Posted on Leave a comment

លោកស្រីមហាសេដ្ឋី Pollyanna Chu ជានាយកប្រតិបត្តិនៃក្រុមហ៊ុនហិរញ្ញវត្ថុ Kingston Financial Group

លោកស្រី Pollyanna Chu គឺជាអ្នកជំនួញមកពីហុងកុង និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនហិរញ្ញវត្ថុ Kingston Financial Group និងក្រុមហ៊ុន Golden Resorts Group, Sincere Watch។ គិតត្រឹមថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ លោកស្រី Chu មានទ្រព្យសម្បត្តិចំនួន ៤,៨ ពាន់លានដុល្លារអាមេរិកដែលធ្វើឱ្យលោកស្រីក្លាយជាស្រ្តីមា្នក់ដែលមានជាងគេបំផុតនៅលំដាប់ទី ១៤ នៅហុងកុង។

ការអប់រំ៖

លោកស្រី Pollyanna Chu បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅអាយុ ១៨ ឆ្នាំ។ លោកស្រីទទួលបានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ Golden Gate និងទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសក្នុងការគ្រប់គ្រងអាជីវកម្មដោយសាកលវិទ្យាល័យយ៉កសហរដ្ឋអាមេរិក។

ជីវិត​ឯកជន៖

លោកស្រី Pollyanna Chu បានរៀបការជាមួយលោក Nicholas នៅពេលលោកស្រីកំពុងសិក្សានៅសាន់ហ្វ្រាន់ស៊ីស្កូ។ លោកស្រី Chu មានកូនម្នាក់ឈ្មោះ Kingston ដែលកើតនៅសាន់ហ្វ្រាន់ស៊ីស្កូប៉ុន្តែបានធំទ្បើងនៅទីក្រុងហុងកុង។ នៅខែ វិច្ឆិកា​ ឆ្នាំ ២០១៥ កូនប្រុសរបស់គាត់ឈ្មោះ Kingston បានប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ជាមួយ Kelly Lo នៅក្នុងទីក្រុងហុងកុង។

អាជីព៖

លោកស្រី Pollyanna Chu និងបានក្លាយជាអ្នកវិនិយោគិនអចលនៈទ្រព្យតាមការណែនាំរបស់ឪពុកគាត់។ លោកស្រី Chu ហើយបានផ្លាស់ទៅរស់នៅទីក្រុងហុងកុងនៅក្នុងឆ្នាំ ១៩៩២ ដើម្បីរកស៊ី។ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងអចលនទ្រព្យនៅរដ្ឋកាលីហ្វ័រញ៉ាពួកគេបានបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុមួយឈ្មោះថា Kingston Financial Group នៅឆ្នាំ ១៩៩២ ។

លោកស្រី Chu បានបម្រើការជានាយកគ្រប់គ្រងនឹងបានសហការជាមួ​យជាមួយស្វាមីគាត់។ ដំបូងឡើយក្រុមហ៊ុនរបស់លោកស្រីបានផ្តោតលើការចែកចាយ IPO និងការរួមបញ្ចូលគ្នា និងការទិញយកទទួលបានជោគជ័យជាពិសេសក្នុងឆ្នាំ ២០១០ ក្នុងនាមជាក្រុមហ៊ុនលំដាប់កំពូលទាំង ៥ ក្នុងការស្វែងរក។ នៅឆ្នាំ ២០១៦ លោកស្រី Chu គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនហិរញ្ញវត្ថុ Kingston Financial Group ។

នៅឆ្នាំ ២០១៦ លោកស្រី Chu គឺជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kingston Financial ។ នេះបើយោងតាមតារាងសម្ព័ន្ធរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថាក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនហិរញ្ញវត្ថុ Kingston Financial ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាភ្នាក់ងារនាំមុខគេ និងជាក្រុមហ៊ុនធានាទិញមូលប័ត្រនាំមុខគេនៅក្នុងទីក្រុងហុងកុង។ ក្រុមហ៊ុននេះក៏ត្រូវបានចាត់ចំណាត់ថ្នាក់ជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុនឹងវាយតម្លៃទី ៣ នៅក្នុងទីក្រុងហុងកុងដោយមាន ២២ កិច្ចព្រមព្រៀង។

ក្នុងឆ្នាំ ១៩៩៧ លោកស្រី Chu ត្រូវបានពិន័យពីបទធ្វើការជាអ្នកចែកចាយដែលមិនបានចុះបញ្ជី។ ហើយគាត់ត្រូវបានចោទប្រកាន់ពីបទកេងបន្លំទីផ្សារក្នុងឆ្នាំ ២០០៣ ដោយគណៈកម្មការមូលបត្រ និងគណៈកម្មការ។លោកស្រី Chu គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនក្រុមហ៊ុន Golden Resorts Group លីមីតធីត។ ក្រុមហ៊ុននេះបានចូលរួមនៅក្នុងអាជីវកម្មសណ្ឋាគារ និងអាជីវកម្មហ្គេមជាពិសេសសណ្ឋាគារ Casa Real និងសណ្ឋាគារ Grandview នៅទីក្រុងម៉ាកាវ។

ក្នុងឆ្នាំ ២០១២ លោកស្រី Chu បានទិញភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុន Sincere Watch Limited ដែលបច្ចុប្បន្នបានគ្រប់គ្រងដោយកូនប្រុសរបស់គាត់គឺ Kingston Chu ។ នៅខែ ឧសភា ឆ្នាំ ២០១២ លោកស្រី Chu បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sincere Watch លីមីតធីត។ នៅខែ កក្កដា ឆ្នាំ ២០១២ លោកស្រី Chu ត្រូវបានគេតែងតាំងជាប្រធានប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទ្រព្យសម្បត្តិ៖ Pollyanna Chu

លោកស្រី Pollyanna Chu គឺជាអ្នកជំនួញហុងកុងដែលមានទ្រព្យសម្បត្តិសុទ្ធ ១,៥ ពាន់លានដុល្លារ។ លោកស្រី Chu គឺជាអ្នកជំនួញដែលជាស្រ្តីម្នាក់មានឥទ្ធិពលបំផុតនៅក្នុងទីក្រុងហុងកុង។ ហើយគាត់បានសហការបង្កើតក្រុមហ៊ុនជាមួយប្តីគាត់គឺលោក Nicolas ដែលមានតួនាទីជាប្រធានក្រុមហ៊ុន។ ក្រៅពីក្រុមហ៊ុនឃីងស្តុនគាត់បានវិនិយោគក្នុងការកាន់កាប់អចលនទ្រព្យនៅទីទីក្រុងប៉េកាំងចាប់តាំងពីឆ្នាំ ១៩៩២ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply