លោក David Alan Tepper កើតនៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៩៥៧ ដែលជាវិនិយោគិនជនជាតិអាមេរិក និងជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងជាសប្បុរសជន។
លោក David Tepper គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Appaloosa Management ដែលជាមូលនិធិការពារហានិភ័យខ្ពស់បំផុតនៅលើពិភពលោកដែលមានមូលដ្ឋាននៅតំបន់ Short Hills រដ្ឋ New Jersey ។ លោក Tepper បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Pittsburgh ក្នុងឆ្នាំ ១៩៧៨ ដោយទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលឧស្សាហកម្មពីសាកលវិទ្យាល័យ Carnegie Mellon ក្នុងឆ្នាំ ១៩៨២ ។
នៅឆ្នាំ ២០១៣ លោក Tepper បានបរិច្ចាគទឹកប្រាក់ចំនួន ៦៧ លានដុល្លារដល់សាកលវិទ្យាល័យ Carnegie Mellon ។
សារពើពន្ធឆ្នាំ ២០១២ លោក Tepper រកប្រាក់ចំណូលបានប្រមាណជាង ២,២ ពាន់លានដុល្លារ។ សម្រាប់ក្នុងឆ្នាំ ២០១៦ លោក David Tepper រកចំណូលបានប្រមាណជាង ១,២ ពាន់លានដុល្លារដែលធ្វើឱ្យគាត់បានក្លាយជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យខ្ពស់បំផុតនៅលំដាប់ទី ៤ នៅលើពិភពលោក។
ជីវិតដំបូង និងការអប់រំ៖
លោក Tepper ធំទ្បើងនៅក្នុងគ្រួសារជ្វីហ្វមួយនៅតំបន់ Pittsburgh រដ្ឋ Pennsylvania ក្នុងសង្កាត់ Stanton Heights ។ ហើយគាត់បានចូលរៀននៅសាកលវិទ្យាល័យ Pittsburgh និងទទួលបានសញ្ញាបត្របរិញ្ញាបត្រសិល្បៈផ្នែកសេដ្ឋកិច្ច។
បន្ទាប់ពីបានបញ្ចប់ការសិក្សាលោក Tepper បានចូលប្រឡូកចូលនៅក្នុងវិស័យហិរញ្ញវត្ថុដោយធ្វើការឱ្យក្រុមហ៊ុន Equibank ដែលជាអ្នកវិភាគឥណទាននៅក្នុងនាយកដ្ឋានរតនាគារ ។ នៅឆ្នាំ ១៩៨០ លោក Tepper មិនពេញចិត្តនឹងមុខតំណែងនៅក្នុងក្រុមហ៊ុន Equibank ហើយគាត់បានចុះឈ្មោះចូលរៀននៅសាលាធុរកិច្ចរបស់សាកលវិទ្យាល័យ Carnegie Mellon ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលឧស្សាហកម្ម (MSIA) ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)