Posted on Leave a comment

លោកមហាសេដ្ឋី Paul Tudor Jones ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិឯកជន និងជាម្ចាស់មូលនិធិការពារហានិភ័យ Tudor Investment Corporation

លោក Paul Tudor Jones កើតនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ១៩៥៤ គាត់គឺជាអ្នកវិនិយោគជនជាតិអាមេរិច និងជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងជាសប្បុរសជន​ ។ នៅឆ្នាំ ១៩៨០ គាត់បានបង្កើតមូលនិធិការពារហានិភ័យដែលមានឈ្មោះថា Tudor Investment Corporation ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិដែលមានទីស្នាក់ការនៅទីក្រុង Greenwich រដ្ឋ Connecticut ។ មិនយូរប៉ុន្មានគាត់បានបង្កើតក្រុមហ៊ុន Tudor Group ដែលជាក្រុមហ៊ុនកាន់កាប់មូលនិធិការពារហានិភ័យដែលមានជំនាញខាងប្រាក់ចំណូលថេររូបិយប័ណ្ណភាគហ៊ុន និងទំនិញ ។

គិតត្រឹមខែ កុម្ភះ ឆ្នាំ ២០១៧ យោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់លោក Paul មានចំនួន ៤,៧ ពាន់លានដុល្លារអាមេរិកដែលធ្វើឱ្យគាត់បានក្លាយជាអ្នកមានជាងគេនៅលំដាប់ទី ១២០ នៅក្នុងបញ្ជីឈ្មោះរបស់មហាសេដ្ឋីពិភពលោកយោងតាមរយះទស្សនាវដ្ឋី Forbes 400 និងជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេបំផុតនៅលំដាប់ទី ២២ នៅលើពិភពលោក ។ គាត់បានបង្កើតមូលនិធិការពារហានិភ័យមួយដែលមានឈ្មោះថា Robin Hood ដែលបានផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

ជីវិតដំបូង និងការអប់រំ៖

លោក Paul កើតនៅតំបន់ Memphis រដ្ឋ Tennessee ។ គាត់បានរៀននៅសាកលវិទ្យាល័យនៃរដ្ឋ Virginia ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅឆ្នាំ ១៩៧៦ ។ នៅឆ្នាំ ១៩៧៦ គាត់បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មមួយក្នុងនាមជាស្មៀនហើយបន្ទាប់មកគាត់បានក្លាយជាឈ្មួញកណ្តាលរបស់ក្រុមហ៊ុន E. F. Hutton & Co នៅឆ្នាំ ១៩៨០ និងបានធ្វើការពង្រឹងសមត្ថភាពដោយខ្លួនឯងក្នុងរយៈពេល ២ ឆ្នាំកន្លះ។

ទ្រព្យសម្បត្តិ៖ Paul Tudor Jones

លោក Paul Tudor Jones គឺជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤,៣ ពាន់លានដុល្លារ។ គាត់គឺជាស្ថាបនិកនៃក្រុមហ៊ុន Tudor Investment Corporation ដែលជាក្រុមហ៊ុនគ្រប់គ្រងសម្រាប់ភាពជាដៃគូវិនិយោគឯកជនផ្សេងៗ។ គាត់គឺជាស្ថាបនិកនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិឯកជន និងជាម្ចាស់មូលនិធិការពារហានិភ័យដែលមានឈ្មោះថាក្រុមហ៊ុន Tudor Investment Corporation ។

លោក Paul បានរៀបការជាមួយលោកស្រី Sonia Klein ក្នុងឆ្នាំ ១៩៨៨ ហើយប្តីប្រពន្ធនេះមានកូន ៤ នាក់។ គាត់គឺជាសប្បុរសជន និងបានបង្កើតសាលាធម្មនុញ្ញដែលជាសាលាធម្មនុញ្ញដំបូងគេនៅក្នុងប្រទេស។ ហើយគាត់ក៏បានបង្កើតមូលនិធិ Bedford Stuyvestant I Have A Dream Foundation ផងដែរ។ លោក Paul បានបរិច្ចាគទឹកប្រាក់ចំនួន ៣៥ លានដុល្លារអាមេរិកដល់សាកលវិទ្យាល័យ Virginia និងជាឥស្សរជនសំខាន់មួយរូបនៅឆ្នាំ ២០១២។ គាត់គឺជាអតីតប្រធានមូលនិធិជាតិនិងសត្វព្រៃ និងជាប្រធានមូលនិធិ Everglades ផងដែរ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply