Posted on Leave a comment

លោកមហាសេដ្ឋី Marcel Herrmann Telles ជាអ្នកគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុន Anheuser-Busch InBev ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំជាងគេបំផុតនៅលើពិភពលោក

លោក Marcel Hermann Telles កើតនៅថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ១៩៥០ ដែលជាអ្នកជំនួញជនជាតិប្រេស៊ីល ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន AB InBev ។ ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៣,២ ពាន់លានដុល្លារ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បាននិយាយថាក្រុមហ៊ុន Telles អាចបង្កើនភាគហ៊ុនបានជាងមួយពាន់លានដុល្លារ ។

អាជីព៖

លោក Marcel Hermann ជាអ្នកគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុន Anheuser-Busch InBev ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ លោក Marcel Hermann បានសហការជាដៃគូរវិនិយោគជាមួយលោក Jorge Paulo Lemann និង Carlos Alberto Sicupira ។ ហើយក្រុមហ៊ុនវិនិយោគ 3G Capital របស់ពួកគេបានទិញយកខ្សែសង្វាក់ Hamburger chain Burger King កាលពីឆ្នាំ ២០១០ ។

លោក Marcel Hermann គឺជាសហស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគ 3G Capital ចាប់តាំងពីចុងឆ្នាំ ២០០៤ ដោយបានគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុន និងជាអតីតប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ambev និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Anheuser-Busch InBev ផងដែរ ។

ក្នុងឆ្នាំ ១៩៧២ លោក Marcel Hermann បានធ្វើការសហប្រតិបត្តិជាមួយធនាគារ Garantia ដែលជាដៃគូរយ៉ាងជិតស្និតរបស់ធនាគារ Garantia Merchant Bank ចាប់ពីឆ្នាំ ១៩៧៤ រហូតដល់វាត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Credit Suisse First Boston ក្នុងខែ កក្កដា ឆ្នាំ ១៩៩៨ ។ លោក Marcel Hermann ក៏ធ្លាប់បានបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Brahma ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៩ ។

ទ្រព្យសម្បត្តិ៖ Marcel Herrmann Telles

លោក Marcel Herrmann Telles មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤,៣ ពាន់លានដុល្លារគិត្រឹមខែ មករា ឆ្នាំ ២០១៨ ។ គាត់គឺជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Universidade Federal do Rio de Janeiro និងមានបរិញ្ញាបត្រពីសាកលវិទ្យាល័យសហព័ន្ធនៃទីក្រុង Rio de Janeiro និងអនុបណ្ឌិតពីសាកលវិទ្យាល័យហាវ៉ាដ ។

លោកមហាសេដ្ឋី Carlos Alberto Sicupira និងលោក Jorge Paulo Lemann និងរួមជាមួយលោក Marcel Herrmann Telles ជាម្ចាស់ភាគហ៊ុនគ្រប់គ្រងនៅក្នុងក្រុមហ៊ុន Anheuser-Busch InBev ដែលត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ លោក Marcel Herrmann ធ្លាប់បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ambhe របស់ Anheuser-Busch InBev ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply