយអ្វីដែលគួរឱ្យកត់សម្គាល់ដូចជាទំនប់វារីអគ្គិសនីប៉ុធ្យូងថ្ម និងផ្លូវដែក ផ្លូវរូងក្រោមដីប្រវែង ២១ គីឡូម៉ែត្រឆ្លងកាត់ទៅកាន់ទីក្រុងឡុងដ៏។

នេះបើតាមរបាយការណ៍គេបានរាយការណ៏ថាលោក Riley ក៏ជាសមាជិកនៃក្លឹប Bohemian ផ្តាច់មុខរបស់សាន់ហ្វ្រាន់ស៊ីស្កូ និងជាផ្នែកមួយនៃក្រុមប្រឹក្សាភិបាលនៃសាលាធុរកិច្ចឥណ្ឌាក៏ដូចជាជាសមាជិកក្រុមប្រឹក្សាភិបាលនៃទីប្រឹក្សាអធិការបតីនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាផងដែរ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply