Posted on Leave a comment

លោកស្រីមហាសេដ្ឋី Penny Pritzker ជាស្ថាបនិកនៃក្រុមហ៊ុន PSP Capital Partners និងជាម្ចាស់ក្រុមហ៊ុន Pritzker Realty Group

លោកស្រី Penny Sue Pritzker កើតនៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ១៩៥៩ គាត់គឺជាអ្នកជំនួញជនជាតិអាមេរិក និងជាសហគ្រិន និងជាមេដឹកនាំពលរដ្ឋ ។ ប្រធានាធិបតីលោកបារ៉ាក់អូបាម៉ាបានតែងតាំងលោកស្រី Pritzker ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក ។

បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភាលោកស្រី Pritzker បានក្លាយជាមនុស្សទី ៣៨ ដែលបានកាន់តំណែងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ លោកស្រី Pritzker គឺជាអ្នកគាំទ្រដំបូងនៃបេក្ខភាពប្រធានាធិបតីរបស់លោកអូបាម៉ាដោយបានធ្វើជាមិត្តភក្តិរបស់ក្រុមគ្រួសាររបស់ប្រធានាធិបតីលោកបារ៉ាក់អូបាម៉ាចាប់តាំងនៅទីក្រុងឈីកាហ្គោ ។

លោកស្រី Pritzker បានចំណាយពេលអាជីពដំបូងរបស់គាត់នៅក្នុងក្រុមហ៊ុនអាជីវកម្មរបស់គាត់ ។ លោកស្រីគឺជាស្ថាបនិកនៃក្រុមហ៊ុន PSP Capital Partners និងជាម្ចាស់ក្រុមហ៊ុន Pritzker Realty Group ។ ហើយលោកស្រីក៏ជាសហស្ថាបនិកនៃក្រុមហ៊ុន Artemis Real Estate Partners ។

គិតត្រឹមខែ តុលា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Fo​rbes បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់លោកស្រីមានចំនួន ២,៤ ពាន់លានដុល្លារអាមេរិក ។ ក្នុងឆ្នាំ ២០០៩ យោងតាមរយះទស្សនាវដ្តី Forbes បានដាក់ឈ្មោះ Pritzker ថាជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងចំណោមស្រ្តីទាំង ១០០ នាក់នៅលើពិភពលោក ។

ជីវិតដំបូង៖

លោកស្រី Pritzker កើតនៅទីក្រុងឈីកាហ្គោក្នុងឆ្នាំ ១៩៥៩ ដែលជាកូនស្រីរបស់លោកស្រី Sue (née Sandel) និងលោក Sue (née Sandel) ។ លោកស្រី Pritzker គឺជាសមាជិកនៃគ្រួសារ Pritzker នៅក្នុងទីក្រុងឈីកាហ្គោដែលជាគ្រួសារជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានឥទ្ធិពល ។ លោក Donald Pritzker គឺជាសហស្ថាបនិកម្នាក់នៃសណ្ឋាគារ Hyatt ។

លោកស្រី Pritzker បានចូលរៀននៅសាលា Castilleja រហូតដល់ឆ្នាំ ១៩៧៧ ។ លោកស្រីទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីមហាវិទ្យាល័យហាវ៉ាដក្នុងឆ្នាំ ១៩៨១ និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យស្ទែនហ្វដក្នុងឆ្នាំ ១៩៨៥ ។យោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោកស្រី Pritzker គឺជាសហគ្រិន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាជីវកម្មនៅសហរដ្ឋអាមេរិក ។

លោក Pritzker មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៨៥ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ។ លោកស្រី Pritzker ត្រូវបានទស្សនាវដ្តី Forbes ដាក់ឈ្មោះលោកស្រី Pritzker ថាជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុត ១០០ នាក់ក្នុងឆ្នាំ ២០០៩ ។ ហើយក្នុងឆ្នាំ ២០១២ លោកស្រីត្រូវបានគេដាក់ឈ្មោះថាជាស្ត្រីម្នាក់ក្នុងចំណោម ១០០ នាក់ដែលមានឥទ្ធិពលបំផុតនៅ ១០០ នាក់ដោយទស្សនាវដ្តីឈីកាហ្គោ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply