Posted on Leave a comment

លោកមហាសេដ្ឋី Nicholas J. Pritzker ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyatt Development Corporation

លោក Nicholas J. Pritzker គឺជាសហគ្រិនអចលនទ្រព្យ និងជាអ្នកវិនិយោគនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរដ្ឋកាលីហ្វ័រញ៉ា ។ គាត់បានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyatt Development Corporation ។

ជីវិតដំបូង និងការអប់រំ៖

លោក Nicholas កើតនៅទីក្រុងឈីកាហ្គោក្នុងឆ្នាំ ១៩៤៥ គឺជាកូនប្រុសរបស់លោក Jack Nicholas Pritzker និងលោកស្រី Rhoda Goldberg Pritzker ។ គាត់បានចូលរៀននៅមហាវិទ្យាល័យ Reed និងទទួលបានសញ្ញាប័ត្របណ្ឌិតពីសាកលវិទ្យាល័យឈីកាហ្គោ ។

អាជីព៖

លោក Nicholas គឺជាម្ចាស់សណ្ឋាគារ Hyatt នៅទីក្រុងឈីកាហ្គោរដ្ឋអ៊ីលីណីយ ។ គាត់បានធ្វើការជាមួយឪពុករបស់គាត់គឺលោក Jack Pritzker នៅក្នុងវិស័យអចលនទ្រព្យ ។ ហើយគាត់បានបម្រើការជាប្រធានក្រុមហ៊ុន និងជាអ្នកត្រួតពិនិត្យលើគម្រោងសណ្ឋាគារអន្តរជាតិជាច្រើន ។

ក្រុមហ៊ុនរបស់គាត់បានវិនិយោគលើថាមពលប្រកបដោយនិរន្តរភាព និងមានក្រុមហ៊ុនអាជីវកម្មបច្ចេកវិទ្យាសំខាន់ៗជាច្រើនទៀតផងដែរ ។ ការវិនិយោគនៅក្នុងក្រុមហ៊ុនរបស់លោក Nicholas រួមមានក្រុមហ៊ុន Tesla Motors, Uber, SpaceX, Twist Bioscience, Aquion,  Atlantica  Hotels, United Press Press និង Foundations Recovery Network ។

ជីវិត​ឯកជន៖

លោក Nicholas បានរៀបការជាមួយ Susan Stowell Pritzker ហើយពួកគេមានកូនបួននាក់ ។ លោក Nicholas គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyatt Development Corporation ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,១ ពាន់លានដុល្លារគិតត្រឹមខែមីនាឆ្នាំ ២០១៣។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់គឺជាអ្នកមានបំផុតនៅលំដាប់ទី ៤០៨ នៅសហរដ្ឋអាមេរិក ។

លោក Nicholas មានទ្រព្យសម្បត្តិចំនួន ១,១ ពាន់លានដុល្លារតាមរយៈការវិនិយោគ និងមានក្រុមហ៊ុនអាជីវកម្ម សណ្ឋាគារ ។ គាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យជាមួយនឹងបរិញ្ញាបត្រសិល្បៈ​ និងបរិញ្ញាបត្រវិទ្យាសាស្ត្រ ។ ហើយគាត់ក៏ទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យរីដក្នុងឆ្នាំ ១៩៦៧ ។ គាត់បានទទួលសញ្ញាប័ត្របណ្ឌិតច្បាប់ពីសាកលវិទ្យាល័យឈីកាហ្គោផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply