លោក Ralph Lauren កើតនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ១៩៣៩ ដែលជាអ្នកច្នៃម៉ូដជនជាតិអាមេរិច និងជាអ្នកសប្បុរសធម៌ ។ គាត់គឺជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ralph Lauren Corporation ។ ហើយគាត់ត្រូវបានគេស្គាល់ថាជាអ្នកប្រមូលទិញរថយន្តដ៏កម្រដែលមួយចំនួនត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍សារមន្ទីរជាតិ ។
លោក Lauren បានលាឈប់ពីតំណែងជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននៅខែ កញ្ញា ឆ្នាំ ២០១៥ ប៉ុន្តែគាត់នៅតែជាប្រធាន និងជានាយកប្រតិបត្តិ និងជានាយកច្នៃប្រឌិត ។ គិតត្រឹមខែ តុលា ឆ្នាំ ២០១៦ យោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ៥,៥ ពាន់លានដុល្លារដែលធ្វើឱ្យលោក Lauren បានក្លាយជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២៣៣ នៅលើពិភពលោក ។
ជីវិតដំបូង៖
លោក Ralph Lauren កើតនៅទីក្រុង Bronx រដ្ឋញូវយ៉ក ។ គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ DeWitt Clinton ក្នុងឆ្នាំ ១៩៥៧ ។ ហើយគាត់បានបន្តការសិក្សានៅមហាវិទ្យាល័យ Baruch និងនៅសាកលវិទ្យាល័យ New York (CUNY) ជាកន្លែងដែលគាត់បានសិក្សាផ្នែកជំនួញទោះបីជាគាត់បានឈប់រៀនបន្ទាប់ពីពីរឆ្នាំក៏ដោយ ។
អាជីពដំបូង៖
ចាប់តាំងពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៦៤ គាត់បានបម្រើការនៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ។ ហើយក្រោយមកគាត់បានចាកចេញពីជួរកងទ័ពទៅធ្វើការនៅក្នុងក្រុមហ៊ុន Brooks Brothers ដែលជាជំនួយការផ្នែកលក់មុនពេលក្លាយជាអ្នកលក់អោយក្រុមហ៊ុន ។
ក្រុមហ៊ុនសាជីវកម្មរបស់លោក Ralph Lauren បានចាប់ផ្តើមនៅឆ្នាំ ១៩៦៧ ។ លោក Lauren មានប្រវត្តិជាយូរមកហើយនៃការធ្វើការជាមួយឥស្សរជនសំខាន់ៗ នៅសហរដ្ឋអាមេរិក ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួនជិត ៦ ពាន់លានដុល្លារ ។ លោក Lauren គឺជាអ្នកបង្កើតក្រុមហ៊ុនច្នៃម៉ូដសម្លៀកដ៏ធំជាងគេបំផុតនៅលើពិភពលោក ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)