លោក Thomas Schmidheiny កើតនៅឆ្នាំ ១៩៤៥ គាត់គឺជាម្ចាស់អាជីវកម្មជនជាតិស្វីស និងជាអតីតប្រធានក្រុមហ៊ុន Holcim ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស៊ីម៉ងត៍ដ៏ធំជាងគេនៅលើពិភពលោក ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Thomas គឺជាមហាសេដ្ឋីដែលអ្នកមានជាងគេទី ៥២៧ នៅលើពិភពលោក ។ គិតត្រឹមឆ្នាំ ២០១៦ លោក Thomas មានទ្រព្យសម្បត្តិសរុបចំនួន ៤,១ ពាន់លានដុល្លារអាមេរិក ។
ជីវិតដំបូង៖
លោក Thomas Schmidheiny គឺជាកូនប្រុសរបស់លោក Max Schmidheiny ។ នៅឆ្នាំ ១៩៨៤ លោក Thomas បានទទួលមរតកពីគ្រួសារ និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Holcim ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស៊ីម៉ងត៍ដ៏ធំជាងគេនៅលើពិភពលោក ។ រហូតមកដល់ឆ្នាំ ២០០៣ លោក Thomas គឺជាប្រធានក្រុមហ៊ុន Holcim ក្នុងចំណោមក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេនៅលើពិភពលោកដែលបានចាប់ផ្តើមដោយពូរបស់គាត់ក្នុងឆ្នាំ ១៩១២ ។
លោក Thomas បានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាប័ត្របណ្ឌិតពីសាកលវិទ្យាល័យ Tufts និងទទួលបានសញ្ញាប័ត្របរិញ្ញាបត្រពីសកលវិទ្យាល័យ Zurich ។
ជីវិតឯកជន៖
លោក Thomas Schmidheiny គឺជាម្ចាស់ចំការទំពាំងបាយជូរដែលស្ថិតនៅជ្រលងភ្នំ Napa ប្រទេសអូស្ត្រាលី អាហ្សង់ទីន និងប្រទេសស្វីស និងមានគេហដ្ឋានមួយនៅ តំបន់ Klosters ផងដែរ ។
ទ្រព្យសម្បត្តិ៖ Thomas Schmidheiny
លោក Thomas Schmidheiny គឺជាសហគ្រិនជនជាតិស្វីសដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៦,៣ ពាន់លានដុល្លារ ។ គាត់គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតសម្ភារៈសំណង់ដ៏ធំជាងគេបំផុតនៅលើពិភពលោកដែលមានមូលដ្ឋាននៅប្រទេសស្វីស ។
លោក Thomas បានចាប់ផ្តើមអាជីពរបស់គាត់ក្នុងឆ្នាំ ១៩៧០ ដែលជានាយកបច្ចេកទេស និងជាគណៈកម្មាធិការប្រតិបត្តិរបស់ក្រុមហ៊ុន Holcim ក្នុងឆ្នាំ ១៩៧៦ ដោយទទួលបានកាន់តំណែងជាប្រធានចាប់ពីឆ្នាំ ១៩៧៨ រហូតដល់ឆ្នាំ ២០០១ ។ អស់រយៈពេល ២ ទសវត្សមកហើយគាត់បានលាឈប់ជាប្រធានក្រុមហ៊ុននៅឆ្នាំ ២០០៣ ។
ទោះយ៉ាងណាគាត់នៅតែជាម្ចាស់ភាគហ៊ុន ២០% នៃក្រុមហ៊ុន Holcim ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស៊ីម៉ងត៍ដ៏ធំជាងគេដែលបានកំពុងរីកចម្រើនហើយគាត់នៅតែបន្តនៅក្នុងក្រុមប្រឹក្សាភិបាលផងដែរ ។ លោក Thomas ក៏ជាម្ចាស់ហាងលក់ស្រានៅជ្រលង Napa ប្រទេសអូស្ត្រាលីអាហ្សង់ទីន និងប្រទេសស្វីសក៏ដូចជាម្ចាស់សណ្ឋាគារនៅប្រទេសស្វីសផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)